Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែច្បាស់! ៧ ចំណុច​នេះ អាច​ថា អតីត​កីឡាករ​ប្រដាល់ បឺត សំរេច ជា​កូនបង្កើត​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត

ដូចដែលប្រិយមិត្ត មហាជនជាច្រើន បានទទួលជ្រាបរួចហើយ ទាក់ទងការចេញមកបើកកកាយឲ្យដឹងការពិតដ៏គួរឲ្យភ្ញាក់ផ្អើល ពីសំណាក់អតីតកីឡាករប្រដាល់ជើងចាស់ លោក បឺត សំរេច ដោយលោកបានប្រកាសថា រូបលោកគឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស លោកតា ស៊ិន ស៊ីមុត ។

ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ការដែលលោកទើបចេញមុខលាតត្រដាងការពិតនាពេលនេះ គឺដោយសារតែលោកមានការតូចចិត្ត និងឈឺចាប់ខ្លាំង មិនចង់បញ្ចេញឲ្យគេដឹងឡើយ ដែលកើតមកមានឈ្មោះជាកូនឥតខាន់ស្លា ព្រោះតែឪពុករបស់លោក (ស៊ីន ស៊ីសាមុត) បានយកម្តាយរបស់លោកដែលមានឈ្មោះថា ធីម វិជ្ជរ៉ា ដោយលួចលាក់។ ហើយរឿងនេះ បានធ្វើឲ្យម្តាយរបស់លោកឈឺចាប់ខ្លាំង រហូតបោះបង់រូបលោកដែលទើបកើតបានអាយុ ៦ ខែ ទៅរស់នៅប្រទេសឡាវ (ជាស្រុកកំណើតរបស់គាត់) វិញ ដោយទុកឲ្យរូបលោកនៅជាមួយបងស្រីបង្កើតរបស់គាត់ ជាអ្នកជួយចិញ្ចឹមបីបាច់ រហូតលោកអាយុ ១៤ ឆ្នាំ ទើបម្តាយចិញ្ចឹមទម្លាយការពិតឲ្យដឹង។

តែទន្ទឹមនឹងលោក បឺត សំរេច ចេញមកទម្លាយរឿងនេះ ក៏បានធ្វើឲ្យមហាជនជាច្រើន នាំគ្នាជជែកវែកញែកជាមួយមន្ទិលថា​ តើលោកពិតជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ពិតមែន ឬយ៉ាងណា? ព្រោះថា បើពិនិត្យលើទម្រង់មុខមាត់ អាយុ និងទឹកដមសំឡេង គឺអាចថា លោកជាកូនប្រុសបង្កើត។

យ៉ាងណាមិញ ដើម្បីស្រាយមន្ទឹលរបស់មហាជន ដែលកំពុងកើតការងឿងឆ្ងល់ គណនីហ្វេសប៊ុកលោក Bin Yan- ប៊ីន យ៉ាន បានលើកយកយោងទៅលើកត្តា ឬទឡ្លីករណ៍៧ចំណុច ដែលអាចបញ្ជាក់ថា លោក បឺត សំរេច ជាកូនបង្កើតរបស់លោកតាអធិរាជសម្លេងមាស ស៊ីនស៊ីសាមុត ពិតមែន។

ទី១ មុខស្រដៀងគ្នា

-ទី២ ឆ្នាំកើត បឺតសម្រេច ១៩៧៤ អីឡូវគាត់អាយុ៤៩ ឆ្នាំ គាត់កើត(មុនខ្មែរក្រហមគ្រប់គ្រង ១ឆ្នាំ ១៩៧៥-១៩៧៩) កាលហ្នឹងលោកតា ស៊ីនស៊ីសាមុតកំពុងល្បីខ្លាំង ក្នុងឆ្នាំ១៩៧០-១៩៧៥ ក្នុងសម័យសាធារណៈរដ្ឋខ្មែរ ឬរបប លុន នុល ហើយលោកតាស៊ីនស៊ីសាមុត ស្លាប់ក្នុងឆ្នាំ១៩៧៦ ក្នុងរបបខ្មែរក្រហម។

-ទី៣ លោកតាស៊ីនស៊ីសាមុត បាននិពន្ធបទមួយចំណងជើងថា បុប្ផាកំពងហាវ (កំពង់ហាវ ជាស្រុកកំណើតម្តាយរបស់ បឺត សំរេច នៅខេត្តកំពងឆ្នាំ ហើយម្តាយគាត់ជានារីរបាំក្នុងព្រះរាជទ្រព្យ និងជាអ្នកគ្រូពេទ្យម្នាក់ដូចនិយាយក្នុងបទចម្រៀងដែរ)

-ទី៤ គាត់ និងម្តាយបានរួចជីវិតដោយសារបានភាសខ្លួនទៅប្រទេសឡាវទាន់ពេលវេលា។

-ទី៥ មនុស្សវ័យ និងមុខមាត់ប៉ុនហ្នឹងដែរ មិនចេះតែបើកកកាយប្រវត្តិរបស់ខ្លួនទេ បើមិនមានជាប្រវត្តិពិតរបស់ខ្លួន

-ទី៦ សម្លេងពិរោះ ស្រដៀងគ្នា (អាចស្តាប់ បឺត សំរេច ច្រៀងពិរោះណាស់)

-ទី៧ តាមប្រវត្តិពិតរបស់លោកតា អធិរាជ ស៊ិនស៊ីសាមុត ក៏ធ្លាប់មានភរិយាច្រើន​ និងនារីកំណាន់ និងសង្សាច្រើនផងដែរ បើទោះបីជាពេលនោះលោកបានរៀបការទៅហើយក្តី ក៏នៅតែមានអ្នកស្រលាញ់លោកច្រើន និងមានមន្តស្នេហ៍ផងដែរ! តាមលោកយាយខ្ញុំប្រាប់! នារីកំណាន់គាត់មានស្ទើតែគ្រប់កន្លែងដែលគាត់ទៅច្រៀង! នេះជារឿងពិតមិនអាចប្រកែកបាន នៃប្រវត្តិស្នេហារបស់គាត់! ហើយភាគច្រើននារីកំណាន់ ឬសង្សាលួចលាក់របស់លោកតាអធិរាជសម្លេងមាស ភាគច្រើនជានារីរបាំ ឬតារាម៉ូដែល។ ដើម្បីច្បាស់ អាចសិក្សាពីប្រវត្តិរបស់គាត់ និងរកសាក្សីរស់ដែលត្រូវជាម្តាយចញ្ចឹមគាត់មកសម្ភាសន៍ ឬអ្នកដែលស្និត ទី២ តេសDNA កូនគាត់មុន និងក្រោយ អាចមានប្រភេទDNAជាមួយគ្នាខ្លះ!

តែយ៉ាងណា គណនីខាងលើបានបញ្ជាក់ថា នេះគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះ! ខណៈមហាជនជាច្រើន ក៏បានផ្តល់ជាមតិផងដែរថា បើចង់ដឹងការពិត ធ្វើ DNA ទៅ សម័យនេះហើយងាយៗទេ ព្រោះនៅមានចៅខាងប្រពន្ធគាត់នៅស្ទឹងត្រែង អាចមើលបាន ជាប់សាច់ឈាមមើលដឹងច្បាស់ហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×