Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ឃើញ​ «ដាវ»​ កំណប់ទ្រព្យ ក្នុង​ផ្នូរ​ដ៏​អាថ៌កំបាំ​ង នៅតែ​ភ្លឺ​ចែងចាំង​មិន​គួរ​ឱ្យ​ជឿ បើ​ទោះ​កប់​ក្រោម​ដី​ជាង ៣០០០ ឆ្នាំ

យោងតាម Live Science នេះគឺជា «ដាវ» កំណប់ទ្រព្យ ដែលនៅតែចាំងពន្លឺ មិនគួរឱ្យជឿ បន្ទាប់ពីត្រូវបានកប់នៅក្រោមដី អស់រយៈពេលជិត ៣៥០០ ឆ្នាំ។

ដាវកំណប់នេះ ត្រូវបានរកឃើញនៅក្នុងផ្នូរបុរាណមួយដែលមានសាកសពបុរស ស្ត្រី និងកុមារ ដែលត្រូវបានបញ្ចុះរួមក្បែរគ្នា ស្ថិតនៅទីក្រុង Nordlingen រដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់។ សពអ្នកទាំងបី​ត្រូវបានកប់ក្បែរគ្នា ប៉ុន្តែ គេមិនច្បាស់ថា ពួកគេភ្ជាប់ទំនាក់ទំនងអ្វីនឹងគ្នានោះទេ។ ក្រៅពីដាវនេះ គេក៏បានរកឃើញវត្ថុធ្វើពីលង្ហិនផ្សេងទៀតផងដែរ។

ដាវនេះ ត្រូវបានរក្សាទុកយ៉ាងល្អ ដោយវានៅតែភ្លឺចែងចាំង នៅក្នុងកន្លែងដីវាល ទោះបីដងកាន់របស់វាមានពណ៌បៃតង ដែលត្រូវបានស្រោបដោយស្ពាន់ក៏ដោយ ខណៈដែលផ្លែរបស់វាមាន ៨ ជ្រុង មុតស្រួចខ្លាំងរហូតដល់ចុង ដែលធ្វើឱ្យវាក្លាយជាអាវុធធ្វើពីសំរិទ្ធ វាយលុកដ៏មានប្រសិទ្ធភាពបំផុត។

ទោះយ៉ាងណាក៏ដោយ មិនមានស្លាកស្នាម ឬស្នាមរបួស នៅលើដាវទេ ដែលបង្ហាញថា វាអាចត្រូវបានប្រើសម្រាប់គោលបំណងធ្វើពិធី ជាជាងការប្រយុទ្ធពិតប្រាកដ។

សាស្ត្រាចារ្យ Mathias Pfeil អ្នកអភិរក្សទូទៅ និងជានាយកការិយាល័យរដ្ឋ Bavarian សម្រាប់ការអភិរក្សបូជនីយដ្ឋាន បាននិយាយថា “ដាវ និងការបញ្ចុះសពដ៌អាថ៌កំបាំងនេះ គឺនៅតែត្រូវការស៊ើបអង្កេត ដើម្បីឱ្យអ្នកបុរាណវត្ថុវិទ្យារបស់យើង អាចចាត់ថ្នាក់ការរកឃើញនេះឱ្យកាន់តែច្បាស់លាស់”។

លោកបានបន្ថែមថា “អាវុធដែលផលិតយ៉ាងប្រណិត ដូចជាដាវដែលបានរៀបរាប់ខាងលើ មានតម្លៃខាងវិទ្យាសាស្ត្រ ព្រោះពួកវាអាចបង្ហាញពីកម្រិតបច្ចេកវិទ្យា នៃអរិយធម៌ដែលបានបង្កើតវាឡើង។ ជាក់ស្តែង នៅអាយុជិត ៣៥០០ ឆ្នាំ វាគឺជាកំណប់ទ្រព្យដែលធ្វើឡើងដោយអ្នកជំនាញខាងលោហធាតុ ដែលមានសមត្ថភាពខ្ពស់ វ៉ាដាច់ពិភពលោកភាគច្រើននាពេលនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×