ជឿថា បងប្អូនមិនទាន់ភ្លេចនោះទេ កាលពីអំឡុងខែសីហា ឆ្នាំ២០២២ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សាលោក បានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលពិភពលោកតែម្តង បន្ទាប់ពីបានបង្អើលថា នឹងមានគ្រោះមហហន្តរាយរញ្ជួយដី ទឹកលិចពិភពលោក មនុស្សស្ទើរមួយផែនដីស្លាប់ទាំងអស់ នៅសល់តែដីចម្ការរបស់ខ្លួននៅជើងភ្នំគូលែន ប៉ុណ្ណោះ ដែលមានសុវត្ថិភាព ធ្វើឲ្យមនុស្សខ្វះការគិតពិចារណា នាំគ្នាភ័យផ្អើលសម្រុកទៅកាន់ទីនោះដ៏ហួសចិត្តបំផុត។
ពិតណាស់ ក្នុងអំឡុងពេល នៃការបង្អើលដ៏ចលាចលរបស់លោក ខឹម វាសនា នាពេលនោះ គឺបានធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់ពាន់ម៉ឺននាក់ បោះបង់ចោលផ្ទះសម្បែង លក់អស់គោក្របី របស់ទ្រព្យ នាំគ្នាទៅរួមរស់ជាមួយក្រុមសម្ព័ន្ធ LDP ។ មិនត្រឹមតែប៉ុណ្ណឹងទេ ដោយសារតែមានជំនឿលើព្រហ្មរក្សាលោក ខឹម វាសនា ក៏បានធ្វើឲ្យពលករខ្មែរមួយចំនួន សម្រេចចិត្តបង់បោះការងារនៅប្រទេសកូរ៉េ វិលត្រឡប់មកស្រុកខ្មែរវិញផងដែរ។
ទោះជាយ៉ាងណា ដោយសារតែដល់ថ្ងៃកំណត់ តែបែរជាពិភពលោកមិនលិចលង់ គ្មានគ្រោះមហហន្តរាយខ្មោចយស្អីផងហ្នឹង! ក៏បានធ្វើឲ្យក្រុមអ្នកជឿអស់ទាំងនោះ ចាប់ផ្តើមអស់ជំនឿ ក៏នាំគ្នាវេចបង្វិច ចាកចេញពីដីចំការព្រហ្មជាបន្តបន្ទាប់ ទាំងទឹកមុខស្រពាប់ស្រពោន ព្រោះគ្មានសល់អ្វីជាប់ខ្លួន គឺសល់តែឆ្នាំង ចាន មកវិញប៉ុណ្ណោះ។
ក្រោយយុទ្ធនាការបំភិតបំភៃនេះ បានសាបរលាប អ្នកវិភាគបានវាយតម្លៃថា ក្រុមសម្ព័ន្ធ LDP ដែលដឹកនាំឲ្យលោក ខឹម វាសនា អាចប្រមូលបាន [លុយរាប់សែនលានដុល្លារ] ពីសកម្មជន និងអ្នកជឿលង់ងប់ងល់ ព្រោះថាអ្នកខ្លះបានប្រមូលលុយទ្រព្យសម្បត្តិអស់ពីផ្ទះ ហើយក្នុងនោះ ក៏មានអ្នកលក់ដីធ្លី និងផ្ទះឡៃឡុងចោលទៀតផង។
តែដោយឡែក វីដេអូមួយ ដែលត្រូវបានគេកាត់បង្ហាញលោក ខឹម វាសនា បញ្ចេញប្រតិកម្មទៅនឹងអ្នកទៅរួមរស់នៅក្នុងចំការជើងភ្នំគូលែនរបស់ខ្លួន ចោទថាបានបោកលុយរបស់ពួកគេ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង។ ក្នុងនោះ លោក ខឹម វាសនា បាននិយាយបែបនេះថា៖ «ខឹម វាសនា ថាទឹកលិចពិភពលោក ឥឡូវអស់លុយខ្ញុំចេះៗៗ…. អាងាប់! អញគ្រាន់តែថាតើ អ្ហែងម៉ោមិនម៉ោ ជារឿងបស់អ្ហែងតើ យល់ទេ! អាអត់កំណើត! ត្រូវបន្ទោសខ្លួនឯងសិន… មកពីយើងភ្លើ បានគេបោកបាន យល់ដេស! គេថាអញបោក អើបើអញបោកអ្ហែង ចឹងមែនតែអ្ហែងហ្នឹងភ្លើ អាអត់កំណើត…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង