បាត់ដំបង ៖ បុរសម្នាក់ជាឪពុកត្រូវនគរបាលចាប់ខ្លួន ករណីរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស ដោយទារុណកម្ម និងអំពើឃោឃៅ រំលោភកូនស្រីបង្កើត។
អធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៣កក្កដា២០១៨ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានបញ្ជូន ជនសង្ស័យម្នាក់ឈ្មោះឡុង សុធា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅស្នងការនគរបាលខេត្តដើម្បីចាត់ការ តាមនីតិវិធី ច្បាប់ ។
ក្នុងករណី រំលោភសេពសន្ថវៈ (មានស្ថានទម្ងន់ទោស ដោយទារុណកម្ម និងអំពើឃោឃៅ រំលោភកូនស្រីបង្កើត កាលពីអំឡុង ខែឧសភា ២០១៨ ដល់ថ្ងៃទី២កក្កដា២០១៨ នៅចំណុចផ្ទះជួលភូមិឃុំខាងលើ និង បន្ទាប់ពីកម្លាំងយើងឃាត់ខ្លួនបានកាលពីថ្ងៃទី១២កក្កដា២០១៨ វេលាម៉ោង២៣យប់ នៅចំណុចមុខសកលវិទ្យាល័យបៀលប្រាយ សង្កាត់ចំការសំរោងក្រុងបាត់ដំបង ។
នគរបាល បានបន្តថា ជនរងគ្រោះចំនួន២នាក់ ១/ឈ្មោះឡុង លីនតា ភេទស្រី អាយុ៨ឆ្នាំ, ២/ឈ្មោះឡុង ដាឡែន ហៅណាំវ៉ា ភេទស្រី អាយុ០៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ៕ ដោយ៖កូឡាប