Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ពិចារណា! ក្រោយ​ល្បី​កោរ​ភ្ញៀវ សូម្បី​កង្ហារ​ក៏​គិតលុយ ម្ចាស់​រោង​ខ្ចុះ​នៅ​កៀនស្វាយ ចេញ​មក​បញ្ជាក់​បែបនេះ ខណៈ​ស្រី​ស្អាត​ថ្ពាល់ខួច​លក់​លី​អូ​ដ៏​ល្បី ឆ្លើយតប​វិញ​ថា…

ថ្មីៗនេះ នៅលើបណ្តាញសង្គម បានចែករំលែករឿងដ៏ហួសចិត្តខ្លាំង ធ្វើឲ្យម្នាក់ៗហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញក្រដាសគិតលុយរបស់កន្លែងខ្ចុះលំហែហូបចុកមួយដែលមានយីហោឈ្មោះ រ៉េត ហួច 555 នៅកៀនស្វាយ រកស៊ីកោរភ្ញៀវដ៏ជ្រុលហួសហេតុ ដែលសូម្បីកង្ហារក៏គិតលុយដែរ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Leam Sreyhi ដែលគេស្គាល់ថា ជាស្រីស្អាតថ្ពាល់ខួច លក់លីអូតាមអនឡាញដ៏ល្បី បានបង្ហោះបែបនេះថា៖ «យាយមែនទើបជួបមួយទេ​ ភោជនីដ្ឋាននៅកៀនស្វាយ​ ទៅញាំអីអង្គុយនៅកញ្ចុះជាប់ៗគ្នាក្តៅចង់ងាប់​ អង្គុយជិតកន្លះម៉ោងបានដាក់កង្ហារអោយយើង​ ដាក់កង្ហារអោយយើង2គិត20000R ថ្លៃកង្ហារទៀត​ ហើយបង្កងយកអាធម្មជាតិដាក់បង្គងចិញ្ចឹមពុកសាច់អោយយើងទៀត​ រកស៊ីថោកទាបកំពូលហើយ ម្ហូបគ្មានជាតិឆ្ងាញ់ស្អីតិច​ សុំខ្លាច​ លើកទី1ហើយក៏ជាលើកចុងក្រោយដែរ»​។

ស្រីស្អាតរូបនេះ ក៏បានឲ្យដឹងទាំងហួសចិត្តទៀតថា «មិនដែលទៅស៊ីអីនៅណាគេគិតថ្លៃកង្ហារទេ លោកព្រះ បើគិត មិចមិនប្រាប់ពេលយើងហៅម្ហូប​? ក្រដាសជូតមាត់នៅក្រៅលក់ម៉ាដុំ1000R​ យកយើង 5000 អូម៉ាយក្រត»។

តែក្រោយរឿងនេះបានផ្ទុះឡើង ម្ចាស់រោងខ្ចុះខាងលើ បានផ្តល់បទសម្ភាសន៍បកស្រាយចំពោះការចោទប្រកាន់នេះថា តាមពិត នៅកៀនស្វាយជាទូទៅហើយ ដោយកង្ហារត្រូវជួលគេបន្ត ដើម្បីដាក់ឲ្យភ្ញៀវ ដោយ១កង្ហារគេយកតម្លៃ១ម៉ឺនរៀល ហើយគាត់ក៏ពុំបានចំណេញថ្លៃកង្ហារហ្នឹងទេ។ ដោយឡែក រឿងក្រដាសជូត ក៏គិតថ្លៃដែរ ម្ចាស់រោងក៏បានបញ្ជាក់ឲ្យដឹងថា ក្រដាសហ្នឹងមានពីរប្រភេទ ដោយ១ប្រភេទដាក់ហ្វ្រីសម្រាប់ភ្ញៀវកុម្ម៉ង់ម្ហូប និងមួយទៀតមិនហ្វ្រីទេ ថ្លៃ ៥០០០ រៀល គិតផ្សេង។

មិនទុកយូរ ក្រោយឃើញម្ចាស់រោងបកស្រាយបែបនេះ ស្រីស្អាតជាភ្ញៀវខាងលើ ក៏បានឆ្លើយតបវិញថា៖ «ក្រដាសដាក់អាម៉ាដុំ1000 កុហកថាដាក់ក្រដាសប្រអប់ ថ្លៃកង្ហារមិចមិនប្រាប់គេមុន? ចុះបង្កងមិចមិនបកស្រាយ ខ្ញុំមិនបាននិយាយរឿងថាម្ហូបថ្លៃទេ​ ព្រោះម្ហូបខ្ញុំមើលតម្លៃរួចហើយមុនកុម្ម៉ង់​ ខ្ញុំនិយាយតែបីចំនុចទេ​ រឿងកង្ហារពេលគេមកកុម្ម៉ង់ប្រាប់គេមុនសិនថាកង្ហារ1=10000 កុំទាល់ជិតដល់ពេលគេគិតលុយបានមកប្រាប់ថាគិតថ្លៃកង្ហារ ក្រដាសជូតមាត់គិតតម្លៃអោយសមតិចទៅ​ កោរតាំងពីក្រដាសជូតមាត់ឡើង»។

ទោះជាយ៉ាងណា​ ជុំរឿងរ៉ាវដ៏ហួសចិត្តនេះ ក៏សូមទុកនាទីនេះ ជូនបងប្អូនមហាជនវិភាគ ពិចារណាមើលចុះ តើសមទំនងដែរឬទេ!?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×