Saturday, June 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការ​វែកញែក​ទៀតហើយ! ក្រោយ​វីដេអូ​កំពុង​ល្បី បង្ហាញ​សិស្សសាលា​វិចិត្រ​សិល្បៈ ខេត្ត​បុរី​រាំ (ថៃ) យក​បទ​ខ្មែ​រ «នារី​ជា​ជួ» ច្រៀង និង​សម្តែង​ក្នុង​មហោស្រព

ថ្មីៗនេះ វីដេអូមួយដែលត្រូវបានចែករំលែក បង្ហាញក្រុមសិស្សសាលាវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រថៃ បានយកបទប្រពៃណីបូរាណរបស់ខ្មែរ «នារីជាជួ» ដែលត្រូវបានដឹងថា ច្រៀងដោយលោកស្រី ហួយ មាស តាំងពីអំឡុងឆ្នាំ១៩៦០ មកច្រៀង និងសម្តែង ជាមួយឧបករណ៍តន្រ្តីបូរាណក៏ជាលក្ខណៈខ្មែរ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមខ្មែរ កំពុងផ្ទុះការភ្ញាក់ផ្អើល និងនាំគ្នាជជែកវែកញែកក្តៅគគុកទៀតហើយ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ សិទ្ធិ វាចា បានបង្ហោះវីដេអូ និងរៀបរាប់ឲ្យដឹងថា៖ «បទ នារីជាជួរ ច្រៀងនិងសម្ដែងឧបករណ៍តន្រ្ដី ដោយសិស្សសាលាវិចិត្រសិល្ប:ព្រះរាជាណាចក្រថៃ។ អត្ថបទពី Youtube បកប្រែជាមួយ Google Translate : “មហោស្រពតន្ត្រី Udomsuksa Thai លើកទី 45 “សោភ័ណសិល្បៈតន្ត្រី ថ្វាយ​ព្រះ​មហា​ក្សត្រ»។ សាកលវិទ្យាល័យសៀម ចូលរួមលេងជាមួយក្រុមតន្រ្តី Thai Maha Music Orchestra នៃ Central University 7 របស់និស្សិតក្នុងបទ Khmer Pi Kaew ។ ឯកសារយោងពី នាយកដ្ឋានបច្ចេកវិទ្យាអប់រំ និងអប់រំកុំព្យូទ័រ សាកលវិទ្យាល័យ Buriram Rajabhat បានរៀបចំមហោស្រពតន្ត្រីឧត្តមសិក្សាថៃលើកទី៤៥ ក្រោមឈ្មោះព្រឹត្តិការណ៍នេះ ៖ “សោភ័ណភាពសិល្បៈតន្ត្រី ក្នុង​ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហាក្សត្រ» ចន្លោះ​ថ្ងៃ​ទី ២៥ ដល់ ២៨ ខែ ធ្នូ ឆ្នាំ ២០២២ នៅ​សាកលវិទ្យាល័យ Buriram Rajabhat។ ខេត្ត Buriram”»។

ពិតណាស់ ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមខ្មែរយើងជាច្រើន បានធ្វើការរិះគន់ និងចំអកឲ្យបែបនេះថា «ចម្លងសុទ្ធតែម្តង បន្តិច​ទៀត សៀមគេប្រកាសថា​ បទនេះខ្មែរ​ចម្លងពីគេទៀតហើយ,…»។

ទោះជាយ៉ាងណា ក្រោយឃើញខ្មែរម្នាក់ៗ នាំគ្នាចោទប្រកាន់ថា ថៃលួចរបស់ខ្មែរទៀតហើយ ក៏មានអ្នកលេងបណ្តាញសង្គមខ្មែរជាច្រើន បានធ្វើការពន្យល់ថា «បើតាមខ្ញុំគិតមិនខុសទេ ពួកគាត់អាចជាប់ រឺមានឈាមជ័រជាខ្មែរ (ស៊ីសាកេត,បុរីរាម,សូរិន្ទ…)…!!! នៅខេត្តបុរីរាម លោកតាសុច គាត់ថាជនជាតិខ្មែររស់នៅទីនោះ 80 ភាគរយ ដូច្នេះ សូមបងប្អូនពិចារណាឡើងវិញ, ខ្មែរលើមានភារកិច្ច ថែររក្សារអ្វីជារបស់ខ្មែរដែរ ដូចគ្នាទៅនឹងខ្មែរក្រោម ដូច្នោះឯង»។

លើសពីនេះ អ្នកលេងបណ្តាញសង្គមដទៃទៀត ក៏បានលើកឡើងទាំងហួសចិត្តចំពោះអ្នករិះគន់ និងលើកសរសើរដល់ពួកគេថា៖ «គេច្រៀងច្បាស់ហើយថាជាក្បាច់ខ្មែរ ហើយម៉េចនៅមិនពេញចិត្តទៀត?, ទៅខ្វះស្អី កន្លងមក តារាចម្រៀងខ្មែរយើង Copy បទថៃ មកច្រៀងម៉ាគគោកហ្នឹង សំខាន់កុំឲ្យតែថៃថាជារបស់គេទៅបានហើយ, សូមសិរីសួស្តីដល់កូនថៃ ដែលមានសាច់ឈាមជាខ្មែរច្រើន បានជួយលើកដំកើងសិល្ប:វប្បធ៌មខ្មែរ, តាមខ្ញុំគិតថៃយកបទរបាំបូរាណខ្មែរច្រៀងតាមលំនាំដើមទាំងស្រុងល្អតើ ធ្វើអោយបរទេសកាន់តែស្គាល់ខ្មែនច្បាស់, ខ្មែរលើ-ខ្មែរកណ្ដាល-ខ្មែរក្រោមគឺ-ខ្មែរតែមួយទេ។ពួកគាត់ខំប្រឹងបញ្ចេញសមត្ថភាព-បង្ហាញខ្លួនជាខ្មែរក្នុងមហោស្រពថៃ-គួរតែលើកសរសើរពួកគាត់ទៅ។ ពួកគាត់ជាពូជពង្សខ្មែរ ហើយនៅបុរីរ៉ាំ-ស៊ីសាកេត-សុរិន្ទ មានជនជាតិខ្មែរដើម ប្រមាណ 80% លើសជនជាតិថៃទៅទៀតនុះ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×