បុរសជនជាតិទុយនេស៊ី វ័យ ៣៧ឆ្នាំម្នាក់ បានដាក់ពាក្យបណ្តឹងប្តឹងម្តាយបង្កើតរបស់ខ្លួន ដោយទារសំណងជាប្រាក់ចំនួន ៣៥០.០០០ដុល្លាអាមេរិច ដោយគាត់អះអាងថា ម្តាយគាត់បានធ្វើឲ្យជីវិតគាត់បរាជ័យធ្ងន់ធ្ងរ និងជួបបញ្ហាសង្គមមិនចេះចប់ មិនចេះហើយ។
បុរសដែលប្តឹងម្តាយខ្លួនឯងនោះមានឈ្មោះថា Robert Miller។ គាត់អះអាងថា ម្តាយរបស់គាត់ព្រួយបារម្មណ៍ និងការពារគាត់ខ្លាំងជ្រុលក្នុងកំឡុងពេលគាត់នៅជាកុមារ ហើយកាលដែលម្តាយគាត់បំបៅដោះគាត់រហូតដល់គាត់អាយុ ១២ឆ្នាំ ធ្វើឲ្យប៉ះពាល់ដល់សមត្ថិភាពរបស់គាត់ ក្នុងការបង្កើតទំនាក់ទំនងជាមួយនឹងស្ត្រី។
បុរសខាងលើ ប្តឹងទារសំណងចំនួន ២៥០.០០០ដុល្លា សំរាប់ប៉ះប៉ូវបញ្ហាផ្លូវចិត្ត និង ១០០.០០០ដុល្លាទៀតទុកជាការព្រមានដល់ម្តាយរបស់គាត់ ឈ្មោះ Dorothy Jenson Miller វ័យ ៦៩ឆ្នាំ។
បើតាមមេធាវីរបស់ដើមបណ្តឹង បានបញ្ជាក់ថា ជីវិតរបស់កូនក្តីរបស់លោក ត្រូវបានបំផ្លាញទាំងស្រុងដោយសារតែសកម្មភាពហួសហេតុរបស់ម្តាយគាត់។
មេធាវីដដែលឈ្មោះ Thomas McHenry បញ្ជាក់ថា “ម្តាយរបស់កូនក្តីខ្ញុំ បានឲ្យកូនគាត់ស្លៀកពាក់ជាស្រីរហូតដល់គាត់មានអាយុ ៥ឆ្នាំ និងបំបៅដោះគាត់រហូតដល់គាត់អាយុ ១២ឆ្នាំ។ សកម្មភាពហូសហេតុទាំងនេះ បានធ្វើឲ្យកូនក្តីខ្ញុំបាត់បង់ស្មារតីផ្លូវចិត្ត”។
មេធាវីខាងលើបញ្ជាក់ទៀតថា “កូនក្តីគាត់បច្ចុប្បន្នមានអាយុ ៣៧ឆ្នាំទៅហើយ ប៉ុន្តែគាត់នៅមានភាពបរិសុទ្ធនៅឡើយទេ ដោយសារតែគាត់មិនដែលបានមានទំនាក់ទំនងសេ្នហាជាមួយស្ត្រីណាឡើយ ក្រៅពីជាមួយម្តាយគាត់”។
ចំនែកម្តាយរបស់បុរសខាងលើវិញ បញ្ជាក់ដោយទទួលស្គាល់ថា គាត់ពិតជាមានការបារម្មណ៍ និងការពារកូនរបស់គាត់ជ្រុលហួសហេតុពេកមែន ប៉ុន្តែគាត់មិនដែលមានបំណងធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តគាត់នោះទេ៕ សុភ័ក្ត្រ
ប្រភព៖ worldnewsdailyreport