Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តតាកែវ រងចាំ​បញ្ជា​របស់​ថ្នាក់ដឹកនាំ​លើ​ការទប់ស្កាត់​រាល់​សកម្ម​ភាព ដែល​ការប៉ុនប៉ង​បង្ក​ឲ្យមាន​ការ​អសន្តិ​សុខ​ក្នុងសង្គម​

តាកែវ ៖ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ​បាន​ត្រៀមកម្លាំង​និង​រង់ចាំ​តែ​បទបញ្ជា​របស់​ថ្នាក់​ដឹកនាំ​ដើម្បី​ការពា​រសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ប្រសិនបើ​មាន​ផ្នែក​ពាក់ព័ន្ធ​ក្រុម​ណាមួយ​ប្រមូលផ្តុំ​គ្នា​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល ស្របច្បាប់ ។​

​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ឯកឧត្តម​ឧត្តមសេនី​យ​ទោ សុខ សំណាង ស្នងការ នគរបាល ខេត្តតាកែវ បាន​ពង្រឹងកម្លាំង​ដើម្បី​រង់ចាំ​អនុវត្តតាម​សេចក្តីជូនដំណឹង​របស់​សម្តេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ចុះ ថ្ងៃ ទី ១៣ ខែវិច្ឆិកា ស្តីពី ការរៀបចំ​ក្រុម​ការងារ​ប្រចាំ​បញ្ជា​សម្រាប់ តាមដាន និង ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ នឹង ឧបាយកល​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ កម្ពុជា​។ ឯកឧត្តម​ឧត្តមសេនី​យ​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​តាកែវ​បាន​ដាក់ បទ​បញ្ជា​ទៅ​កងកម្លាំង​ក្រោម​ឱវាទ​ត្រូវ​ទប់ស្កាត់ និង​ប្រឆាំង​ដាច់ខាត​រាល់​ឧបាយកល​ទាំងឡាយ​ណា​របស់​ពួក​ប្រឆាំង​មាន​បំណង​ទុច្ចរិត​ប្រឆាំង​និង​ការ​កាត់​ដី​របស់​តុលាការ​កំពូល​ក្នុង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ចូល ថែមទាំង​មាន​គោលបំណង​ចង់​ធ្វើ​បដិវត្តន៍ ពណ៌​ញុះញង់​បំបែកបំបាក់​បំផ្លាញ​សន្តិសុខ​ជាតិ និង​សេចក្តីសុខក្សេមក្សាន្ត​របស់​ប្រជាជន​កម្ពុជា ៕ តាកែវ​

spot_img
×