Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ខ្លាំង! ឪពុក​ជូន​កូន​ទៅ​សាលា លែង​បើក​សុទ្ធតែ​ឧទ្ធម្ភាគចក្រ ផ្អើល​អាជ្ញាធរ​អាកាសចរណ៍​ម៉ាឡេស៊ី

កាលពីអំឡុងខែមេសា ឆ្នាំនេះ វីដេអូដែលបង្ហាញពីឧទ្ធម្ភាគចក្រ ហោះចេញពីវាលមួយ បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែវាត្រូវបានចែកចាយម្តងទៀតនាពេលថ្មីៗនេះ នៅពេលដែលមន្រ្តីប៉ូលិសម៉ាឡេស៊ី PDRM បានឆ្លើយតបនឹងបញ្ហានេះ។ យោងតាមប្រធានប៉ូលីសក្រុង Shah Alam លោក Mohd Iqbal Ibrahim បានបញ្ជាក់ឲ្យដឹងថា ករណីនេះបានកើតឡើងនៅថ្ងៃទី១៧ ខែមេសា កន្លងទៅ ស្ថិតនៅតំបន់ Bukit Bandaraya Seksyen U11 ទីប្រជុំជន Setia Alam ។

លោក Iqbal បាននិយាយថា ប៉ូលីសបានស៊ើបអង្កេតបញ្ហានេះហើយ បន្ទាប់ពីពួកគេបានទទួលរបាយការណ៍ផ្លូវការ ពីប្រធានផ្នែកសន្តិសុខផ្ទៃក្នុង និងសណ្តាប់ធ្នាប់សាធារណៈ IPD Shah Alam ទាក់ទងនឹងករណីកើតឡើងនេះ។

លោក Iqbal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញថា “ករណីនេះត្រូវបានចាត់ថ្នាក់ជាភ្នាក់ងារយោងផ្សេងទៀត (ROA) ហើយវានឹងបញ្ជូនទៅអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី (CAAM) សម្រាប់សកម្មភាពបន្ថែមទៀត”។

ឧទ្ធម្ភាគចក្របានឈប់នៅលើទីលានប្រហែល ១៥ នាទី នៅជិតសួន Setia Eco Park ហើយក្រៅពីវីដេអូឃ្លីបនោះ រូបភាពរបស់ឪពុកជាមួយកូនរបស់គាត់ នៅខាងក្រៅឧទ្ធម្ភាគចក្រ ក៏ត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

យោងតាមរបាយការណ៍មួយផ្សេងទៀតរបស់ Kosmo វាមិនមែនជាលើកទី១ទេ ដែលឧទ្ធម្ភាគចក្រដូចគ្នានេះ បានចុះចតនៅកន្លែងតែមួយ។ វាបានកើតឡើងម្តង មុនពេលកើតហេតុក្នុងខែមេសា ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមអ្នករស់នៅក្បែរនោះ អាចកត់ត្រាហេតុការណ៍នេះនៅពេលដែលវាបានកើតឡើងជាលើកដំបូងនោះទេ។

ទោះជាយ៉ាងណា អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី CAAM បាន​សរសេរថ្ងៃទី១៤ មិថុនា ថា ពួកគេនៅ​មិន​ទាន់​ឆ្លើយ​តបចំពោះ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី ក៏បានបញ្ជាក់ថា វាត្រូវតែមានច្បាប់ និងបទប្បញ្ញត្តិដែលយើងរំពឹងថា នឹងអនុវត្តតាម ទាក់ទងការហោះហើរយានជំនិះតាមអាកាស ហើយចុះចតនៅកន្លែងសាធារណៈ ព្រោះវាអាចប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកដទៃ។ តែយ៉ាងណា គេ​នឹង​រង់ចាំ​មើល​ថា CAAM មាន​ចំណាត់ការ​យ៉ាង​ណា​ចំពោះ​បញ្ហា​នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×