កាលពីពេលថ្មីៗនេះ វីដេអូមួយត្រូវបានចែកចាយតៗគ្នា ខណៈដែលវាបង្ហាញពីនារីរាងខ្ពស់ស្រឡះម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់ពាក់រ៉ូបផ្កាពណ៌ផ្កាឈូក កាន់ដៃបុរសវ័យចំណាស់ម្នាក់ ដែលពាក់អាវពណ៌ដូចគ្នាផងដែរ ដែលធ្វើឲ្យអ្នកដំណើរជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។
តែយ៉ាងណាមិញ បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះឡើងវិញជាច្រើនដង មនុស្សជាច្រើនបានទទួលស្គាល់ថា បុរសនៅក្នុងវីដេអូនេះគឺលោក Hu Jiyong តែម្តង ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន China Huanqiu Contracting and Engineering (HQCEC)។ គាត់ក៏កាន់តំណែងជាអ្នកគ្រប់គ្រងទូទៅ និងជាលេខានៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនរបស់ក្រុមហ៊ុននៅក្នុង HQCEC ផងដែរ។
លើសពីនេះ គេក៏បានដឹងថា នារីដែលគាត់កាន់ដៃនោះ មិនមែនជាប្រពន្ធរបស់គាត់ទេ តែនាងគឺជាបុគ្គលិកក្រុមហ៊ុន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គាត់។
ដោយឡែក នៅថ្ងៃទី៧ ខែមិថុនា ស្រាប់តែសារព័ត៌មាន Dafeng បានរាយការណ៍ថា បុរសរូបនេះត្រូវបានដកចេញពីតំណែងទាំង៣ ហើយនារីរូបនោះក៏ត្រូវបានព្យួរពីការងារផងដែរ។ ក្រុមហ៊ុនក៏នឹងធ្វើការស៊ើបអង្កេតលើបញ្ហានេះ ហើយនឹងចាត់វិធានការស្របតាមការរកឃើញរបស់ពួកគេ។
ក្រោយពីរឿងនេះកើតឡើង អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនឆ្ងល់ថា តើអ្នកថតរូប Douyin មានសិទ្ធិថតរឿងទាំងនោះដែរឬអត់? សារព័ត៌មាន Dahebao បានរាយការណ៍ថា ការបង្ហោះវីដេអូឃ្លីបនេះ Xiaomi បាននិយាយថា ពួកគេមិនមែនមិនធ្លាប់សុំថត ឬថតរូបនោះទេ ហើយនៅក្នុងវីដេអូមួយទៀត ស្ត្រីរូបនេះថែមទាំងគ្រវីដៃ ទៅកាន់កាមេរ៉ាទៀតផង។
ទោះជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាអ្នកចំណេញក្នុងស្ថានភាពនេះ គឺម៉ាកយីហោសម្លៀកបំពាក់ Si Bleu ដែលនៅពីក្រោយរ៉ូបនោះទៅវិញ។ ម្ចាស់យីហោបានប្រាប់ ShangYou News ថា ពួកគេអាចលក់បាន ៤,០០០ ឈុតសម្រាប់ “រ៉ូប” ដែលនារីជាស្រីកំណាន់នោះស្លៀក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





