Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែ​មាន​ហើ​យ! កូនកំលោះ ត្រូវ​បាន​គ្រួសារ​កូនក្រមុំ ចាប់ចង​នឹង​ដើមឈើ បន្ទាប់​រួមគំនិត​ជាមួយ​មិត្តភក្តិ ធ្វើ​រឿង​បែបនេះ…

កូនកំលោះ​ត្រូវ​បាន​ចង​ជាប់​នឹង​ដើម​ឈើ​នៅ​ស្រុក Pradapgarh នៃ​រដ្ឋ Uttar Pradesh ដោយ​សារ​តែ​រូប​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «​ទាម​ទារ​ថ្លៃ​បណ្ណាការ» ហើយ​ក្រោយ​មក​ ក៏​ត្រូវ​បាន​ប៉ូលិស​មូលដ្ឋាន​ដោះលែង​វិញ។

យោងតាមគេហទំព័រ India Today ពិធីមង្គលការមួយត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារ ទី១៤ ខែមិថុនា នៅទីក្រុង Thauttar Pradesh ប្រទេសឥណ្ឌា។ ប៉ុន្តែ កូនកំលោះស្រាប់តែត្រូវបានចងភ្ជាប់ទៅនឹងដើមឈើអស់រយៈពេលជាច្រើនម៉ោង ដោយសារតែទាមទារថ្លៃបណ្ណាការពីគ្រួសារកូនក្រមុំ។

រឿងហេតុនេះបាន​ផ្តើមឡើង ​គឺនៅពេល​មិត្ត​ភក្តិ​របស់​កូន​កំលោះ​ដែល​មានគំនិតមិន​ល្អ​ ​នាំ​ឱ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ​រវាង​គ្រួសារ​កូន​កំលោះ​ និងកូនក្រមុំ ហើយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ នៅ​ពេល​កូន​កំលោះ​ទាមទារ​ថ្លៃ​បណ្ណាការ​ពី​គ្រួសារ​កូនក្រមុំ។

ជាលទ្ធផល គឺ​កូន​កំលោះ​ត្រូវ​បាន​គ្រួសារ​កូនក្រមុំ​ ចាប់ចង​ជាប់​នឹង​ដើមឈើ​អស់​ជាច្រើន​ម៉ោង បន្ទាប់​ពី​ការ​ចរចា​ម្តង​ហើយ​ម្តង​ទៀត គ្រួសារ​ទាំង​ពីរ​មិន​អាច​ចុះ​សម្រុង​គ្នា​បាន។

ក្រោយមក​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ និងបានដោះ​លែង​កូន​កំលោះ រួចនាំ​យក​ទៅ​ប៉ុស្តិ៍​ប៉ូលិស។ ការចរចាកំពុងដំណើរការរវាងគ្រួសារទាំងពីរ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ និងសំណងសម្រាប់ការចំណាយលើអាពាហ៍ពិពាហ៍ សម្រាប់គ្រួសារកូនក្រមុំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×