ដំបូងឡើយ “ដុំថ្ម” នេះមានពណ៌ខ្មៅ និងរូបរាងដ៏… “អាក្រក់” ប៉ុន្តែវាបញ្ចេញពន្លឺតិចៗស្មានពុំដល់ថា … ។
ក្រុមអ្នកជីករ៉ែប្រេស៊ីល ទើបរកឃើញ “ដុំត្បូងមរកត” ទម្ងន់ដល់ទៅ ៣២០ Kg ។ តម្លៃរបស់វាលើទីផ្សារបច្ចុប្បន្នទាបបំផុតគឺ… ២៣៥ លានផោនអង់គ្លេស ។
“ដុំថ្ម” មានតម្លៃ ២៣៥លានផោនអង់គ្លេស ។
ដុំត្បូងនេះ ត្រូវបានរកឃើញនៅរ៉ែ Carnaiba នាប្រជុំជន Pindobacu ប្រទេសប្រេស៊ីល ។ ក្រុមកម្មករជីករ៉ែបានផ្អាកការជីកកកាយ ព្រោះឃើញមានដុំថ្មខ្មៅ១នៅទទឹងច្រកដែលក៏បិទរូងចូល ហើយឃើញវាបញ្ចេញពន្លឺតិចៗ ។
ពួកគេចាប់ផ្តើមជីកកកាយយ៉ាងមធ្យ័ត ដើម្បីកុំឲ្យប៉ះពាល់ដល់ “សម្បត្តិមហាសាល” នេះ ។ រដ្ឋអំណាចនៅតំបន់នេះ ឲ្យដឹងថា “ដុំថ្ម”នេះ ត្រូវបានលក់ឲ្យម្ចាស់អណ្តូងរ៉ែមួយនៅក្បែរនោះ ដែលពុំបញ្ចេញឈ្មោះ ។
មេធាវី Marcio Jandir តំណាងស្របច្បាប់នៃក្រុមហ៊ុនជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៃដុំត្បូងមរកតនេះ ឲ្យដឹងថា គេនឹងពុំទុកវាក្នុងបន្ទប់ក្រោមដីទេ ។ លោក Marcio ពោលថា ៖ “យើងខ្ញុំបានបំញេញបែបបទរួចរាល់ និងមានវិញ្ញាបនប័ត្ររបស់នាយកដ្ឋានរ៉ែជាតិ ហើយបន្ទាប់មកយើងនឹងនាំយកវា ទៅដាក់តាំងនៅពាសពេញប្រទេស ។
ចំពោះដុំថ្មមានមរតកនេះ ប្រសិនបើគេ “កែច្នៃបន្ថែម” នោះ វាអាចក្លាយជាវត្ថុសិល្បៈពីត្បូងមរកតទម្ងន់ ២០០.០០០ការ៉ាត ហើយតម្លៃរបស់វាក៏នឹងកើនឡើងទ្វេដង ៕ ចន្ទ្រា