Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​លែងលះ អ្នកម្តាយ​វ័យ ៤៦ ឆ្នាំ ចំណាយ​ប្រាក់​រាប់​ម៉ឺ​ន $ កែសម្ផស្ស ក្លាយជា​រាជិនី​សម្រស់ កំលោះ​ក្មេង​ចាស់ តាម​សុំ​ស្នេហ៍​ព្រាត តែ​នាង…

ក្នុងនាមជាស្រីស្អាតកែភេទ ដែលធ្លាប់មានជីវិតអាពាហ៍ពិពាហ៍ដ៏រីករាយបំផុត នៅប្រទេសវៀតណាម នាង Lam Khanh Chi ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីមនុស្សជាច្រើន។ ប៉ុន្តែនៅឆ្នាំ ២០២២2 នាង Lam Khanh Chi ស្រាប់តែប្រកាសលែងលះពីអតីតស្វាមីឈ្មោះ Phi Hung ហើយចាប់ផ្តើមជីវិតនៅលីវចិញ្ចឹមកូន។ តែទោះជាយ៉ាងណា ​បន្ទាប់​ពី​ការ​លែង​លះ ជីវិត​របស់​ម្តាយ​ និង​កូនប្រុសមួយនេះ ក៏​មាន​ការ​ផ្លាស់​ប្តូរ​ច្រើនផង​ដែរ។ ជាក់ស្តែអ ​មក​ទល់​ពេល​នេះ​អ្វីៗ​ហាក់​ដូច​ជា​ប្រសើរ​ជាង​មុនឆ្ងាយតែម្តង។

Lam Khanh Chi បាននិយាយថា ជីវិតរបស់នាងបន្ទាប់ពីការលែងលះ ហាក់បីដូចជារវល់ជាប់នឹងការងារ និងយកចិត្តទុកដាក់ចំពោះកូនតែប៉ុណ្ណោះ។ នាងផ្តោតច្រើនលើការធ្វើជំនួញ ការលក់បន្តផ្ទាល់ ឬទៅចូលរួមកម្មវិធីនានា ដើម្បីមានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវិត និងចិញ្ចឹមកូន។ បន្ទាប់​មក រាល់​ពេល​ទំនេរ នាង​តែង​ចំណាយ​ពេល​ជាមួយ​កូន​ប្រុស។ Lam Khanh Chi បាននិយាយថា «កូនត្រូវបានចិញ្ចឹមដោយខ្ញុំ ខ្ញុំមានលុយគ្រប់គ្រាន់ ដើម្បីផ្តល់ជីវិតល្អដល់គាត់ ខ្ញុំមិនទទួលយកការឧបត្ថម្ភពីអតីតប្តីរបស់ខ្ញុំទេ ប្រសិនបើ Phi Hung ចង់ទៅលេងកូនប្រុសគាត់ ហើយយកគាត់ចេញពីរបីថ្ងៃ វាមិនមែនបញ្ហានោះទេ»។

ក្នុង​រូបថត​ចុងក្រោយ​នេះ Lam Khanh Chi បាន​បង្ហាញ​ថា នាង​កំពុង​ធ្វើ​ដំណើរកម្សាន្ត​ជាមួយ​កូន​ប្រុស ​នៅឯកន្លែង​ទេសចរណ៍ Da Lat។ ម្តាយគឺស្រស់ស្អាតដូចព្រះនាងនៅក្នុងរ៉ូបពណ៌ស និងការតុបតែងស្រាល ខណៈកូន​ប្រុស​របស់នាង មាន​ទឹក​មុខ​គួរ​ឱ្យ​ស្រលាញ់ សុភាព ហើយ​តែង​តែ​បង្ហាញ​ក្តី​ស្រលាញ់​ចំពោះ​ម្តាយ​របស់​គេទៀតផង។

គេបានដឹងថា ក្រោយលែងលះ ក្រៅពីមើលថែកូនប្រុស ផ្តោតលើការរកស៊ី អ្នកម្តាយនៅលីវ Lam Khanh Chi ក៏បានចំណាយប្រាក់យ៉ាងច្រើន ដើម្បីស្តារសម្រស់ឡើងវិញ។ ក្នុងវ័យ ៤៦ ឆ្នាំ Lam Khanh Chi បានបង្ហើបថា ខ្លួនបានចំណាយប្រាក់ ២ ពាន់លានដុង (ស្មើជាង ៨ ម៉ឺនដុល្លារ) ដើម្បីកែសម្ផស្សកន្លែងខ្លះ ក៏ដូចជាការវះកាត់លើខ្សែសំលេង ដើម្បីឱ្យមានសម្លេងស្រីជាងមុន។ នាងសង្ឃឹមថា នឹងមានភាពល្អឥតខ្ចោះ 100% នៅក្នុងរូបរាង និងសំឡេងរបស់នារីពិត បន្ទាប់ពីនាងកែភេទជាច្រើនឆ្នាំ។

លើសពីនេះ ម្តាយទោលរូបនេះ ក៏បានសារភាពថា នាងមានអ្នកតាមស្រលាញ់ចំនួន ៣ នាក់ ផងដែរ។ ក្នុងនោះ ម្នាក់ជាជនជាតិអាមេរិកាំង នៅបរទេស និង២ម្នាក់ទៀតជាអចលនៈទ្រព្យ និងជាអ្នកជំនួញ ប៉ុន្តែ នាងសូមរក្សាការសម្ងាត់សិន។ ទោះជាយ៉ាងណា នាងនឹងសម្រេចចិត្តជ្រើសរើសនរណាម្នាក់ដើម្បីធ្វើជាគូអនាគតបន្តទៀត ប្រសិនបើអ្វីៗដំណើរការល្អ។

នាងក៏បញ្ជាក់ថា នាងនៅលីវនៅឡើយ ហើយក៏បើកបេះដូងច្រើនជាងមុនផងដែរ ប៉ុន្តែ បានបង្ហើបថា នឹងជួបជុំជាមួយអតីតស្វាមីវិញ ប្រសិនបើមានឱកាស ដោយនាង​បាននិយាយយ៉ាងដូច្នេះថា​​៖ «​បើ​ខ្ញុំ​មាន​ឱកាស​វិល​មក​វិញ ​ខ្ញុំ​នៅ​តែ​ធ្វើ ​ព្រោះ​ខ្ញុំ​ជា​ប្ដី​ប្រពន្ធ ​រីឯរឿង​អតីតកាល​ បានកន្លង​មក​យូរ​ហើយ​»។ ការ​ព្រួយ​បារម្ភ​ធំ​បំផុត​របស់​នាង ​គឺ​​កូន​ប្រុស​របស់​នាង Thien Long ព្រោះនាងចង់ឲ្យកូនជួបជុំឪពុកវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×