មគ្គុទ្ទេសក៍ទេសចរណ៍ Aliyeva Rahila បានចែករំលែកជាមួយ CNN ថា ភ្លើងដ៏អាថ៌កំបាំងនេះ ដែលបានឆេះអស់រយៈពេល ៤០០០ ឆ្នាំ មកហើយ បើទោះជាមានភ្លៀង ខ្យល់ ព្រិល យ៉ាងណា ក៏វានៅតែឆាបឆេះមិនរលត់ឡើយ ។
លោក Rahila បាននិយាយ Yanar Dag ជាជួរដែលមានផ្នែកកម្តៅដ៏ក្ដៅគគុក ប្រវែង ១០ ម៉ែត្រ នៅលើឧបទ្វីប Absheron ប្រទេស Azerbaijan ។
Yanar Dag គឺជាភ្លើងឆេះដោយឯកឯងមួយចំនួន ដែលកើតឡើងនៅទូទាំងប្រទេស Azerbaijan ដោយសារស្តុកឧស្ម័នធម្មជាតិដ៏ច្រើននៅក្នុងដី។ ខ្យល់លេចធ្លាយមកផ្ទៃផែនដីជាប្រភពឥន្ធនៈ ជួយភ្លើងឆេះទាំងថ្ងៃទាំងយប់។
បាតុភូតដ៏ចម្លែកនេះ បានធ្វើឱ្យអ្នកទស្សនា ទៅកាន់ប្រទេស Azerbaijan ទាំងស្រឡាំងកាំង និងជក់ចិត្តជាមួយភាពអស្ចារ្យរបស់វា អស់ជាច្រើនសតវត្សមកហើយ។
នៅសតវត្សទី១៣ អ្នករុករកជនជាតិអ៊ីតាលី Marco Polo បានសរសេរអំពីភ្លើងដ៏អាថ៌កំបាំងនេះ នៅពេលដែលគាត់បានឆ្លងកាត់ទីនោះ។ រីឯក្រុមឈ្មួញនៃផ្លូវសូត្រ (Silk Road) ក៏បាននាំយកព័ត៌មានអំពីភ្លើងអាថ៌កំបាំងនេះ ដែលចែករំលែកធ្វើឲ្យល្បីពាសពេញពិភពលោកផងដែរ។
នោះហើយជាមូលហេតុដែល Azerbaijan ត្រូវបានគេដាក់រហ័សនាមថា “ទឹកដីនៃភ្លើង” ។
ភ្លើងបែបនេះ គឺជារឿងធម្មតានៅក្នុង Azerbaijan ប៉ុន្តែដោយសារតែវាកាត់បន្ថយសម្ពាធឧស្ម័នក្រោមដី ដែលរារាំងការទាញយកឧស្ម័នពាណិជ្ជកម្ម ដែលភាគច្រើនត្រូវបានពន្លត់។
Yanar Dag គឺជាករណីមួយក្នុងចំណោមករណីដែលនៅរស់រានមានជីវិតនៅលើផែនដី និងគួរឱ្យចាប់អារម្មណ៍បំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង