ដូចដែលប្រិយមិត្ត បានជ្រាបរួចហើយថា កាលពីពេលថ្មីៗនេះ តារា TikTok ដែលមានឈ្មោះថា ប្រូលី ត្រូវបានមហាជនផ្ទុះការរិះគន់ និងស្អប់យ៉ាងខ្លាំង ក្រោយពីបានចេញវីដេអូព្រោះតែចង់ល្បី ដោយប្រើពាក្យសម្តីដៀលអ្នកស្រែថា អ្នកស្រែកក្រក្រសឹងងាប់ មានលុយឯណាទិញទុរេនស៊ីដូចខ្លួនជាអ្នកក្រុង។
តែបន្ទាប់វីដេអូនេះ បានបង្កឲ្យមហាជនផ្ទុះកំហឹងក្តៅគគុក ដែលរហូតដល់ថ្នាក់ប្រកាសផ្តាំតៗគ្នាឲ្យឈប់ទិញផលិតផលដែលបុគ្គលវ័យក្មេងរូបនេះប្រម៉ូតូលក់ ហើយនៅទីបំផុត ម្ចាស់ក្រុមហ៊ុនក៏បានប្រកាសបញ្ឈប់ការងារបុគ្គលរូបនេះ រួមទាំងប្រពន្ធទៀតផង។
ដោយឡែក ថ្មីៗនេះទៀត ទន្ទឹមនឹងរឿងដៀលអ្នកស្រែគ្មានលុយទិញទុរេនហូបដូចអ្នកក្រុង មិនទាន់ស្ងប់ផង ស្រាប់តែមានបុគ្គលម្នាក់ សង្ស័យជាអ្នកស្រែកភ្លេចកំណើត និងត្រូវបានដឹងថា ប្រហែលស៊ីឈ្នួលប្រម៉ូតូលក់ម៉ូតូឲ្យគេសោះហ្នឹង បានចេញវីដេអូដៀលអ្នកស្រែកប់ៗមាត់ ប្រើពាក្យធ្ងន់ៗសុទ្ធតែថា ពួកអាអ្នកស្រែគ្មានពេលណ បានដេកអោបថើបគ្នាដូចខ្លួនឡើយ អ្នកស្រែបានតែមើលគោមើលក្របីនោះទេ មិនដែលស្គាល់ជាតិដេកអោបថើបគ្នាអញ្ចឹងទេ…។
ពិតណាស់ មិនខុសពីបុរសអស់ការងារខាងលើ ក្រោយពីបានលឺបែបនេះ ស្រាប់តែមហាជនចូលទៅរិះគន់ភ្លូកទឹកភ្លូកដីតែម្តង។ ក្នុងនោះ អ្នកខ្លះក៏បានសំណូមពរឲ្យសមត្ថកិច្ចឃាត់ខ្លួនបុគ្គលរូបនេះ មកធ្វើការអប់រំផង កុំឲ្យកាន់តែផ្គើន បំពុលសង្គមបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








