Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការរិះគន់! ក្រោយ​ឃើញ​រូប​ពុទ្ធបដិមា​ដ៏​ធំ ផុស​ចេញពី​បរិវេណ​វត្ត​វាល ក្រុង​ពោធិ៍សាត់ ទម្រុ​ង​មុខ​ហាក់​មិន​សមរ​ម្យ មើលទៅ​គួរឲ្យ​ខ្លា​ច

ថ្មីៗនេះ រូបពុទ្ធបដិមាដ៏ធំមួយព្រះអង្គ ដែលកសាងមកមានទម្រង់មុខហាក់មិនសមរម្យ មិនសមជាព្រះពុទ្ធរូប ពោលគឺមើលទៅគួរឲ្យចង់ខ្លាចទៅវិញ ដែលបានផុសយ៉ាងត្រដែតចេញពីវត្តវាល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃើញថាបានធ្វើឲ្យមហាជននៅលើបណ្តាញសង្គម បាននាំគ្នារិះគន់ និងវែកញែកព្រោងព្រាតតែម្តង ដោយក្នុងនោះ មនុស្សជាច្រើនបានសម្តែងការហួសចិត្តថា កសាងដូចធ្វើលេង គ្មានការយកចិត្តទុកដាក់ គ្មានគំរោងច្បាស់លាស់ កសាងឲ្យរួចតែពីដៃ អស់តែលុយប្រជាពុទ្ធបរិស័ទអត់ប្រយោជន៍ តើនេះជាកំហុសអ្នកណា?!។

យ៉ាងណាមិញ ទន្ទឹមនឹងមហាជនជាច្រើន បានផ្ទុះការរិះគន់, ព្រះសង្ឃមួយអង្គដែលមានគណនីហ្វេសប៊ុកឈ្មោះ Setha Vet ក៏បានសម្តែងការហួសចិត្តយ៉ាងខ្លាំងផងដែរ ដោយព្រះតេជគុណបានភ្ជាប់រូបភាព១សន្លឹក និងបានពន្យល់រៀបរាប់នូវអ្វីជាលក្ខណៈសម្បត្តិរបស់ព្រះពុទ្ធឲ្យដឹងថា៖ ហេតុអ្វីក៏ជាង ឬថ្នាក់ដឹកនាំវត្ត មុននឹងធ្វើអ្វីមួយមិនព្រមសិក្សាឱ្យល្អិតល្អន់សិនមុននឹងធ្វើ? ព្រោះលក្ខណៈរបស់ព្រះពុទ្ធមានសំដែងរួចជាស្រេចដើម្បីឱ្យយើងសិក្សា ។ រចនាប័ទ្មខ្មែរមើលទៅល្អគន់ណាស់ មិនគួរណាមើលទៅគួរឱ្យខ្លាចនោះទេ ហើយក៏មិនធ្វើយកតែលុយដែរ ព្រោះលក្ខណៈរបស់ព្រះពុទ្ធប្រកបដោយអនុព្យញ្ជនៈ៨០ គឺវិសេសប្លែកល្អបំផុត។ ទោះបីជាមិនល្អឥតខ្ចោះ ក៏គួរធ្វើឱ្យសមរម្យល្មមអាចទទួលយកបាន។

ខាងក្រោមនេះនិយាយអំពីមុទ្រា៨យ៉ាងគឺ: មុទ្រា គឺកាយវិការរបស់ព្រះពុទ្ធអង្គ

១. វិតកិមុទ្រា កាយវិការសមាធិ (ពែនភ្នែន ដៃស្តាំផ្ងារលើដៃឆ្វេង តម្រួត លើភ្នែន)

២. ភុមិស្បសិមុទ្រា កាយវិការផ្ចាញ់មារ យកដីជាសាក្សី (ពែនភ្នែន ដៃឆ្វេងផ្ងារលើភ្លៅ ដៃស្តាំផ្កាប់លើភ្លៅ ចង្អុលដី)

៣. ធម៌ចក្រមុទ្រា កាយវិការសំដែងព្រះធម្មចក្កប្បវត្តនសូត្រ (ពែនភ្នែន ដៃស្តាំក្តោប ម្រាមធ្វើជាវង់មូល មានលំនាំដូចបង្វិលកង់)

៤. អភយមុទ្រា កាយវិការប្រទានអភ័យ (ឈរ ឬ ពែនភ្នែន ដៃស្តាំរាចេញទៅមុខ ដៃឆ្វេងសំយុងចុះ)

៥. វរមុទ្រា កាយវិការប្រទានពរ (ឈរ ឬ ពែនភ្នែន ដៃទាំងពីរសំយុងចុះ លាតបាត ដៃទៅមុខ)

៦. បាត្រាទានមុទ្រា កាយវិការបិណ្ឌបាត (ឈរអោបបាត្រ)

៧. សយនមុទ្រា កាយវិការផ្ទំ (ដេកផ្អៀងខាងស្តាំ ជើងឆ្វេងត្រួតលើជើងស្តាំ)

៨. នាគមុទ្រា កាយវិការនាគប្រក់ (អង្គុយមាត់ស្រះមុជ្ជលិន នាគរាជបើកពពារពីលើដើម្បី​បាំងភ្លៀង)

ក្រឡែកមកមើលមិតមហាជនវិញ បាននាំគ្នារិះគន់យ៉ាងចាក់ដោតថា៖ «សង្ស័យតែជាងឈ្លោះជាមួយប្រពន្ធហើយ បានចេញមុខព្រះពុទ្ធបែបហ្នឹង, អ្នកសាងសង់អត់ចេះមើល ដូរចេញទៅអាក្រក់មើលណាស់លោកអើយ, ពិតជាមានមុខអាក្រក់​មែន មិនសមជាព្រះពុទ្ធ​ទេ គឺមុខសមតែជាមារ​ ទើបបានត្រូវ,… »។

តែយ៉ាងណា បើយោងតាមប្រភពពីអ្នកនាំពាក្យក្រសួងធម្មការ និងកិច្ចការសាសនា ដែលធ្លាប់បានផ្តល់ព័ត៌មានដល់បណ្តាញសារព័ត៌មានកន្លងមក ដែលបានចុះផ្សាយទាក់ទងនឹងរូបសំណាកព្រះពុទ្ធខាងលើ បានបញ្ជាក់ឲ្យដឹងថា ខាងក្រសួងមិនទាន់មានវិធានការណ៍យ៉ាងណានោះទេ ដោយនឹងរង់ចាំមើលរបាយការណ៍លម្អិត ពីខេត្តពោធិ៍សាត់សិន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង រក្សាសិទ្ធិដោយ៖ លឹម ហុង

×