ឆ្នាំជូត ៖ ការងារ ល្អបំផុត គ្រប់យ៉ាងដំណើរការដោយជោគជ័យ ។ លុយកាក់ ធូរធារ មានអ្នកជួយទំនុកបម្រុងខាងប្រាក់កាស ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំឆ្លូវ ៖ ការងារ មិនប្រព្រឹត្តទៅតាមបំណងប្រាថ្នា ។ លុយកាក់ ជាថ្ងៃមិនសមស្របសម្រាប់ការស្វែងរកលាភ ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។
ឆ្នាំខាល ៖ ការងារ ធ្វើអ្វីក៏ដោយមិនត្រូវប្រញាប់ប្រញាល់ នាំឲ្យបំពានកំហុស ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនល្អ មិនត្រូវជឿជាក់ជ្រុលលើសម្តីអ្នក ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់មនុស្សជាទីស្រឡាញ់ ។
ឆ្នាំថោះ ៖ ការងារ គួរថ្លឹងថ្លែងឲ្យម៉ត់ចត់មុនធ្វើការសម្រេចចិត្តរឿងអ្វី ។ លុយកាក់ ជាថ្ងៃដ៏ប្រសើរសម្រាប់ការស្វែងរកឱកាសរកប្រាក់ ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ ដល់អារម្មណ៍របស់គូស្នេហ៍ ។
ឆ្នាំរោង ៖ ការងារ មិនល្អ គ្រប់យ៉ាងប្រព្រឹត្តទៅមិនដូចផែនការ ។ លុយកាក់ មិនត្រូវបោះទុនវិនិយោគ ព្រោះជាថ្ងៃស៊យសម្រាប់អ្នក ។ មនោសញ្ចេតនា សុខភាពឥទ្ធិពលដល់រឿងមនោសញ្ចេតនា ។
ឆ្នាំម្សាញ់ ៖ ការងារ ជួបរឿងរំខានចិត្តច្រើន ត្រូវតាំងស្មារតីឲ្យដឹងនរ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា មានដំណឹងល្អអំពីការវិនិយោគ ។ មនោសញ្ចេតនា ប្រយ័ត្នប្រយែងពាក្យសម្តីចៀសវាងធ្វើឲ្យរបួសផ្លូវចិត្តគូស្នេហ៍ ។
ឆ្នាំមមី ៖ ការងារ គ្រប់យ៉ាងអំណោយផលល្អ ទោះជួបការលំបាកក៏អាចដោះស្រាយបាន ។ លុយកាក់ ធូរធារ មានបន្ថែមខ្ទង់ចំណូល ។ មនោសញ្ចេតនា ផ្អែមល្ហែម រីករាយ ។
ឆ្នាំមមែ ៖ ការងារ គួរប្រមូលផ្តុំធ្វើកិច្ចការឲ្យបានល្អ កុំរវល់រឿងអ្នកដទៃ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា រីកចម្រើនគួរជាទីពេញចិត្ត ។
ឆ្នាំវក ៖ ការងារ ប្រយ័ត្នមានអ្នកលួចឈ្នានីសពីក្រោយខ្នង ។ លុយកាក់ ល្អប្រសើរ មានបន្ថែម ប្រាក់ចំណេញពីការវិនិយោគ ។ មនោសញ្ចេតនា កុំឲ្យការងារឥទ្ធិពលដល់មនោសញ្ចេតនា ។
ឆ្នាំរកា ៖ ការងារ មិនល្អ មិនគូប្រជែងច្រើន ។ លុយកាក់ ជាថ្ងៃមិនសមស្របសម្រាប់ការរកលាភ ឬវិនិយោគ ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ដល់សុខភាពរបស់មនុស្សដែលអ្នកស្រឡាញ់ ។
ឆ្នាំចរ ៖ ការងារ មិនត្រូវមានៈរឹងរូស គួរចេះស្តាប់កយោបល់អ្នកនៅជុំវិញខ្លួន។ លុយកាក់ ធ្លាក់ចុះចាយវាយត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា គួរលៃពេលឲ្យបានច្រើនសម្រាប់នៅជាមួយមនុស្សជាទីស្រឡាញ់ ។
ឆ្នាំកុរ ៖ ការងារ រីកចម្រើនគួរជាទីមោទនៈ ។ លុយកាក់ ប្រយ័ត្នប្រយែងក្នុងការគ្រប់គ្រងលុយកាក់ បង្ការធ្លាក់ក្នុងស្ថានភាព “ក្ស័យធន” ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕