Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មាន​តែ​ម្ចាស់បំណុ​ល! ស្រ្តីជា​ប្រពន្ធ លេង​មួយ​ទំហឹ​ង ក្រោយ​តាម​ចាប់​ប្តី ៣ ឆ្នាំ ទីបំផុត ឃើញ​ផ្ទាល់​ភ្នែ​ក កំពុងតែ…

គេហទំព័រ China Press បានបញ្ចេញរឿងរ៉ាវដ៏ញាក់សាច់មួយ គ្រាដែលស្រ្តីម្នាក់បានឡើងលើក្បាលរថយន្ត Mercedes ពណ៌ខ្មៅមួយគ្រឿង រួចយកជើងធាក់ និងវាយកម្ទេចកញ្ចក់ បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវ និងកកស្ទះចរាចរណ៍ជាខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅកណ្តាលផ្លូវក្នុងទីក្រុង Huaibei ខេត្ត Anhui ប្រទេសចិន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ​បាន​បញ្ចេញ​វីដេអូ​នៃហេតុការណ៍នេះ ​ដែល​បង្ហាញ​​ស្ត្រីពាក់​អាវស ស្លៀកខោជើងខ្លីពណ៌ខ្មៅ ​បាន​ឡើង​ទៅវាយ​រថយន្ត Mercedes ដោយ​មិន​ខ្វល់​ពី​អ្នក​ដទៃ និងមិន​មាន​ការ​ឈឺ​ចាប់​ឡើយ ទោះ​បី​ដៃ​នាង​ហូរ​ឈាម​ក៏​ដោយ។ ក្នុង​រថយន្តគេបានឃើញ​មាន​ស្ត្រី​ម្នាក់​បើក​បរនោះ ប៉ុន្តែ​បើ​ទោះ​ជា​រថយន្ត​ខូច ឬ​បែក​កញ្ចក់​ក៏​ដោយ ក៏​ស្ត្រី​ក្នុង​រថយន្ត​មិន​ព្រម​ចុះចេញ​មកក្រៅ​ទេ ដោយនៅតែសម្ងំដែលធ្វើឲ្យ​មានការ​សង្ស័យ​ថា តើអ្វីស្ថិតនៅពីក្រោយ​ជម្លោះនេះ​? ឬ​ស្ត្រី​ពាក់​អាវ​ស ជា​ម្ចាស់​បំណុល​មក​ទារ​លុយ?។

ខណៈពេលនោះ អ្នកធ្វើដំណើរឆ្លងកាត់ ក៏បានឈប់ប្រមូលផ្តុំគ្នាមើល និងថតរូប ហើយប្រជាពលរដ្ឋខ្លះក៏បានណែនាំឱ្យហៅប៉ូលីស មកដោះស្រាយបញ្ហានេះ ព្រោះបង្កការកកស្ទះណាស់។ តែនៅពេល​ឮ​ដូច្នេះ ​ស្ត្រី​រូប​នោះ​ក៏​ស្រែក​តប​វិញ​ថា “ហេតុ​អ្វី​បាន​ជា​ត្រូវ​ទូរស័ព្ទ​ទៅ​ប៉ូលិស? នេះ​ជា​រថយន្ត​របស់​ខ្ញុំ”។

បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូបនោះដែលជា​ប្រពន្ធ​របស់​បុរសម្នាក់ បានចាប់​ប្ដីរបស់នាង​ដែលមិន​ស្មោះ​ត្រង់​ អស់រយៈពេលជាង ៣ ​ឆ្នាំ មកហើយ។ កន្លង​មក ​ប្តី​បាន​សន្យា​ថា​នឹង​បែក​គ្នា​ជាមួយ​មនុស្ស​ផិត​ក្បត់។ តែទោះជាយ៉ាងណា បុរសជាប្តីនៅ​តែលួច​មាន​ទំនាក់ទំនង​សម្ងាត់​នៅ​ពី​ក្រោយ​ខ្នង។ ដូច្នេះហើយ ប្រពន្ធ​បាន​ស្វែងរក​រថយន្ត​នេះ​អស់​រយៈពេល​ ៣ ​ឆ្នាំ រហូត​ដល់​ថ្ងៃ​ដែល​នាង​រង់ចាំ…​។

ស្រ្តីជាប្រពន្ធដែលពោរពេញដោយកំហឹង ក៏បានស្រែកខ្លាំងៗថា “ខ្ញុំ​តាម​រក​ឡាន​នេះ​៣​ឆ្នាំ​ហើយ ទីបំផុត​រក​ឃើញ​ហើយ បើខ្លាំងហ៊ាន​ចេញ​ពី​ឡាន​ទៅ!”។

ស្ត្រីរូបនោះ​បាន​បន្ថែម​ថា រថយន្ត Mercedes-Benz បើ​ទោះជា​មាន​ចុះបញ្ជី​ឈ្មោះ​ប្តី​ក៏​ពិតមែន ប៉ុន្តែ​ជា​កម្មសិទ្ធិ​រួម​របស់​ប្តី​ប្រពន្ធ អ៊ីចឹង​ហើយ​បាន​ជា​នាង​ហ៊ាន​វាយ​កម្ទេច​ឡាន​នៅ​ទី​សាធារណៈ។

ហេតុ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​មាន​មតិ​ចម្រុះ​ក្នុង​សហគមន៍​អនឡាញ​ចិន៖ “ខ្ញុំ​មិន​ការពារ​ស្រី​កំណាន់​ទេ តែ​​ប្រពន្ធមិនគួរ​ធ្វើ​អ៊ីចឹង? មិន​ចាំបាច់​ធ្វើ​បាប​ខ្លួន​ឯង​ទេ”, “​អ្នក​ដែល​ស័ក្តិសម​នឹង​ការ​ប្រច័ណ្ឌ​បំផុត​មិន​មែន​ជា​មនុស្ស​ទី​បី​ទេ តែ​ជា​ប្ដី​មិន​ស្មោះ​ត្រង់”។

ទោះជាយ៉ាងណា នៅទីបញ្ចប់ ប៉ូលីសមកដល់កន្លែងកើតហេតុ និងបានបញ្ចុះបញ្ចូលឱ្យស្រ្តីនោះចាកចេញពីការបិទផ្លូវ ដែលមិនអាចធ្វើអ្វីលើសពីនេះបានទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×