នៅថ្ងៃទី១៥កក្កដា នាវិមានក្រឹមឡាំង បានប្រព្រឹត្តទៅពិធីប្រគល់សិទ្ធិរៀបចំបាល់ទាត់World Cup 2022 ឱ្យទៅប្រទេសQatar ។
មហាក្រត្រ Qatar Tamim bin Hamad al-Thani, ប្រធានFIFA Gianni Infantino និងប្រធានាធិបតី Vladimir Putin ក្នុងពិធីប្រគល់សិទ្ធិ World Cup 2022 ឱ្យQatar
នៅក្នុងពិធីនោះ ប្រធានាធិបតីរុស្ស៊ីVladimir Putin បានប្រគល់បាល់ផ្លូវការសម្រាប់World Cupឱ្យទៅលោកប្រធាន FIFA Gianni Infantino ។បន្ទាប់មកបាល់នេះត្រូវបានប្រគល់ជូនមហាក្សត្រ Qatar Tamim bin Hamad al-Thani។
លោក Putinបានសម្ដែងមោទនភាពគ្រាដែលរុស្ស៊ីរៀបចំដំណើរការWorld Cup ២០១៨ បានយ៉ាងជោគជ័យ ព្រមទាំងអះអាងថាត្រៀមខ្លួនចែករំលែកនៃការរៀបចំWorld Cupឱ្យទៅQatar ផងដែរ។
មុននោះ នៅថ្ងៃ១៣ខែកក្កដា ប្រធានFIFA បានពណ៌នាថា World Cup ២០១៨ គឺជាWorld Cupមួយដ៏«អស្ចារ្សបំផុត»ប្រកបដោយជោគជ័យរបស់ម្ចាស់ផ្ទះរុស្ស៊ី បច្ចេកទេស VAR និងរឿងសំខាន់ផ្សេងទៀត៕
សូយន