ប្រិយមិត្តនៅចាំបានទេ កាលពីអំឡុងឆ្នាំ២០១៨ មានរឿងក្តៅគគុកមួយ នៅពេលដែលបុគ្គលឈ្មោះ Hen Yin ហៅចំប៉ីខ្មៅ ត្រូវបានមហាជនជាច្រើនផ្ទុះការប្រតិកម្មរិះគន់ជាខ្លាំង ក្រោយបុគ្គលភេទទី៣រូបនេះ បានប្រមាថ ឈុត “ទេពីស្រីសួគ៌ឦសានបុរៈ” ដែលបានប្រមាថលើពាក្យ “ឦសានបុរៈ” ជាពាក្យតំណាង ឈុតវប្បធម៌ជាតិខ្មែរ ជាឈ្មោះទីក្រុងបុរាណខ្មែរ និងជាឈ្មោះនៃអតីតៈព្រះមហាក្សត្រខ្មែរ “ព្រះបាទឦសានវរ្ម័នទី១” នៅសតវត្ស ទី៦-៧ នៃប្រវត្តិសាស្ត្រខ្មែរ…។
ពិតណាស់ ខណៈមហាជនមិនអាចទទួលយកបាននូវការប្រមាថនេះ ក្នុងនោះ គេក៏បានឃើញអ្នកនាង ធី សុវណ្ណថា ដែលក៏ជាអ្នកមានឥទ្ធិពលម្នាក់ នៅលើបណ្តាញសង្គមនាពេលនោះ បានចេញមុខឲ្យលោក ហេង យិន (ចំប៉ីខ្មៅ) បើមិនចង់មានរឿង ត្រូវប្រញាប់ចូលខ្លួនមកទទួលស្គាល់កំហុស និងសុំការអធ្យាស្រ័យពីរូបនាង ពីមន្រ្តីជំនាញវប្បធម៌ និងប្រជាជនខ្មែរទូទាំងប្រទេស។
នៅទីបំផុត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ លោក ហេង យិន (ចំប៉ីខ្មៅ) ក៏បានចូលខ្លួនមកសុំទោស តាមរយៈការ Live ជាសាធារណៈ ដែលមានវត្តមានចូលរួមដឹងលឺ ពីសំណាក់អ្នកនាង ធី សុវណ្ណថា (ដែលធ្លាប់ព្រមានថាប្តឹងចំប៉ីខ្មៅ ទាក់រឿងប្រមាថនេះ), លោក ហេង ឡុង និងលោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្បៈផងដែរ។
ដោយឡែក ថ្មីៗនេះ បុគ្គលវ័យក្មេងម្នាក់ ដែលហៅថា (ប្រូ ហ្វុងលី) ព្រោះតែចង់ល្បីឲ្យមានការចាប់អារម្មណ៍ផលិតផលខុសរឿង ធ្វើវីដេអូសម្តែងស៊ីទុរេនដៀលអ្នកស្រែកប់ៗមាត់ គឺនៅទីបំផុត ក៏ចេញមុខលើកម្រាមដៃ១០សុំទោស បន្ទាប់មហាជនផ្ទុះប្រតិកម្មខ្លាំងៗ។
ទោះជាយ៉ាងណា ក្រោយឃើញអ្នកនាង ចន ច័ន្ទលក្ខិណា ក៏ចាប់អារម្មណ៍មិនចិត្តរឿងស៊ីទុរេនដៀលអ្នកស្រែនេះដែរ ប៉ុន្តែ មិនមានការជំរុញឲ្យមានចំណាត់ការអ្វីសោះ ស្រាប់តែ ចំប៉ីខ្មៅ បានចេញវីដេអូសម្តែងការមិនពេញចិត្ត និងមិនសុខចិត្តនោះទេ ដោយស្នើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា កុំលំអៀង គួរតែហៅបុគ្គលរូបនេះ មក Live សុំទោស ដូចអ្នកនាង ចនចន្ទ, លោក ហេងឡុង និងអ្នកនាង ធី សុវណ្ណថា ធ្វើមកលើខ្លួនកាលពីឆ្នាំ២០១៨ ដែរទៅ ដែលមិនអាចសុំទោសរួចខ្លួនបែបនេះទេ ព្រោះករណីនេះក៏ចាត់ទុកថា ជាការដៀលប្រមាថខ្មែរសឹងមួយប្រទេសផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






