ភាពសប្បាយរីករាយរបស់ពលរដ្ឋវ័យចំណាស់ ២នាក់ ដែលជិះប៉ារ៉ាម៉តទ័រ លេងកម្សាន្តនៅលើអាកាស នៅឯឆ្នេរសមុទ្រ Pantai Irama ស្រុក Bachok រដ្ឋ Kelantan ភាគឦសាននៃប្រទេសម៉ាឡេស៊ី បានប្រែក្លាយទៅជាសោកនាដកម្មមួយ នៅពេលដែលពួកគេម្នាក់ ត្រូវបានគេរកឃើញថាបានស្លាប់ភ្លាមៗដោយសារតែលង់ទឹក បន្ទាប់ពីធ្លាក់ចូលទៅក្នុងសមុទ្រ។
យោងតាមរបាយការណ៍របស់ Berita Harian ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ (២៣ មិថុនា) វេលាម៉ោង ៦ និង ៥០ នាទីល្ងាច នៅពេលដែលយន្តហោះខ្នាតតូច ហៅថា ប៉ារ៉ាម៉តទ័រ ដែលជនរងគ្រោះជាប្រជាពលរដ្ឋក្នុងតំបន់នោះជិះ បានធ្លាក់ចូលទៅក្នុងសមុទ្រ បណ្តាលឲ្យបុរសអាយុ ៦០ ឆ្នាំ បាត់បង់ជីវិត ខណៈពេលដែលមិត្តភក្តិអាយុ ៧៧ ឆ្នាំរបស់គាត់ និងជាប្រតិបត្តិករនៃ paraglider បានរួចជីវិត។
មន្ត្រីកងកម្លាំងការពារជនស៊ីវិលស្រុក Bachok លោកអនុសេនីយ៍ទោ Mohd Khairi Mat Hussin បានប្រាប់ថា មនុស្សវ័យចំណាស់ទាំងពីរនេះ ត្រូវបានគេជឿថា បានធ្លាក់ចូលសមុទ្រ ហើយលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅចម្ងាយប្រហែល ១២០ ម៉ែត្រ ពីប៉ម APM នៅមាត់សមុទ្រ។
លោក Mat Hussin និយាយថា មុនពេលកើតហេតុ សមាជិក (APM) ដែលនៅប៉ម បានកត់សម្គាល់ឃើញថា ឧបករណ៍ប៉ារ៉ាម៉ូតូរបស់ពួកគេ ហាក់ដូចជាមានបញ្ហា មុនពេលពួកគេទាំងពីរ ធ្លាក់ចូលទៅក្នុងសមុទ្រ។
លោកបានបន្តថា៖ «សមាជិករបស់យើងទាំង៦នាក់ បានប្រញាប់ប្រញាល់ និងជួយសង្គ្រោះជនរងគ្រោះម្នាក់ ប៉ុន្តែម្នាក់ទៀតបានលង់ទឹក ហើយត្រូវបានគេរកឃើញនៅជម្រៅប្រហែល៣ម៉ែត្រ»។
សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ហើយជុំវិញករណីនេះ គេក៏មិនដឹងច្បាស់ថា បណ្តាលមកពីបញ្ហាម៉ាស៊ីន ឬក៏ឆ័ត្រយោងរបស់វានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@ewanbundlemurah Allahuakbar…nk geroh x nati lah mno..salam takziah pada yg meninggal dunia..sore selamat,sore meninggal..#Ewanbundlemuroh #bundle_Di_Hati #Bundle_Selamanya #jom_support_sesama_kita✌🏻 #Pasar_Malam_Tok_Bali #pasar_Petang_Tesco_Kb #pasar_Tani_kualabesut #the_ve_cafe_gunung_bachok ♬ Yasir Lana – Hidayat