Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គាំទ្រទេ! ស្នើ​ឲ្យ​ប្តូ​រ «ប្រធាន​សមាគម​សិល្បៈ​កម្ពុ​ជា» ចេញ ឲ្យ ម៉េ​ង កែវ​ពេជ្ជតា ឡើង​ធ្វើវិញ ដោយសារ​មូលហេតុ​មិន​មាន​តម្លាភាព​រឿង​មួយ​នេះ

នេះអាចចាត់ទុកជារឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យរសើបយ៉ាងខ្លាំង ខណៈដែលលោក ហេង យិន ហៅ ចំប៉ីខ្មៅ បានចេញមុខប្រកាសឲ្យប្តូរ «ប្រធានសមាគមសិល្បៈកម្ពុជា» ចេញ ឲ្យតារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា ឡើងធ្វើវិញម្តង ខណៈដែលតំណែងនេះបច្ចុប្បន្ន កំពុងស្ថិតក្នុងដៃលោកជំទាវ ចន ច័ន្ទលក្ខិណា ដែលជាភរិយារបស់លោកឧកញ៉ា ហេង ឡុង។

ជាក់ស្តែង តាមរយៈការបង្ហោះកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ចំប៉ីខ្មៅ បានភ្ជាប់រូបភាពមួយសនឹ្លក ថតអនុស្សាវរីយ៍ជាមួយអ្នកនាង ម៉េង កែវពេជ្ជតា និងបានរៀបរាប់យ៉ាងដូច្នេះថា៖ «Meng Keo Pichenda – ពេជ្ជតា ចង់ឱ្យបងស្រី ក្លាយជាប្រធានសមាគមសិល្បៈករកម្ពុជា អណត្តិក្រោយ ទាំងសមត្ថភាព ចំណេះដឹង និងបទពិសោធន៍សិល្បៈ ប្អូនជឿជាក់ថា បងស្រី ជាមនុស្សសក្កិសមបំផុត ប្អូនសូមគាំទ្របង»។

ចំប៉ីខ្មៅ បានលើកឡើងបែបនេះ គឺក្រោយពីរូបគេបានសម្តែងការអាក់អន់ចិត្ត ទៅនឹងប្រធានសមាគមសិល្បៈកម្ពុជា យ៉ាងខ្លាំង ដែលមិនមានការអនុវត្តច្បាប់ឲ្យស្មើភាពគ្នា ដោយគ្រាន់តែចេញមុខប្រតិកម្មបន្តិចបន្តួច ទាក់ទងរឿងបុគ្គលស៊ីទុរេន ដៀលអ្នកស្រែកប់ៗមាត់ ដូចប្រមាថមើលងាយខ្មែរមួយប្រទេស តែបែរជាលើកដៃសុំទោសរួចខ្លួន មិនមានចំណាត់ការម៉ឺងម៉ាត់ ដូចដែលប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ធ្វើដាក់រូបគេកាលពីអំឡុងឆ្នាំ២០១៨ សោះ។

នេះជាសារទាំងស្រុងដែលចំប៉ីខ្មៅ បានបង្ហោះឲ្យដឹងបែបនេះថា៖ «ខ្ញុំត្រូវការការអនុវត្តន៍ដែលមានតម្លាភាព ភាពស្មើគ្នា មិនមែនការអនុវត្តស្ដង់ដារ២ផ្សេងគ្នា រវាងអ្នកក្រគ្មានស័ក្កិយស និងអ្នកមាននោះទេ ក្នុងសង្គមមួយដែលមានគម្រាតគ្នានៃស្ដង់ដារក្នុងការអនុវត្តន៍ ក្នុងនាមអ្នកច្បាប់មួយរូបគឺពិតជា មិនអាចទទួលយកបាននោះទេ បើក្នុងនាមអ្នកច្បាប់ ខ្ញុំរកឃើញថា តម្លាភាពក្នុងសង្គម មិនមានពេលអនុវត្តន៍ច្បាប់ នោះពេល ចេញអនុវត្តន៍ជាក់ស្ដែង ខ្ញុំក៏ពិបាកជំនេះរកភាពយុត្តិធម៌ជូនពុកម៉ែបងប្អូនដូចគ្នា»។

គួរបញ្ជាក់ថា រឿងនេះបានកើតឡើង គឺនៅពេលដែល ចំប៉ីខ្មៅ បានឃើញបុគ្គលឈ្មោះ ប្រូលី ស៊ីទុរេនដៀលអ្នកស្រែ លើកដៃសុំទោសរួច ក៏នឹកស្រណោះដល់ខ្លួនឯងកាលពីឆ្នាំ២០១៨ គេនាំគ្នាធ្វើបាបព្រោះមានឈ្មោះដៀលប្រមាថដូចគ្នា ទោះបីរូបគេបង្ហោះសុំទោសដែរយ៉ាងណា ក៏មិនលើកលែង ដោយ ចំប៉ីខ្មៅ បានបង្ហោះរូបថតកាលពីចេញមុខសុំទោសជាសាធារណៈ ដែលមានវត្តមានលោក ហេង ឡុង អ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកនាង ធី សុវណ្ណថា ជាអ្នកចេញមុខធ្វើរឿងនោះ ដោយរូបគេបានរៀបរាប់ភ្ជាប់សំណេរបែបនេះថា៖ «មើលរូបនេះហើយ អ្នកនឹងឃើញ «ភាពអយុត្តិធម៌ និង អំណាច » គេគ្រប់គ្នា មានរឿងអស់ត្រឹមសុំទោស ចេញលិខិតផ្ដិតមេដៃ ត្រង់ខ្ញុំlive អមមេធាវី ខ្ញុំមិនចង់បានអីទេ sis and bro ចង់ឱ្យsis and bro ធ្វើដូចពេល sis and bro ធ្វើដាក់ខ្ញុំ ហើយសួររឿងសញ្ជាតិទៀតហ៎ ចាំអត់ all nop ជិត៥ឆ្នាំហើយ ដែលមេធាវី bro អត់ទាន់ឆ្លើយសំណួរខ្ញុំចេញ ខ្ញុំនៅតែចង់ឃើញ លោកមេធាវី គាត់មកអង្គុយជិតហើយឆ្លើយសំណួរខ្ញុំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×