Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​អាយុ ៨០ ឆ្នាំ អះអាង​ថា មិនបាន​ដេក​អស់​រយៈពេល ៦០ ឆ្នាំ ទោះ​ព្យាយាម​លេបថ្នាំ ឬ ហូប​ស្រា​

មនុស្សភាគច្រើន គឺមិនអាចទៅរួចបានពេញមួយថ្ងៃ ដោយគ្មានការគេងប៉ុន្មានម៉ោងនោះទេ ប៉ុន្តែ​ បុរសវ័យចំណាស់ម្នាក់នៅប្រទេសវៀតណាម បានអះអាងថា គាត់មិនបានដេកអស់រយៈពេលជាង ៦០ ឆ្នាំហើយ ចាប់តាំងពីគាត់មានជំងឺគ្រុនក្តៅកាលពីនៅក្មេង។ តែទោះជាយ៉ាង​ណា ការ​គេង​មិន​លក់​ធ្ងន់ធ្ងរ​នេះ​ មិន​បាន​ប៉ះពាល់​ដល់​ជីវិត​របស់​គាត់​ទេ។

លោក ថៃ ង៉ុក អាយុ ៦០ ឆ្នាំ បាន​ប្រាប់​គេហទំព័រ Thahn Nien News ថា “ខ្ញុំ​មិន​ដឹង​ថា ​តើ​ការ​គេង​មិន​លក់​ធ្វើឲ្យប៉ះពាល់​សុខភាព​របស់​ខ្ញុំ ​ឬ​អត់ទេ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​សុខភាព​ល្អ ហើយ​ខ្ញុំ​អាច​ធ្វើ​ការ​កសិដ្ឋាន​បាន​ដូច​អ្នក​ផ្សេង​ទៀតធម្មតា”។

កសិករវ័យចំណាស់រូបនេះ បានអះអាងថា គាត់បានធ្លាក់ខ្លួនឈឺគ្រុនក្តៅខ្លាំងនៅអាយុ ២០ ឆ្នាំ ហើយទោះបីជាគាត់បានរស់រានមានជីវិតក៏ដោយ ក៏វាបានធ្វើឱ្យគាត់គេងមិនលក់ម្តងណាទៀតនោះទេ។ ទោះបីជាមានការព្យាយាមប្រើថ្នាំផ្សេងៗ ឱសថបុរាណ និងសូម្បីតែហូបស្រាក៏ដោយ ក៏បុរសជនជាតិវៀតណាមរូបនេះ នៅតែមិនអាចដេកលក់បាន។ គាត់នៅតែសង្ឃឹមថា ការគេងមិនលក់របស់គាត់គឺបណ្តោះអាសន្ន ប៉ុន្តែគាត់អះអាងថា គាត់បានគេងមិនលក់អស់រយៈពេល ៦ ទសវត្សរ៍មកហើយ។

រឿងដ៏ចម្លែករបស់លោក ថៃ ង៉ុក ត្រូវបានបង្ហាញថា ជាអព្ភូតហេតុ ឬជាមហាអំណាចពិសេសមួយនៅក្នុងប្រទេសវៀតណាម ប៉ុន្តែយោងទៅតាមវេជ្ជបណ្ឌិតមួយចំនួន គាត់ប្រហែលជាងងុយដេកហើយគ្រាន់តែមិនដឹង។ វេជ្ជបណ្ឌិត Vikas Wadhwa នៅ Sleep Services Australia បាននិយាយថា អ្នកគេងមិនលក់មួយចំនួនខ្វះសមត្ថភាពក្នុងការប្រាប់ពីភាពខុសគ្នារវាងការភ្ញាក់ និងការគេង ដូច្នេះបុរសអាយុ ៨០ ឆ្នាំ រូបនេះអាចងងុយគេងក្នុងរយៈពេលខ្លីក្នុងពេលថ្ងៃ ហើយគ្រាន់តែមិនដឹង។ ការ​ងងុយគេង​ដោយ​ថាមពល​ទាំង​នេះ ​អាច​គ្រប់​គ្រាន់​ដើម្បី​ឱ្យ​គាត់​បន្ត​ដំណើរទៅមុខ។

ដោយសារតែលោក ង៉ុក មិនដែលយល់ព្រមទទួលការធ្វើតេស្ត និងសង្កេតឱ្យបានត្រឹមត្រូវ ដោយអ្នកវិទ្យាសាស្ត្រដំណេក នោះការអះអាងរបស់គាត់ និងអ្នកដែលជិតស្និទ្ធនឹងគាត់ គឺជាភស្តុតាងតែមួយគត់ដែលត្រូវឆ្លងកាត់។ ប៉ុន្តែគាត់ពិតជាមិនមែនជាមនុស្សតែម្នាក់គត់ដែលអះអាងថា ទទួលរងនូវការគេងមិនលក់អស់រយៈពេលជាច្រើនទសវត្សរ៍ទេ។ កាលពីមុន ក៏មានស្ត្រីជនជាតិចិនម្នាក់ ដែលអះអាងថា មិនបានដេកក្នុងរយៈពេល ៤០ ឆ្នាំ ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×