នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ គេហទំព័រ Next Apple បានបញ្ចញរឿងដ៏មហាហួសថ្លែងមួយ ដែលកំពុងរីករាលដាលយ៉ាងខ្លាំង នៅលើបណ្តាញសង្គមចិន ដោយបង្ហាញគូស្នេហ៍វ័យក្មេងដ៏ឥតកេរ្តិ៍ខ្មាសមួយគូ បានធ្វើរឿង «ស្និទ្ធស្នាលគ្នា» ដ៏មិនសមរម្យ នៅលើរថភ្លើងក្នុងទីក្រុងសៀងហៃ ដែលបានកើតឡើងកាលពីមួយខែមុន។
ដំបូងឡើយ ខាងស្រីត្រូវបានឃើញ ខំព្យាយាមច្រានទប់ខ្លួនមិនឲ្យទល់គ្នា ប៉ុន្តែបុរសនោះមិនឈប់ទេ ធ្វើឱ្យនាងបណ្តោយខ្លួនទៅតាមហ្នឹងទៅ ហើយជាស្ថានភាពមិនបានបញ្ចប់ត្រឹមនេះឡើយ។ ដោយសារកំដៅនៃភ្លើងតណ្ហាកាន់តែដុតរោលខ្លាំងឡើង នៅពេលនោះអារម្មណ៍របស់អ្នកទាំងពីរកើនឡើងដល់កម្រិតមិនអាចឈប់បាន។ ពេលនោះ បុរសនោះក៏ចាប់នារីជាគូស្នេហ៍បែរខ្នង យក «អាវុធ» ទៅផ្អឹបខ្នង រួចឈរអង្រួនគ្នាបែបសកម្មភាព «ផ្លូវភេទ» ឡើងកញ្ជ្រោល ទាំងកណ្ដាលក្រសែភ្នែករបស់អ្នកដំណើរនៅជុំវិញនោះ ដែលស្រឡាំងកាំង ហើយមនុស្សមួយចំនួនបានលើកទូរស័ព្ទដើម្បីថតរូប។
ជាក់ស្តែង តាមរយៈវីដេអូបានបង្ហាញឲ្យឃើញបុរសនោះបានរុញមិត្តស្រីរបស់ខ្លួនឱ្យឈរជិតមាត់ទ្វារ បន្ទាប់មកលើកអាវមិត្តស្រីឡើង រួចយកដៃលូកចូលទៅខាងក្នុងដើម្បីប៉ះសុដន់របស់នាង។ មួយសន្ទុះក្រោយមក មិត្តស្រីនោះបានឈរបែរខ្នងទល់មិត្តប្រុសរបស់នាង ហើយបុរសនោះបន្តស្ទាបបបោសអង្អែលរាងកាយរបស់នាងទាំងខាងលើ និង “ផ្នែកខាងក្រោម” របស់នាងដ៏ស្រើបស្រាលយ៉ាងខ្លាំង។
ពិតណាស់ ទង្វើមិនគប្បីរបស់គូស្នេហ៍វ័យក្មេងមួយគូនេះ បានធ្វើឱ្យអ្នកផ្សេងទៀតដែលមានវត្តមានលើរថភ្លើង ក៏មានអារម្មណ៍មិនស្រួលខ្លួន និងក្តៅភ្នែកជាខ្លាំង។ តែក្នុងនោះ អ្នកដំណើរស្រីម្នាក់ ដែលទ្រាំមិនបានទៅនឹង «ទិដ្ឋភាព» នេះ ក៏បានក្រោកឈររំលឹកគូស្នេហ៍នេះឱ្យឈប់ និងសូម្បីដេញឲ្យចុះពីរថភ្លើងទៀតផង។ ទោះជាយ៉ាងណា គូស្នេហ៍នេះមិនខ្វល់ ដោយមិនអើពើនឹងពាក្យសម្ដីទាំងអស់ និងភ្នែកមនុស្សជុំវិញខ្លួន។
វីដេអូរបស់គូស្នេហ៍មួយគូនេះ ត្រូវបានបង្ហោះលើបណ្តាញសង្គមចិន Douyin កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែ ត្រូវបានដកចេញវិញភ្លាមៗ ដោយសារតែវាមានវាមានលក្ខណៈអាសអាភាស រំលោភលើស្តង់ដារសហគមន៍។ យ៉ាងណាមិញ វីដេអូឃ្លីបនេះ នៅតែត្រូវបានអ្នកនិយមលេងអ៊ីនធឺណេត ចែកចាយបន្ត លើបណ្តាញទំនាក់ទំនងសង្គមដ៏ទៃទៀត។ ដូច្នេះហើយ ទើបគូស្នេហ៍វ័យក្មេងខាងលើ ទទួលបានការរិះគន់ និងជេរប្រមាថជាច្រើនពីមជ្ឈដ្ឋានអនឡាញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



