Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកណា​យល់​អារម្មណ៍១នេះ! ក្រោយ​សម្រក​ទម្ងន់ ៨២ គីឡូ លទ្ធផល​ស្បែក​ពោះ​ដូច «កំប្រុក​ហោះ» ពិបាកចិត្ត​បំផុត ពេល​ធ្វើ​រឿង​ពិសេស​នេះ…

Kimberly Nestorick មកពីរដ្ឋ Pennsylvania បាននិយាយថា នាងយល់ថា ផលវិបាកនៃការសម្រកទម្ងន់ច្រើនពេក នឹងធ្វើឱ្យសុដន់របស់នាងមិនស្អាត ដោយសារតែស្បែកយារធ្លាក់ដ៏ហួសប្រមាណ ប៉ុន្តែមិនគិតថាវាអាក្រក់ដល់ថ្នាក់នេះនោះទេ គឺថាស្បែក​ពោះលើស​របស់នាង មាន​ទម្ងន់រហូត​ជិត ៥ គីឡូក្រាម។

ពីនារីដែលចូលចិត្តអាហាររហ័ស ហើយនាំឱ្យឡើងទម្ងន់ដោយមិនអាចគ្រប់គ្រងបាន នាង Kimberly បានព្យាយាមសម្រកទម្ងន់ ធ្វើម្ហូបនៅផ្ទះ ទៅហាត់ប្រាណ ៤ដង ក្នុងមួយសប្តាហ៍។

នៅ​ពេល​ធាត់ខ្លាំង​បំផុត Kimberly មាន​ទម្ងន់ ១៣៩ គីឡូក្រាម។ បន្ទាប់ពីការប្រឹងប្រែងជាច្រើន នាងបានស្រកបានជាង ៨២ គីឡូក្រាម ហើយឥឡូវនេះមានទម្ងន់ត្រឹមតែ ៥៧ គីឡូក្រាមប៉ុណ្ណោះ។ ទោះជាយ៉ាងណា ដោយសារតែការសម្រកទម្ងន់រយៈពេលខ្លី និងការស្រកទម្ងន់ច្រើនពេក Kimberly ត្រូវប្រឈមមុខជាមួយនឹងស្បែកយារធ្លាក់ខ្លាំងនៅលើដងខ្លួន ជាពិសេសក្បាលពោះតែម្តង។

នាងនិយាយថា ស្បែក​ក្បាល​ពោះ​ដែល​យារ​ធ្លាក់​ដំបូង ​ក៏​បាន​ប៉ះពាល់​ដល់​ជីវិត​គូស្នេហ៍​រវាង​នាង និង​មិត្ត​ប្រុស​ថ្មី​ផង​ដែរ។ បើ​តាម Kimberly នាង​ត្រូវ​គ្រប​ខ្លួន​នាង​ដោយ​ភួយ ហើយ​បិទ​ភ្លើង​ងងឹត​ពេល​ពួក​គេ​ស្និទ្ធស្នាលនឹងគ្នា។ វា​ត្រូវ​ចំណាយ​ពេល​ពីរ​ខែ​ ដើម្បី​ឱ្យ​នាង​មាន​ភាព​ក្លាហាន​ដើម្បី​ឱ្យ​ភ្លើង​ភ្លឺ​។ នាង​បាន​និយាយ​ថា​៖ «​ពេល​ឃើញ​ដំបូង មិត្ត​ប្រុស​ខ្ញុំ​ភ័យ​ណាស់​» ។

យូរៗទៅ Kimberly ក៏បានរៀនរស់នៅជាមួយក្បាលពោះដែលពោរពេញដោយស្បែកលើស។ នាងនិយាយថា «វានឹងប្រសើរជាង ប្រសិនបើខ្ញុំមិនបានគិត ឬរំខានអំពីវា ហើយប្រសិន​បើ​ខ្ញុំ​គិតតែ​ពី​រឿង​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព»។

ទោះជាយ៉ាងណា Kimberly នៅតែមិនស្ងប់ចិត្ត ព្រោះនាងតែងតែទទួលបានមតិអវិជ្ជមាន នៅលើបណ្ដាញសង្គម ដោយមនុស្សជាច្រើនបានប្រដូចក្បាលពោះទៅនឹងឆ័ត្រ ឬប្រៀបធៀបនាងទៅនឹងសត្វកំប្រុកហោះ។

Kimberly នឹងសម្រេច​ចិត្ត​ទៅ​វះកាត់​ដុះ​ក្បាលពោះ ពេល​ប្រមូល​ថវិកា​បាន​ពី ៨០០០ ទៅ ១៤០០០ ដុល្លារ តាមរយៈ​ទំព័រ​ផ្ទាល់​ខ្លួន​របស់​នាង ដែលបានដាក់ឈ្មោះ​ថា GoFundMe។

គួរបញ្ជាក់ថា Kimberly មិន​មែន​ជា​មនុស្ស​ដំបូង​ទេ ដែល​តស៊ូ​ជាមួយ​ស្បែក​លើស​ក្រោយ​ពេល​ស្រក​ទម្ងន់បែបនេះ។ នៅខែមេសា ឆ្នាំ២០២៣ ស្ត្រីម្នាក់ឈ្មោះ​ Claudette Hawk មកពីទីក្រុងញូវយ៉ក ក៏មានស្បែកលើសទម្ងន់ជិត ១០ គីឡូក្រាម នៅលើពោះរបស់នាង ដែលធ្វើឱ្យនាងពិបាករួមភេទ និងពិបាករស់នៅយ៉ាងខ្លាំង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×