Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្ត​កម្រ​រក! គ្រួសារ​មួយ​បាន​ធ្វើ​រឿង​ដ៏​ប្រពៃ​មួយ​នេះ ដល់​អ្នកដំណើរ​ជាប់​គាំង​ក្នុង​ចរា​ចរណ៍ ដាក់​ស្លាក​ពីមុខ​ផ្ទះ​សរសរ​​បែប​នេះថា…

នៅថ្ងៃចុងសប្តាហ៍ថ្មីៗនេះ ពិធីបុណ្យរ៉ាយ៉ា ហាជី បានជំរុញឱ្យគ្រួសារជាច្រើន បានទៅវិស្សមកាលយ៉ាងច្រើនកុះករតែម្តង។ តែដោយសារឃើញការ​កក​ស្ទះ​ចរាចរណ៍​ ហាក់​មាន​សភាព​ធ្ងន់ធ្ងរដ៏មិននឹកស្មាន គ្រួសារមួយនៅ Terengganu បានសម្រេចចិត្តជួយអ្នកដែលជាប់គាំងក្នុងចរាចរណ៍ ដោយស្វាគមន៍ពួកគេចូលលេងក្នុងផ្ទះរបស់ពួកគេ ជាពិសេសបើកចំហរបន្ទប់ទឹកប្រើប្រាស់ដោយទឹកចិត្តរីករាយ។

ជាការពិតណាស់ គ្រួសារនោះ មិនបានរៀបចំផ្ទះចំហរ ឬពិធីជប់លៀងទេ ប៉ុន្តែពួកគេបានឲ្យ “ខ្ចី” បង្គន់របស់ពួកគេ សម្រាប់នរណាម្នាក់ដែលត្រូវការប្រើប្រាស់បន្ទាន់ ដោយពួកគេអាចប្រើដោយឥតគិតថ្លៃ! ។

ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Nik Norkatijah បានចែករំលែកហេតុការណ៍នេះតាមរយៈ Facebook របស់នាង ដែលបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ (១ ខែកក្កដា) ឲ្យដឹងថា ក្រុមគ្រួសារមួយបានរាក់ទាក់ចំពោះបងប្អូនអ្នកដំណើរ ឲ្យប្រើប្រាស់បង្គន់នៅក្នុងផ្ទះរបស់ពួកគេនៅពេលនោះ ដោយបានដាក់សញ្ញាអារម្មណ៍ញញឹមនៅលើក្រដាសកាតុងសរសេរថា “Tandas FREE (បង្គន់ឥតគិតថ្លៃ)”។

Katijah ជាអ្នកដំណើរម្នាក់ បាននិយាយថា នាងកំពុងធ្វើដំណើរត្រលប់ពី Kuala Besut ទៅកាន់ Kuala Terengganu ដែលនៅថ្ងៃចរាចរណ៍ធម្មតា គឺនឹងចំណាយពេលត្រឹមតែ ៩០ នាទីប៉ុណ្ណោះ។ ប៉ុន្តែ ចរាចរណ៍ពិតជាអាក្រក់នៅយប់នោះ វា​ស្ទើរតែ​កម្រើកមិនរួច ហើយ​វា​ត្រូវ​ចំណាយ​ពេលរហូតដល់ ៦ ម៉ោង ​ដើម្បី​ទៅដល់​ទីក្រុង Kuala Terengganu។

នាង​បាន​ពន្យល់​ថា នាង​បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ចេញ​ពី Kuala Besut នៅ​ម៉ោង ៥ ល្ងាច ហើយ​ទើប​តែ​ទៅ​ដល់​គោល​ដៅ​នៅ​ម៉ោង ១១ យប់។

Katijah ក៏បានប្រាប់ថា «ខ្ញុំបានឆ្លងកាត់ផ្ទះគ្រួសារមួយ បានឃើញអ្នកបើកបរជាច្រើន នាំគ្នាចុះទៅប្រើប្រាស់បង្គន់ព្រោងព្រាត ពិតជាអរគុណខ្លាំងណាស់ ដល់ក្រុមគ្រួសារដែលមានចិត្តសប្បុរស»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×