ប្រិយមិត្តជាច្រើន ជាពិសេសបងប្អូនអ្នកស្រុកស្រែចំការ បានស្គាល់រួចហើយ ដើមកន្រ្តើយ ឬ ហៅថា ស្មៅកន្រ្តើយ។ ពិតមែនហើយ ជឿថាបងប្អូននឹងប្រាកដធុនទ្រាន់ខ្លាំង នៅពេលដើរកាត់ស្មៅកន្រ្តើយ ព្រោះថា ប្រសិនបើប៉ះវា នោះខោរបស់អ្នកនឹងជាប់ស្អេកស្អះជាមួយផ្ការបស់វាតែម្តង ហើយក៏មិនងាយដោះចេញស្រួលៗនោះទេ។
យ៉ាងណាមិញ វីដេអូមួយដែលត្រូវបានចែករំលែកថ្មីៗនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម អស់សំណើចយ៉ាងខ្លាំង នៅពេលដែលបានឃើញទិដ្ឋភាពស្រ្តីបរទេសមួយក្រុម បានបង្ហាញការភ្ញាក់ផ្អើល ក្រោយត្រូវបានផ្កាន្រ្តើយ ជាប់ពាសពេញសំពត់ និងជើងខោ ខណៈដើរកាត់ក្នុងបរិវេណប្រាសាទអង្គរវត្ត។
ទាក់ទងនឹងបញ្ហានេះផងដែរ គណនីហ្វេសប៊ុកឈ្មោះ «អប់រំដើម្បីសេរីភាព និងបរិស្ថាន» ដែលបានបង្ហោះវីដេអូនេះ បានបញ្ជាក់ថា៖ «02.07.2023 ភ្ញៀវទេសចរស្នើសុំឲ្យអាជ្ញាជាតិធរអប្សរា មេត្តាជួយកាត់ស្មៅនៅអង្គរវត្តផង ព្រោះវាជាប់ខោសំពត់ពួកគាត់ពិបាកដោះ!»។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម បានខមិនលេងសើចថា៖ «ភ្ញៀវបរទេសគាត់មិនស្គាល់ស្មៅកន្ត្រើយ ដើរកាត់វាដឹងតែស្ពៃហើយ, ដល់កហើយ ស្ថានភាពបែបនេះ គឺមានតែចាំទៅដល់ផ្ទះវិញ ចាំបេះ hasha…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង