Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមពិចារណា! បាចអង្ករឲ្យសត្វស៊ីនៅមុខផ្ទះគេសោះ និងលើផ្លូវសាធារណៈ ស្រាប់តែមន្រ្តីទាហានម្នាក់ មកចោទថាធ្វើឲ្យប៉ះពាល់មុខផ្ទះខ្លួន

ថ្មីៗនេះ រឿងរ៉ាវមួយ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម សម្តែងការហួសចិត្ត និងផ្ទុះការវែកញែក ក្រោយពីបានឃើញស្រ្តីចំណាស់ម្នាក់ និងបុរសជាមន្រ្តីទាហានម្នាក់ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដែលសឹងតែបុរសជាអ្នកកាន់ច្បាប់នោះប្រើហិង្សា ដោយចោទប្រកាន់ថាស្រ្តីនោះបាចចំណីឲ្យសត្វចាបស៊ីនៅលើផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់មុខផ្ទះរបស់ខ្លួន។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Srey Pov Salön ដែលត្រូវជាកូនស្រីស្រ្តីចំណាស់នោះ បានបង្ហោះរៀបរាប់បែបនេះថា៖ «តើមានទេយុតិ្តធម៌សំរាប់ប្រជាជនស្លូតត្រង់ អាងខ្លួនជាអ្នកច្បាប់ គំរាមប្រជាជនច្រើនដងច្រើនសារ​ហើយ សូមលោកអ៊ំលោកពូមន្រ្តីជាន់ថ្នាក់ទាំងអស់ជួយក្មួយផង។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកមិញទី3.07.2023 វេលាម៉ោង 7:50​ ​នាទី​ នៅភូមិព្រែកសំរោង៣​ សង្កាតតាខ្មៅ​ ខេត្តណ្ដាល​ ។ ម្ដាយខ្ញុំអង្គុយក្នុងផ្ទះសុខៗ ​ក៏មានបុរសម្នាក់ពាក់ឯកសណ្ឋានទាហ៊ានឈរមុខផ្ទះខ្ញុំ ហៅម្ដាយខ្ញុំទៅស្ដីទាំងសម្ដីមិនសមរម្យ ថែមទាំងយកអំបោះចង្អុលមុខម្ដាយនាងខ្ញុំទាំងដែលម្ដាយខ្ញុំឈឺជំងឺលើសឈាមទៀត ម្ដាយខ្ញុំមានតែមួយទេ ហេតុអីក៏អ្នកហ៊ានធ្វើបែបនេះដាក់ម្ដាយខ្ញុំ។

សូមបងប្អូនជួយមើល ហើយស្ដាប់វីដេអូនេះ ក្នងនាមខ្ញុំជាកូនស្រីស្រ្តីម្នាក់ក្នុងវីដេអូនេះ មិនសុខចិត្តនូវទង្វើបុរសម្នាក់ដែលពាក់ឯកសណ្ឋានទាហ៊ាននេះទេ ហើយក៏មានភាពភ័យខ្លាចចំពោះអ្នកម្ដាយ នឹកស្មានមិនដល់ជាហេតុណាមួយកើតឡើងលើម្ដាយនាងខ្ញុំដែលម្ដាយខ្ញុំកំពង់មានជំងឺលើសឈាមផងនោះ​។ ខ្ញុំជាប្រជានស្លូត គ្មានឋាន: ឬយសស័ក្តអ្វីតតាំងនឹងអ្នកមានអំណាចទេ មានសុំឲ្យច្បាប់និងលោកពូលោកអ៊ំថ្នាក់លើជួយប្រជាជនស្លូតត្រង់ផង ប្រទេសមានច្បាប់»។

ដោយឡែក ក្រឡេកមកមើលវីដេអូជាក់ស្តែង បានបង្ហាញបុរសជាមន្រ្តីរូបនោះ បានមកឈរឈ្លោះនៅចិញ្ចើមផ្លូវម្ខាង ស្ថិតពីមុខផ្ទះស្រ្តីរូបនោះ ខណៈក្នុងវីដេអូនារីជាកូនស្រីបាននិយាយថា គេបាចនៅមុខផ្ទះគេសោះ ហើយបាចនៅលើផ្លូវសាធារណៈទៀត បែរមករករឿងច្រើនលើកច្រើនសារហើយបងប្អូន!។ នារីជាកូនស្រីដែលបានថតវីដេអូ ក៏បានបង្ហាញឲ្យឃើញថា ផ្ទះរបស់បុរសជាទាហាននោះ ស្ថិតនៅឯកាច់ជ្រុងផ្លូវម្ខាងឯណេះ និងថែមទាំងប្រាប់ឲ្យដឹងថា បុរសរូបនោះគ្មានញាតិជិតខាងរាប់រកទៀតផង។

តែនៅក្នុងវីដេអូ គេក៏បានលឺបុរសនោះ និយាយថា ផ្លូវនោះមិនមែនជាផ្លូវសាធារណៈទេ ព្រោះជាផ្លូវរបស់បុរី ហើយខ្លួនជាអ្នកចាក់សាប និងថាខំបោសសំអាត បែរមកបាចពង្រាយបែបនេះ។

ទោះជាយ៉ាងណា មហាជនជាច្រើន បានសម្តែងការហួសចិត្តថា គ្រាន់តែចំណីសត្វ គ្រាប់អង្ករសោះ មិនមែនសំរាមផង អីក៏ចិត្តអាក្រក់ម្ល៉េះ ហើយគាត់ធ្វើអំពើល្អជាមួយសត្វ ជាជាងមនុស្សខ្លះគ្មានចិត្ត…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×