Saturday, June 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ បន្ទាប់ពីចេញពីហាងផឹកស៊ីដកកាំភ្លើងបា.ញ់រះជាច្រើនគ្រាប់

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគបាលខណ្ឌពោធិសែនជ័យ សហការជាមួយនឹងកម្លាំងអាវុធហត្ថ ឃាត់ខ្លួនបានបន្ទាប់ពីជនបរទេសរូបនោះបាន ចេញពីផឹកស៊ីក្នុងហាងមួយកន្លែងស្រវឹង ដកកាំភ្លើងបាញ់រះឡើងលើជាច្រើនគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋជិតខាង កាលពីវេលាម៉ោងប្រមាណជា ៣នឹង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបេតុងមួយខ្សែចំណុចទល់មុខនឹងមុខព្រលានយន្តហោះអន្តជាតិភ្នំពេញ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋបានឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយពួកគាត់ បានឃើញបុរសជនជាតិចិនរូបនោះបានអង្គុយផឹកស៊ីតែម្នាក់ឯង នៅក្នុងហាងស៊ុបចង្កាក់មួយកន្លែងនៅផ្លូវវិមានសពពេលផឹកស៊ីរួចក៏បានឲ្យខាងម្ចាស់ហាងគិតលុយ ក្រោយមកបានដើចេញមកខាងក្រៅដោយ ស្ពាយកាបូបខ្មៅតូចមួយនៅនឹងស្មា ពេលដើចេញផុតពីហាងបន្ទិចពុំដឹងថា ខឹងនឹងមានទំនាស់បញ្ហាររឿងអ្វីនោះទេ ស្រាប់តែដកកាំភ្លើងបាញ់សំដៅមេឃជាច្រើនគ្រាប់ ធ្វើឲ្យពលរដ្ឋជិតខាងមានការភ្ញាក់ផ្អើលប្រញាប់រាយការណ៍ ទៅសមត្ថកិច្ចឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។ ក្រោយមកសមត្ថកិច្ចបានទទួលដំណឹងករណីខាងលើថាមានផ្ទុះអាវុធ ជាច្រើនគ្រាប់ភ្លាមនោះដែរ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ក៏បានរាយការណ៍ទៅថ្នាក់លើ នឹងមានការដឹកនាំចុះដោយផ្ទាល់ ពីលោកម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ នឹងសហការជាមួយកម្លាំងអាវុធហត្ថ ចុះទៅទីតាំងកើតហេតុខាងលើភ្លាមៗផងដែរ ក្រោយសមត្ថកិច្ចនឹងអាវុធហត្ថបានចុះទៅដល់បុរសជនជាតិចិនរូបនោះក៏បានព្យាយាមរត់គេចខ្លួនចូលទៅក្នុងផ្ទះសំណាក់មួយកន្លែង ក្រោយមកសមត្ថកិច្ចនឹងកម្លាំងអាវុធហត្ថបានឡោមព័ទ្ធ នឹងបានផ្ទុះអាវុធតទៅវិញជាច្រើនគ្រាប់ផងដែរ ទើបឈានទៅដល់ការឃាត់ខ្លួនបុរសជនជាតិចិនរូបនោះ បាននឹងមានសម្ភារៈអម ដូចជាការបូបស្ពាយខ្មៅតូចមួយ និងគ្រាប់កាំភ្លើងនៅក្នុងនោះជាច្រើនគ្រាប់ ក៏ដឹកយកទៅសួរនាំ នៅអធិការដ្ឋាននគបាលខណ្ឌពោធិសែនជ័យ។

សូមបញ្ជាក់ផងដែរថាបច្ចុប្បន្នបុរសជនជាតិចិនរូបនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំធ្វើការសាកសួរបន្តនឹងកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធដោយ ៖ សា មេត

×