Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹង​ខ្លាំង​ពេក ទប់​មិន​ជាប់! បុរស​ម្នាក់​ក្រៀក​ស្មារ និង​ចាប់​ថើបកូន​ប្រសារ​ស្រី ក្នុង​ពិធី​មង្គលការ​ ​តែម្តង!​ (មានវីដេអូ)

spot_img

​ក្នុង​ពិធីបុណ្យ​សំខាន់ៗ ដូចជា​ពិធីមង្គលការ​ជាដើម ឪពុក​ម្តាយ​គឺជា​មនុស្ស​សំខាន់ ដើម្បី​ជួយ​គាំទ្រ និង​ដឹងលឺ​ពី​សម្ព័ន្ធភាព​របស់​កូនប្រុស​ស្រី​របស់​ពួកគេ​។​

​ឪពុក​ម្តាយ​ខ្លះ មាន​អារម្មណ៍​រំភើប​ខ្លាំង ដល់​ហូរ​ទឹកភ្នែក នៅពេល​ឃើញ​កូនប្រុស​ស្រី​របស់​ពួកគេ​​នៅក្នុង​ពិធី​មង្គលការ​។​

​ប៉ុន្តែ​ឪពុក​ម្នាក់នេះ មកពី​ប្រទេស​ចិត្ត បែរជា​ធ្វើឲ្យ​ពិធីមង្គលការ​កូនប្រុ​ស​របស់ខ្លួន ល្អក់កករ និង​រង​ភាពអាម៉ាស់​ទៅវិញ បន្ទាប់ពី​គាត់​ចាប់​ថើប​កូនប្រសារ​ស្រី ទាំង​កំរោល​នៅមុខ​ភ្ញៀវ​ជា ច្រើន​នាក់ ដោយសារតែ​គាត់​ស្រវឹង​ខ្លាំង ទប់​អារម្មណ៍​មិន​ជាប់​។​

​បើ​តាម​វីដេអូ ដែល​មាន​ការ​ទស្សនៈ​យ៉ាងច្រើន លើ​បណ្តាញ​សង្គម​ក្នុង​ប្រទេស​ចិន ឪពុក​ម្នាក់​នោះ​​បាន​ដាក់​ដៃ​លើ​ស្មារ​កូនក្រមុំ របស់​កូនប្រុស​គាត់ និង​ចាប់​ថើប​នាង នៅមុខ​ភ្ញៀវ​រាប់រយ​នាក់​តែ​​ម្តង ដែល​រឿង​គួរឲ្យ​អាម៉ាស់​នេះ​កើតឡើង​ក្នុង​ទីក្រុង Yangcheng ស្ថិតក្នុង​ខេត្ត Jiangsu ប្រទេស​ចិន​។​

​បើ​មើលទៅ​កូនក្រមុំ ព្យាយាម​ចង់​គេច​ដែរ​ ប៉ុន្តែ​គេច​មិន​រួច ហើយ​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ពិធី​នោះ ក៏​បាន​ស្រែក​ឲ្យ​គាត់​បញ្ឍប់​សកម្មភាព​របស់​គាត់​ផង​ដែរ​។​

​បន្ទាប់​ពី​មាន​ការចែករំលែក​លើ​បណ្តាញ​ទំនាក់ទំនង​ចិន និង​ទទួល​បាន​ការ​ចុច​មើល​ជាង ៣០​លាន​ដង​ ​មាន​មនុស្ស​ជាច្រើន​បាន​រិះគន់​យ៉ាង​ខ្លាំង ទៅលើ​បុរស​ជា​ឪពុក​ម្នាក់​នោះ ដោយសារតែ​គាត់​ធ្វើ​ទង្វើ​​មិន​គប្បី​ចំពោះ​កូនប្រសារ​ស្រី និង​កូនប្រុស​របស់​គាត់​។​

​ទោះយ៉ាងណា ឪពុកក្មេក​ដែល​ថើប​កូន​ប្រសារ​ស្រី​ខ្លួន​នោះ ក៏​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​​ផងដែរ ពី​ទង្វើ​របស់​គាត់ និង​បាន​ស្នើ​ឲ្យ​អ្នកលេង​អ៊ឺ​ន​ធឺ​ណេត​ទាំងអស់ ឈប់​ចែករំលែក​វីដេអូ​​របស់គាត់​។ គាត់​មាន​ការសោកស្តាយ​យ៉ាងខ្លាំង ដោយសារ​តែ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​មិនបាន ព្រោះ​ស្រវឹង​ខ្លាំងពេក​៕ សុភ័ក្ត្រ

​ប្រភព​៖ trendszilla.net

spot_img
×