Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​គួរ​សោះ! ក្មេងប្រុស​អាយុ ១០ ឆ្នាំ លេងបិទពួន​ជាមួយ​មិត្តភក្តិ ក្បែរ​ម៉ាស៊ីន​ត្រជាក់ កន្លះ​នាទី​ក្រោ​យ ក្លាយជា​ទុក្ខសោក…

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ គេហទំព័រ CTWANT បានរាយការណ៍ករណីសោកសៅមួយ ដោយក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ ខណៈរូបគេកំពុងលេងបិទពួនជាមួយមិត្តភ័ក្តិក្នុងអាគារមួយកន្លែង នៅ​ក្នុង​ខេត្ត​ហឺណាន ប្រទេស​ចិន។

វីដេអូ CCTV ដែល​ថតបានពី​ឧបទ្ទវហេតុ​នេះ បានឲ្យ​ឃើញ​ថា មាន​ក្មេង​មួយ​ក្រុមកំពុង​លាក់​ខ្លួន​នៅ​ខាង​ក្រោយ​ម៉ាស៊ីន​ត្រជាក់។ ប៉ុន្តែ កន្លះ​នាទី​ក្រោយ​មក ក្មេង​ម្នាក់​បាន​រត់ចេញ​មក​សុំ​ជំនួយ​ពី​មនុស្ស​ពេញវ័យ បន្ទាប់ពីបាន​រក​ឃើញ​ក្មេងប្រុសម្នាក់ ​កំពុងដេកស្តូកស្តឹង ស្ថិតក្នុង​សភាព​ថប់​ដង្ហើម និង​គាំងបេះដូង។

ក្រោយ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​ព្យាយាម​ជួយ​អស់​រយៈពេល ៥០ នាទី ប៉ុន្តែ​មិន​អាច​សង្គ្រោះ​ជីវិត​បាន​ឡើយ ។ គ្រូពេទ្យក៏ប្រាប់​ថា ក្មេងប្រុសរងគ្រោះបាន​ស្លាប់​ភ្លាមៗ ​ដោយ​សារ​ចរន្តអគ្គិសនីឆក់។

បុរសជាពូក្មេងប្រុសរងគ្រោះ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ក្មួយប្រុសរបស់គាត់ រស់នៅផ្ទះជិតអគារនោះ។ លុះដល់រសៀលថ្ងៃទី២៣ ខែមិថុនា ក្មួយប្រុសគាត់បានចេញទៅលេងជាមួយមិត្តភក្តិប្រហែល៤-៥នាក់ ប៉ុន្តែក្រោយមក បងស្រីរបស់គាត់ដែលត្រូវជាម្តាយ បន្ទាប់ពីទទួលដំណឹងថា កូនប្រុសរបស់នាង​ត្រូវ​ឆក់ខ្សែភ្លើង ​នាងក៏​ប្រញាប់​រត់​ទៅ​មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែ អ្វីៗបានហួសពេលអស់ទៅហើយ។

បុរសជាពូ​ បានឲ្យដឹង​ថា នៅ​លើ​ម្រាមដៃ ម្រាមជើង និង​ពីលើ​ក្បាលក្មួយ​ប្រុសរបស់ខ្លួន ​មាន​ស្លាកស្នាម​ឆ្លង​ចរន្តអគ្គិសនី ហើយ​មាន​រន្ធ​តូចៗ​។ ក្មួយ​ប្រុស​របស់​គាត់​ទើប​តែធ្វើ​ខួប​អាយុ១០​ឆ្នាំ ប៉ុន្តែ​ មិននឹកស្មានត្រូវ​​មក​ជួប​គ្រោះអកុសល​បែប​នេះសោះឡើយ។

ក្រោយហេតុការណ៍នេះកើតឡើង គេក៏បានឲ្យដឹងថា អគារនេះធ្លាប់មានគ្រឿងបរិក្ខារ និងការកម្សាន្តសម្រាប់កុមារ។ ក្នុង​នោះ​មាន​ហាង​មួយ​នៅ​ជាប់​នឹង​កន្លែង​កើត​ហេតុ ឪពុក​ម្តាយ​ជា​ច្រើន​តែង​នាំ​កូន​ទៅ​លេង​នៅ​ទី​នោះ។ ទោះ​បី​ជា​យ៉ាង​ណា គេ​សង្ស័យ​ថា ​អគារ​នេះ​មិន​បាន​បំពាក់​ប្រព័ន្ធ​ការពារ​ការលេច​ធ្លាយចរន្ត​នោះ​ទេ ហើយ​គេ​សន្និដ្ឋាន​ថា ​បុគ្គលិក​អគារ​មិន​បាន​ឆ្លើយ​តប​នឹង​ឧបទ្ទវហេតុ​នេះ ​ឬ​ក៏​បាន​បិទ​កុងតាក់​ទាន់​ពេល​វេលា។

ពូរបស់ក្មេងប្រុសដែលស្លាប់ បានបង្ហើបថា បងស្រីរបស់គាត់ក៏មានកូនស្រីច្បងម្នាក់ដែរ ដែលកំពុងប្រលងចូលវិទ្យាល័យ។ បងស្រីនិងប្អូនថ្លៃ ត្រូវកុហកកូនស្រីថា ​កូនប្រុសរបស់​គាត់​គ្រាន់​តែ​របួស​ត្រូវ​ទៅ​ពេទ្យ រហូត​ដល់​ការ​ប្រឡង​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨ មិថុនា ទើប​ក្រុម​គ្រួសារ​ សម្រេចចិត្ត​និយាយ​ការពិត​ ធ្វើឲ្យកូនស្រីរបស់ពួកគេ ស្រែកទ្រហ៊ោយំអាណិតដល់ប្អូនប្រុសជាទីស្រលាញ់យ៉ាងខ្លាំង។

តែបើ​ទោះ​បី​ជា​អគារ​នេះ​មិន​បាន​បិទ​ការ​ទទួល​ខុស ​ត្រូវ​ចំពោះ​ឧបទ្ទវហេតុ​នេះ​ក៏​ដោយ ក៏ក្រុម​គ្រួសារ​នៅ​តែ​ចង់​ស្តាប់​ការ​ពន្យល់ ខណៈ​ដែល​បុគ្គលិក​អគារ​បាន​បញ្ជាក់​ថា ពួក​គេ​បាន​ផ្តាច់​ចរន្ត​អគ្គិសនី​ភ្លាមៗ​ បន្ទាប់​ពី​កើត​ហេតុកើតឡើង ហើយពួកគេក៏បានជួយយកក្មេងប្រុសរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ប៉ុន្តែ គ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×