នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ គេហទំព័រ Next Apple បានបញ្ចេញរឿងដ៏ចម្លែកមួយ ដែលបានកើតឡើងនៅលើដងផ្លូវក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដោយស្រ្តីវ័យក្មេងម្នាក់ បានលេចមុខទាំងតូចចិត្តខ្លាំង វាយលើភាគីម្ខាងទៀតជាបុរស ហើយវាយទាត់ធាក់រថយន្តពណ៌សយ៉ាងខ្លាំង។ មើលទៅ នាងប្រហែលកំពុងឈ្លោះជាមួយមិត្តប្រុស ប៉ុន្តែ ក្រោយមកទើបដឹងថា បុរសនោះមិនមែនជាគូស្នេហ៍របស់នាងទេ ដោយគាត់គ្រាន់តែជាអ្នកបើកបរតាក់ស៊ីម្នាក់ប៉ុណ្ណោះ ដែលបដិសេធ “សំណើរួមភេទ” ពីភ្ញៀវវ័យក្មេងរូបនេះ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ស្ត្រីនោះបានចាប់បានមិត្តប្រុសរបស់នាងបោកប្រាស់ ជិះរថយន្តជាមួយនារីម្នាក់ទៀត ហើយដោយសារមានការតូចចិត្តខ្លាំង និងចង់សងសឹកដូចគ្នាដែលមិត្តប្រុសបានធ្វើមកលើនាង ដោយចៃដន្យ នាងបានហៅសេវាតាក់ស៊ីតាមអ៊ីនធឺណិត រហូតដល់អ្នកបើកបរមកយកនាង។ នាងបាននិយាយថា នាងចង់អង្គុយជាមួយគាត់ ហើយសុំឱ្យគាត់រួមភេទជាមួយនាងនៅក្នុងឡាន ដើម្បីបញ្ឈឺមិត្តប្រុស។
អ្នកបើកបរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ប្រញាប់បដិសេធ ជាមួយនឹងការនិយាយថា គាត់បានរៀបការ មានគ្រួសារហើយ មិនអាចធ្វើអ៊ីចឹងបានទេ។ នៅពេលដែលស្ត្រីវ័យក្មេងរូបនេះបានឃើញថា ផែនការរបស់នាងបានបរាជ័យ ដូច្នេះនាងក៏បានតូចចិត្តយ៉ាងខ្លាំង និងបញ្ចេញកំហឹងមកលើអ្នកបើកបរ ដោយបានវាយដាល់គាត់ រហូតត្រូវឈប់រថយន្តចតចោលនៅចិញ្ចើមផ្លូវ។ មិនត្រឹមតែប៉ុណ្ណឹងទែ ស្រ្តីរូបនេះថែមទាំងបានចុះ វាយ និងទាត់ឡានរបស់គាត់យ៉ាងចាស់ដៃទៀតផង មុនអស់កម្លាំងអង្គុយយំនៅចិញ្ចើមផ្លូវ។
អ្នកបើកបរ ពិតជាអស់សង្ឃឹមជាមួយហេតុការណ៍ដ៏រន្ធត់នេះ ដែលបានកើតឡើងមកលើគាត់។ ដោយសារគ្មានជម្រើសផ្សេង គាត់ក៏សម្រេចចិត្តទូរស័ព្ទទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យមកជួយដោះស្រាយ។ ពេលសមត្ថកិច្ចមកសាកសួរ ទើបដឹងថាអ្នកទាំង២មានទំនាស់ផ្លូវចិត្តនិងគ្នា។ ដំបូងឡើយ គេគិតថាអ្នកទាំងពីរជាគូស្នេហ៍ ប៉ុន្តែពេលបានដឹងការពិតទាំងស្រុង ប៉ូលិសពិតជាភ្ញាក់ផ្អើលរកនិយាយមិនចេញ។
បន្ទាប់ពីរូបភាពនៃហេតុការណ៍រណ៍ដ៏ចម្លែកនេះ ត្រូវបានគេផ្សព្វផ្សាយតាមអ៊ីនធឺណិត មនុស្សជាច្រើនបានចាប់អារម្មណ៍បញ្ចេញមតិរិះគន់ឡើងព្រោងព្រាត។ មនុស្សជាច្រើនបានឃើញហើយមានអារម្មណ៍ថា អ្វីដែលស្រ្តីនោះបានធ្វើ គឺហួសពីអ្វីដែលមនុស្សអាចយល់ ឬទទួលយកបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង