នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៣ គេហទំព័រសៅស្តារ របស់វៀតណាម បានរាយការណ៍រឿងដ៏គួរឱ្យរំភើបមួយ អំពីអ្វីដែលបានរកឃើញក្នុងអំឡុងពេលជួសជុលរោងមហោស្រពចាស់មួយ ខណៈពេលដែលកម្មករជីកគ្រឹះ ក៏បានជួបក្រឡចាស់ដែលផ្ទុករបស់មានតម្លៃជាច្រើនពីសម័យបុរាណ។
ព្រឹត្តិការណ៍នេះបានកើតឡើងនៅប្រទេសអ៊ីតាលី គឺនៅពេលដែលកម្មករជនជាតិដើមភាគតិច កំពុងជីកគ្រឹះដើម្បីជួសជុលបន្ទប់ជាន់ផ្ទាល់ដី នៃរោងមហោស្រព Crezzoni ក្នុងទីក្រុង Como។ ហើយខណៈពេលនោះ ពួកគេស្រាប់តែប្រទះឃើញក្អមមួយ។ ស្ថានភាពមានស្នាមប្រេះរហូតមើលឃើញថាត្រូវបានគេដាក់របស់មួយចំនួន ហើយពេលត្រួតពិនិត្យ ឃើញមានកាក់មាសយ៉ាងច្រើននៅខាងក្នុងដ៏មិននឹកស្មាន។
បន្ទាប់ពីការរកឃើញនេះ កាក់ត្រូវបានពិនិត្យ និងរក្សាទុកនៅសារមន្ទីរ។ ក្រសួងបេតិកភណ្ឌវប្បធម៌អ៊ីតាលី បាននិយាយថា កាក់មាសដែលរកឃើញ គឺនៅមានសភាពស្អាតល្អដដែល និងមានអាយុចាប់ពីចុងបញ្ចប់នៃចក្រភពរ៉ូមក្នុងសតវត្សទី ៥។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានរាយការណ៍ថា ទោះបីជាចំនួនពិតប្រាកដនៃកាក់ និងតម្លៃសរុបរបស់វាមិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយ ប៉ុន្តែគេប៉ាន់ស្មានថា កាក់មាសទាំងនេះអាចមានតម្លៃរាប់លានដុល្លារ។
សូមបញ្ជាក់ថា រោងមហោស្រព Crezzoni នៅ Como បានបើកដំណើរការនៅឆ្នាំ ១៨៧០ ហើយក្រោយមក ក៏ត្រូវបានប្តូរទៅជារោងកុន។ វាត្រូវបានបិទជាផ្លូវការនៅឆ្នាំ១៩៩៧ មុនពេលវាត្រូវបានគ្រោងនឹងកម្ទេចចោល ដើម្បីជួសជុលវិមានប្រណីត។ ប៉ុន្តែក្រោយការរកឃើញកាក់បុរាណ អាជ្ញាធរក៏បានផ្អាកការកែលម្អ មុនពេលអនុញ្ញាតឲ្យបន្តជីកបន្ថែមទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង