ដើមឈើផ្តល់សារៈប្រយោជន៍ដ៏អស្ចារ្យសម្រាប់មនុស្សយើង ។ វាគឺជាម៉ាស៊ីនចម្រោះធម្មជាតិ ជួយឲ្យបរិយាកាសល្អបរិសុទ្ធ និងថែមទាំងបង្កើតទិដ្ឋភាពស្រស់ស្អាត ត្រជាក់ភ្នែក សម្រាប់គេហដ្ឋានរបស់អ្នក ។
ក្នុងហុងស៊ុយ ដើមឈើដើរតួនាទីសំខាន់បំផុត ។ ដើមឈើនីមួយៗនឹងមានឥទ្ធិពលពិសេសដល់ព្រេងសំណាង, លាភ ។ តែក៏មានដើមឈើខ្លះបែរជានាំមកនូវភាពស៊យ ប្រភពថាមពលអសកម្មសម្រាប់គ្រួសារ ។
តាំងពីបុរាណមក គេតែចាត់ទុកដើមឈើ ៣ប្រភេទខាងក្រោមដូចជា “ទេវតារក្សាខ្លោងទ្វារ” អាចបណ្តេញអស់ភាពស៊យឧបទ្រពចង្រៃ នាំមកនូវភាពរុងរឿង សំណាងល្អ ។
១.ដើមស្លា
ដើមស្លាមានរាងត្រង់ សាយស្លឹកនៅលើខ្ពស់ ។ ដើមស្លាកម្រជ្រុះស្លឹក ដាំ១រយៈពេលនឹងចេញផ្លែ ។ នោះគឺជាលក្ខណៈពិសេសរបស់ដើមស្លា ធ្វើឲ្យវាក្លាយជា “ទេវតារក្សាទ្រព្យ” មួយដ៏អស្ចារ្យក្នុងទស្សនៈរបស់ហុងស៊ុយ ។
វានឹងបណ្តេញរឿងមិនល្អ និងនាំមកនូវភាពចម្រុងចម្រើន សុខសាន្តឲ្យគ្រួសារ ។
២.ដើមឫស្សី
ដើមឫស្សីជានិមិត្តរូបរបស់ភាពអាយុវែង ភាពសាមគ្គីភាព និងរឹងមាំ ទោះបីអាកាសធាតុតឹងរ៉ឹងយ៉ាងដូចម្តេច ឫស្សីនៅតែស៊ុបទ្រុប រីកចម្រើនយ៉ាងល្អ មានជីវិតខ្លាំងក្លា ។
ក្នុងហុងស៊ុយ ក្រៅពីអត្ថន័យខាងលើ ឫស្សីនៅជា “អ្នកថែមរក្សាផ្ទះ” ដ៏វិសេស បណ្តេញអស់រឿងអាក្រក់ចង្រៃ ។ នាំមកនូវសំណាងល្អ ។ អាស្រ័យហេតុនេះ អ្នកជំនាញការហុងស៊ុយឧស្សាហ៍ទូន្មានគ្រប់គ្នាគួរដាំដើមឫស្សីនៅមុខទ្វារផ្ទះ ដើម្បីគ្រួសារត្រជាក់ត្រជុំ កក់ក្តៅ ជួបសំណាងល្អទាំងទ្រព្យសម្បត្តិ និងសុខភាព ។
៣.ដើមដូងលំអ
ដើមដូងលំអ ជាដើមឈើបង្កាត់រវាងអម្បូរស្លា និងដូង ។ ដូងលំអងាយដាំ ងាយថែទាំ ស្រូបយកផ្សែងធូលី ជាតិពុល ជួយឲ្យបរិយាកាសល្អបរិសុទ្ធជាង ។
ក្នុងហុងស៊ុយ ដូងលំអនាំមកនូវភាពសម្បូរសប្បាយឲ្យគ្រួសារ ស្លឹកជារបាំងប្រផ្នូលអាក្រក់ ឧបទ្រពចង្រៃ ។ ពុំត្រឹមតែប៉ុណ្ណឹងទេ វានៅអាចទាក់ទាញសំណាងល្អមកឲ្យសមាជិកម្នាក់ៗក្នុងគ្រួសារ ជួយឲ្យរឿងគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន ជោគជ័យ ៕ លីសា