ម៉ូដគ្រឿងក្នុងដែលមានរាងដូចអាវទ្រនាប់ ត្រូវបានគេនិយាយថា មិនស័ក្តិសមសម្រាប់ការពាក់នៅកន្លែងសាធារណៈ ដូចជាព្រលានយន្តហោះជាដើម។
យោងតាមគេហទំព័រ Mydaily ក្រុម Le Sserafim បានមានវត្តមាននៅអាកាសយានដ្ឋានអន្តរជាតិ Incheon នៅថ្ងៃទី៧ ខែកក្កដា ដើម្បីទៅសម្តែងនៅក្រៅប្រទេស។ ពិតណាស់ ដោយសារអាកាសធាតុក្ដៅណាស់ សមាជិកនៃក្រុមនេះ បានស្លៀកសម្លៀកបំពាក់បែបស្រួលខ្លួន។ ទោះជាយ៉ាងណាក៏ដោយ Kazuha បង្កឱ្យមានភាពចម្រូងចម្រាសចំពោះការពាក់ «អាវទ្រនាប់ពណ៌ខ្មៅ» ទៅព្រលានយន្តហោះ។
តារាចម្រៀងស្រីជប៉ុនរូបនេះ បានបង្កឲ្យមានការរិះគន់ជាខ្លាំង ដោយសារតែស្ទីលស្លៀកឲ្យស្រួលខ្លួននេះមើលទៅហួសហេតុពេក។ មនុស្សជាច្រើនបានបញ្ចេញមតិថា សម្លៀកបំពាក់មួយឈុតនេះ ស័ក្តិសមសម្រាប់តែស្លៀកទៅកន្លែងហាត់ប្រាណ ឬកន្លែងឯកជនផ្សេងៗប៉ុណ្ណោះ មិនមែននៅកន្លែងសាធារណៈដូចជាព្រលានយន្តហោះអន្តរជាតិនោះទេ។
ជាមួយគ្នានេះដែរ សមាជិកផ្សេងទៀត រួមទាំង Sakura បានជ្រើសរើសស្ទីលឡូយៗ ប៉ុន្តែត្រូវបានគេសរសើរថាមិនស៊ិចស៊ីខ្លាំងពេកទេ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែល Kazuha បង្ករឿងចម្រូងចម្រាស ព្រោះតែសម្លៀកបំពាក់បញ្ចេញសាច់របស់នាង។ តារាចម្រៀងស្រីរូបនេះតែងឡើងឆាកជាមួយនឹងអាវទ្រនាប់តូចធំពីរជាន់ ដើម្បីបង្អួតចង្កេះអង្រ្កង លេខ១១ Abs របស់នាង។
ជាច្រើនលើកច្រើនសារ តារាចម្រៀងស្រីរូបនេះ បានធ្វើឲ្យកើតរឿងចម្រូងចម្រាស ដោយសារតែនាងជ្រើសរើសសម្លៀកបំពាក់សិចស៊ីពេក។ ជាក់ស្តែង ក្នុងវីដេអូនាងបង្ហាញក្បាច់រាំជាមួយស្ទីលស្លៀកបញ្ចេញខោទ្រនាប់មកខាងក្រៅ ដើម្បីទាក់ទាញភ្នែកអ្នកទស្សនា។
Kazuha ដែលមានឈ្មោះពិត Nakamura Kazuha កើតក្នុងឆ្នាំ ២០០៣ គឺជាតារាចម្រៀងជនជាតិជប៉ុន កម្ពស់ ១.៧៤ ម៉ែត្រ។ មុនពេលបង្ហាញខ្លួនជាសមាជិកក្រុម Le Sserafim នាងគឺជាអ្នករាំអាជីពអស់រយៈពេល ១៥ ឆ្នាំ។
នាងត្រូវបានរកឃើញដោយប្រធានក្រុមហ៊ុន HYPE Entertainment ខណៈកំពុងសិក្សារបាំនៅសាលារបាំបាឡេជាតិហូឡង់។ មុននោះនាងបានរៀនរាំនៅសាលា Hashimoto Sachiyo Ballet ក្នុងទីក្រុង Osaka ប្រទេសជប៉ុន។
Kazuha ត្រូវបានគេចាត់ទុកថាជាករណីពិសេសដំបូងក្នុងវិស័យ Kpop។ ជាធម្មតា សិក្ខាកាមហ្វឹកហាត់ពីរបីឆ្នាំដើម្បីបង្ហាញមុខជាផ្លូវការ ប៉ុន្តែ នាងចំណាយពេលតែប៉ុន្មានខែប៉ុណ្ណោះ សម្រាប់ជំនាញរាំរបស់នាង។
ហេតុផលសម្រាប់ការបោះបង់ការរាំរយៈពេល ១៥ ឆ្នាំ Kazuha បាននិយាយថា របាំបាឡេមានភាពងប់ងល់ ប៉ុន្តែមិនស្ថិតស្ថេរ។ នាងបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េថា “ខ្ញុំតែងតែងឿងឆ្ងល់ថាតើនេះជាគោលដៅឬអត់។ ខ្ញុំរៀនបានច្រើនពីរបាំបាឡេ ប៉ុន្តែខ្ញុំតែងតែគិតអំពីសុបិនធំជាងនេះ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






