ការរើផ្ទះពីកន្លែងចាស់ ទៅកាន់កន្លែងថ្មី យូរៗម្តង យើងធ្លាប់បានឃើញគេធ្វើឡើង ជាពិសេសនៅតាមតំបន់ជនបទស្រុកស្រែ ។ ក្នុងករណីរំកិលផ្ទះម្តងៗ នោះម្ចាស់ផ្ទះតែងរកជំនួយពីអ្នកជិតខាងរបស់ខ្លួនរាប់សិបនាក់ ដើម្បីពួកគេរួមកម្លាំងគ្នារំកិលទៅតាមជំហានគីងគក់ ។
ផ្ទះបូរាណមួយស្ទើរតែលែងមានវត្តមាន ដែលមានវ័យចំណាស់ ៨០ ឆ្នាំ និងមានទម្ងន់ ៦ តោន ត្រូវបានពួកអ្នកភូមិមួយហ្វូងធំ មកពី Kampung Labu Kubong នៅក្នុង Kuala Kangsar បានសម្រេចចិត្តធ្វើការរួមគ្នា ដើម្បីរំកិលវាពីទីតាំងចាស់ ទៅកាន់ទីតាំងថ្មី ។
យោងតាមអ្នករៀបចំកម្មវិធី លោក Meor Samudin ផ្ទះមួយដោយត្រូវបានចាត់ទុកជាផ្ទះគំរូរ ដែលត្រូវបានសាងសង់ឡើងជាមួយស្នាដៃស្ថាបត្យកម្មពីបូរាណដ៏អស្ចារ្យ និងនៅតែរឹងមាំដ៏ល្អបំផុត ហេតុនេះ វាគួរតែត្រូវបានរក្សាទុក និងប្រែក្លាយជាមជ្ឈមណ្ឌលទាក់ទាញភ្ញៀវទេសចរមួយ នៅក្នុងភូមិ Labu Kubong ។
ថ្វីបើការធ្វើដំណើរមានចម្ងាយត្រឹមតែ ១៥០ ម៉ែត្រ ក៏ដោយ តែការខិតខំរួមកម្លាំងគ្នារំកិលនេះ បានប្រើពេលអស់ ៤ ម៉ោង ទើបចប់ទាំងស្រុង ជាមួយការរំកិលយឺតៗ ឆ្លងកាត់ឧបសគ្គដូចជាលូទឹក និងកាត់ប្រឡាយនៅតាមផ្លូវដំណើរ ។
និស្សិតមកប្រហែល ១០០ នាក់ មកពី Universiti Teknologi Petronas (UTP) និង Universiti Sultan Azlan Shah (USAS) បានរួមសហការគ្នាជាមួយនិស្សិតមកពី Pusat Tahfiz (ថៃ) ៤០ នាក់ ដើម្បីរំកិលផ្ទះបូរាណនេះ ។
ម្ចាស់ផ្ទះនេះឈ្មោះ Rokiah Salim ត្រូវបានដឹងបានទទួលមរណៈភាពនៅចុងឆ្នាំ១៩៨០ ហើយផ្ទះនេះពុំមានមនុស្សនៅទេ អស់រយៈពេល ៣០ ឆ្នាំ មកនេះ ។
ចៅស្រីរបស់ម្ចាស់នេះ ឈ្មោះ Ruzimah Abdul Rahman បាននិយាយថា៖ «គ្រួសារខ្ញុំ និងខ្ញុំបានយល់ព្រមជាមួយគំនិតរំកិល និងរក្សាទុកផ្ទះនេះ សម្រាប់អ្នកជំនាន់ថ្មីបានឃើញ» ។
និស្សិតម្នាក់មកពី UTP បានសម្តែងភាពរំភើបរីករាយជាខ្លាំង ចំពោះប្រពៃណីរំកិលផ្ទះដ៏មិនធម្មតាមួយនេះថា៖ «ខ្ញុំពិតជាមានការភ្ញាក់ផ្អើល នៅពេលបានឃើញអ្នកភូមិ បានរួបរួមកម្លាំងសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ ដោយយកស្មារបស់ពួកគេលឺសែងផ្ទះដ៏ធំមួយរួច ព្រោះថា វាពិតជាពុំងាយស្រួលនោះទេ ក្នុងការផ្លាស់ទីអ្វីមួយធ្ងន់បែបនេះ» ៕ ចន្ទី
[Video] Usung rumah tradisi di Kuala Kangsar pic.twitter.com/d1fzmpAq9N
— BERNAMA (@bernamadotcom) July 14, 2018