ឃ្លីបមួយបានកំពុងទទួលការចាប់អារម្មណ៍ និងស្ងើចសរសើរជាខ្លាំង ពីពិភពអនឡាញ នៅពេលដែលបានឃើញបុរសជាឪពុកម្នាក់ បានយួរកាបូបលុយ និងកាក់ ចំនួន២កាបូបយ៉ាងធ្ងន់ៗ ដែលត្រូវបានដឹងថា ខំប្រម៉ែប្រមូលសន្សំបានពីការដាំបន្លែលក់ ទៅកាន់ហាងមាស ដើម្បីទិញមាសអោយកូនស្រីរបស់គាត់។
ក្រោយមក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ អ្នកស្រី ឃុន វ៉ាន់ផេន សៃតាំង ម្ចាស់ហាងមាស នៅក្រុងណងសាក់ ខេត្តឈុនបុរី បានប្រាប់រឿងរ៉ាវនេះ តាមប៉ុស្តិ៍លេខ៣ថា អ្នកស្រីបានឃើញបុរសនោះដើរយូរកាបូបនៅនឹងដៃទាំងសងខាងគួរឲ្យចាប់អារម្មណ៍ខ្លាំង ឆ្ងល់ថា គាត់កំពុងយូររបស់អ្វីហាក់មើលទៅរាងធ្ងន់ម្ល៉េះ នៅពេលនោះ បុរសនោះក៏បានដើរចូលមក ហើយសួរថា «តើបងស្រីទទួលកាក់ទេ? ខ្ញុំចង់ទិញមាសទម្ងន់១បាត ឲ្យកូនស្រីដែលកំពុងរៀនថ្នាក់ទី១!»។
អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺមុនចូលហាង បុរសរូបនេះបានដើរទៅក្រោយពីរបីដង ហាក់កំពុងជជែកគ្នាថា តើហាងទទួលយកកាក់ឬអត់!។ ប៉ុន្តែ នៅពេលដឹងថាហាងទទួលយក គាត់សប្បាយចិត្ត ហើយមកទិញ។
ម្ចាស់ហាងខាងលើ ក៏បានបង្ហើបថា នាងពិតជាសរសើរបុរសជាឪពុកជាខ្លាំង។ បុរសម្នាក់នេះបាននិយាយថា លុយ និងកាក់ ដែលយកមកទិញនោះ ជាលុយដែលគាត់ប្រមូលបានពីការលក់បន្លែបង្ការបន្តិចបន្តួច អស់រយៈពេល១ឆ្នាំ ដោយបានសន្សំ ៥បាត ១០បាត មុននឹងបានជាង៣ម៉ឺនបាតគឺច្រើនណាស់ សម្រាប់មាសទម្ងន់ ១បាត តម្លៃ ៣៣,៣០០បាត ដែលស្មើរនឹងជិត ១០០០ ដុល្លារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង