អំពើអាសអាភាសនៅទីសាធារណៈ មិនត្រឹមតែបំពានក្រមសីលធម៌សង្គម និងទំនៀមទម្លាប់ល្អប៉ុណ្ណោះទេ ប៉ុន្តែអាចចាត់ទុកថាជាអំពើខុសច្បាប់ផងដែរ។ កាលពីពេលថ្មីៗនេះ គូស្នេហ៍ជនជាតិអេស្ប៉ាញមួយគូ ត្រូវបានគេរកឃើញថា កំពុងរួមភេទនៅលើឆ្នេរសាធារណៈ ធ្វើឲ្យមនុស្សជាច្រើនមានការខឹងសម្បារយ៉ាងខ្លាំង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នៅរមណីយដ្ឋាន Playa de Palma នៅលើកោះ Mallorca ប្រទេសអេស្ប៉ាញ។ យោងតាមវីដេអូដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម បុរសនិងស្ត្រីម្នាក់ បានរួមភេទជាមួយគ្នាឡើងក្តៅគគុកនៅលើឆ្នេរខ្សាច់។
នៅពេលនោះ មេឃងងឹតទៅហើយ ប៉ុន្តែមិនមែនមានន័យថា គ្មានអ្នកណាមើលមិនឃើញអ្វីនោះទេ សូម្បីតែជុំវិញឆ្នេរ ក៏នៅតែមានអ្នកទេសចរដើរលេង និងហែលទឹកជាច្រើនផងដែរ។ យ៉ាងណាមិញ គូស្នេហ៍មួយគូនេះហាក់មិនខ្វល់ពីរឿងអ្វីទាល់តែសោះ ដោយខាងស្រីស្លៀកឈុតប៊ីគីនី ចំណែកខាងប្រុសវិញ ពាក់តែអាវពណ៌ស ពីលើចុះក្រោម ទាំងអាក្រាតកាយ ដេកពីលើគ្នាលើដីខ្សាច់ យ៉ាងស្អិតរមូត។
ទិដ្ឋភាពដ៏ «ក្តៅភ្នែក» នេះ ត្រូវបានមនុស្សជាច្រើនមើលឃើញ។ អ្នកទេសចរមួយចំនួនបានយកទូរស័ព្ទរបស់ពួកគេចេញដើម្បីថត និងថតរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។ គូស្នេហ៍មួយគូនេះដឹងយ៉ាងច្បាស់អំពីរឿងនេះ ប៉ុន្តែ ពួកគេហាក់ដូចជាមិនខ្វល់អ្វីឡើយ។
ពេលនោះ ស្ត្រីចំណាស់ពីរនាក់បានចូលទៅជិតគូស្នេហ៍នេះ។ ស្រ្តីម្នាក់ពាក់អាវផ្កាយកស្បែកជើងវាយគូស្នេហ៍នេះទាំងកំហឹង។ ដោយឃើញថា គូស្នេហ៍មួយគូនេះនៅតែមានចេតនាធ្វើ «ការរួមភេទ» ស្ត្រីរូបនេះបានបន្តស្រែករិះគន់ថា៖ «ចេញពីកន្លែងនេះទៅ ចេញពីទីនេះ ទៅបន្ទប់សណ្ឋាគារវិញទៅ» ។ ពេលនោះស្ត្រីចំណាស់ដទៃទៀត ក៏បានយកខ្សាច់មួយក្តាប់ គប់ទៅលើគូស្នេហ៍នេះ ក្នុងគោលបំណងដេញពួកគេចេញ។
ទោះជាយ៉ាងណា គូស្នេហ៍នេះមិនខ្វល់ និងបន្តការរួមភេទដោយឥតអៀនខ្មាសដូចគ្មានអ្វីកើតឡើង។ ប៉ុន្តែ នៅពេលឃើញមានអ្នកស្រុកម្នាក់ ចេញមុខមកស្រែកឆោឡោដេញចេញ ទើបគូស្នេហ៍នេះឈប់សកម្មភាព និងនាំគ្នារត់ទៅបាត់។
យោងតាមរបាយការណ៍ក្នុងស្រុក ឧប្បត្តិហេតុបែបនេះតែងតែកើតឡើងនៅឆ្នេរ Playa de Palma ទោះបីជាត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងដោយអាជ្ញាធរក៏ដោយ។ បើតាមច្បាប់នៅអេស្ប៉ាញ ប្រសិនបើអ្នកទេសចរត្រូវបានគេចាប់បានថា បានប្រព្រឹត្តអំពើអាសអាភាសនៅទីសាធារណៈ ពួកគេអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ៣,០០០ អឺរ៉ូ (ស្មើរជាង ៣០០០ ដុល្លារ)៕ រក្សាសិទ្ធិដោយ៖ លឹម ហុង