Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​ឡើង​តំណែ​ង CEO «ក្របី» នៅតៃវ៉ាន់ ស្រាប់តែ​ឡើង​ឆាក​ចា-ប់​ឱ-ប​​ស្រី​ស្អាតអ្នកចម្រៀង បែ-ក​ធ្លា-យ​វីដេអូ បង្ក​រលក​កំ-ហឹង​ពី​អ្នក​លេង​អ៊ី​ន​ធឺ​ណេត

លោក Chen Jianzhou អតីត CEO នៃក្រុមបាល់បោះអាជីព PLG នៅតៃវ៉ាន់ បានប្រកាសថា លោកនឹងព្យួរតំណែងជា CEO ដោយសារតែមានការបៀតបៀនផ្លូវភេទ។ បន្ទាប់មក ខាងសម្ព័ន្ធ PLG ក៏បានសម្រេចចិត្តជំនួសនាយកយុទ្ធសាស្រ្តទីផ្សារលីកបច្ចុប្បន្នលោក Zhou Chongwei ជានាយកប្រតិបត្តិស្តីទីវិញ។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ស្រាប់តែអ្នកសារព័ត៌មានជាន់ខ្ពស់ម្នាក់ បានបង្ហោះវីដេអូបង្ហាញថា លោក Zhou Chongwei បានធ្វើសកម្មភាពបៀតបៀនផ្លូវភេទជាសាធារណៈ ទៅលើមេក្រុមស្រីស្អាត New Taipei Kings នៅក្នុង KTV ។

ទាក់​ទង​នឹង​បញ្ហា​នេះ អ្នកសារព័ត៌មានជើងចាស់ Huang Yangming (Puji) ដែលបានបង្ហោះវីដេអូបែកធ្លាយ ចេញពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានរៀបរាប់ថា «ខ្ញុំ​បាន​ឃើញ​ស្រី​ស្អាតកំពុង​ច្រៀង​នៅ KTV ហើយនៅពេលនោះ លោក Zhou Chongwei បានដើរលបៗពីក្រោយខ្នងដោយមានមីក្រូហ្វូននៅក្នុងដៃ និងចាប់ឱបភ្លាមៗ។ ប៉ុន្តែ រំភេចនោះ ​ស្រីស្អាតដែលរងការបៀតបៀន បានប្រតិកម្មរើបំរាស់ខ្លួនចេញយ៉ាងលឿន​ ដែលជាហេតុធ្វើឲ្យលោក Zhou Chongwei បញ្ឈប់សកម្មភាពរបស់ខ្លួន ហើយ​បន្ត​ច្រៀង​ធ្វើដូចគ្មានរឿង​អ្វី​កើត​ឡើង»។

លោក Huang Yangming ក៏បានបង្ហើបថា អ្នកផ្តល់វីដេអូបានចង្អុលបង្ហាញថា មូលហេតុដែលការបៀតបៀនផ្លូវភេទ មិនត្រូវបានលាតត្រដាង គឺដោយសារតែលោក Chen Jianzhou បាននាំលោក Zhou Chongwei ទៅសុំទោសនារីរងគ្រោះបន្ទាប់ហេតុការណ៍កើតឡើង ហើយបញ្ហាទាំងមូលត្រូវបានទុកចោលតែម្តង។ ជាមួយនឹងទង្វើនេះ លោក Huang Yangming គ្មានជម្រើសអ្វីក្រៅពីនិយាយបែបនេះថា “អាចថាសម្ព័ន្ធភាពនេះប្រហែលមិនអាចស្វែងរកមនុស្សសមរម្យមកធ្វើជា CEO បានហើយមើលទៅ?”។

បន្ទាប់ពីវីដេអូនេះត្រូវបានលាតត្រដាង វាបង្កឲ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុក ក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណេត។ ក្នុងនោះ អ្នកលេងជាច្រើន បានសម្តែងការរិះគន់ ដោយលើកឡើងទាំងហួសចិត្តថា៖ “សូម្បីតែនាយកប្រតិបត្តិ ក៏ធ្វើរឿងដ៏អាម៉ាសបែបនេះ”, ហាក់ដូចជាមានអ្នកជំនួសម្នាក់ទៀតមែនទេ, មួយដំបងនេះ សើចរហូតដល់ស្លាប់, វាជាគំរូដ៏អាក្រក់​ ដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់, យ៉ាប់ណាស់! មានមនុស្សមើលច្រើនណាស់ ហើយកាមេរ៉ាកំពុងថត តែរូបគេនៅតែហ៊ានធ្វើ, សូមដកចេញទៅ,…»។

ឆ្លើយតប​នឹង​បញ្ហា​នេះ សម្ព័ន្ធ PLG ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មុន​នេះ​ជា​ការ​ឆ្លើយ​តប និងបញ្ជាក់ថា លទ្ធផលនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈឱ្យបានឆាប់ៗ តាមដែលអាចធ្វើទៅបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×