Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មង្គលការ​មួយ កំពុង​ផ្ទុះ​ការ​វែកញែក ម្នា​ក់ៗ​គិតថា​កូនក្រមុំ​អាច​ត្រូវ​បាន​បង្ខំ​រៀបការ ព្រោះ​មុខ​ក្មេង​ខ្លាំ​ង ខណៈ​ម្ចាស់​រូបថត​បាន​បញ្ជាក់​ការពិត​ថា…

រូបថតពីពិធីមង្គលការរបស់គូស្នេហ៍មួយគូនៅក្នុងខេត្ត Yunnan ប្រទេសចិន ដែលបានធ្វើឡើងកាលពីចុងខែមិថុនា ឆ្នាំ២០២៣ បានកំពុងក្លាយជាប្រធានបទបង្កការវែកញែកក្តៅគគុក នៅលើវេទិកាអនឡាញ ព្រោះថាមុខកូនក្រមុំ មើលទៅដូចសិស្សវិទ្យាល័យ។

នៅពីក្រោយរូបរាងរបស់កូនក្រមុំ បានធ្វើឱ្យមនុស្សជាច្រើន មានការព្រួយបារម្ភខ្លាច​ថា នាងត្រូវបានបង្ខិតបង្ខំឲ្យ​រៀបការទាំងមិនទាន់គ្រប់អាយុ។ ម្យ៉ាង​ទៀត​ ការ​បញ្ចេញ​ទឹក​មុខ​របស់​នាង​ ក៏​មិន​សូវ​ញញឹម​ដែរ ដែលមើលទៅ​ដូចជា​នាងមាន​អារម្មណ៍​ខ្មាសអៀន ​ពេល​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​កូនកំលោះ។

ទោះ​បី​ជា​យ៉ាង​ណា ​ក្រោយ​មក​ ​អ្នក​ថត​រូប​របស់​គូស្នេហ៍​មួយ​គូ​នេះ ​បាន​ចេញ​មក​ឆ្លើយ​ប្រាប់​ការពិតថា ​តាមពិតទៅ កូនក្រមុំ​មិន​មែន​​ត្រូវ​បង្ខំ​ឱ្យ​រៀបការ​ដូច​ដែល​គ្រប់គ្នា​បារម្ភគិត​នោះ​ទេ។ ប៉ុន្តែ អ្វីៗនាំឲ្យមានការយល់ច្រឡំ ​គឺដោយសារតែ​កូន​ក្រមុំ​មុខក្មេងប៉ុណ្ណោះ។

របាយការណ៍​បាន​បង្ហាញ​ថា​ ពិធី​មង្គលការនេះ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​មុន។ ប៉ុន្តែដោយ​សារ​តែ​រូប​ភាព​ដែល​ភ្ញៀវ​ក្នុង​ពិធី​យក​មក​ផ្សព្វ​ផ្សាយ​ ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​កូន​ក្រមុំ​មាន​មុខ​ក្មេង និងតូច​ខ្លាំងបែបនេះ បើ​ធៀប​នឹង​កូន​កំលោះ​ខ្ពស់​ជាង ធ្វើ​ឱ្យ​មនុស្ស​គិត​ថា នាង​ប្រហែល​ជា​សិស្ស​មធ្យម​សិក្សា​រៀប​ការហើយ។ ទោះជាយ៉ាងណា អ្នក​ថត​រូប​ក៏បាន​បញ្ជាក់ឲ្យដឹង​ថា ​ឆ្នាំ​នេះ​កូន​ក្រមុំ​មាន​អាយុ​២០​ឆ្នាំ​ហើយ។

តាមរូបភាពក្នុងពិធីនោះ កូនកំលោះក៏ត្រូវបានគេសង្កេតឃើញថា បានមើលថែកូនក្រមុំយ៉ាងយកចិត្តទុកដាក់។ គាត់តែងតែសម្លឹងមើលនាង ជាមួយក្រសែភ្នែកដោយក្តីស្រលាញ់ខ្លាំង។ ម្យ៉ាងវិញទៀត​ កូនក្រមុំ​មាន​ចរិតស្លូតបូតទៀតផង​ ហើយពិតណាស់ នាងមានការខ្មាសអៀន ពេលញញឹមដាក់កាមេរ៉ា។

អ្នក​ថត​រូបនោះ​ក៏​បានឲ្យដឹង​ថា អាពាហ៍ពិពាហ៍​នេះ​មិន​មែន​ជា​អាពាហ៍ពិពាហ៍​ខុស​ច្បាប់​នោះ​ទេ។ បើទោះបីជាកូនក្រមុំមើលទៅមុខក្មេង ប៉ុន្តែនាងមានអាយុ ២០ ឆ្នាំហើយ ហើយបច្ចុប្បន្នជានិស្សិតសាកលវិទ្យាល័យទៀតផង។ ម្យ៉ាងទៀត គូស្នេហ៍​ថ្មីថ្មោងមួយគូនេះ​ស្រឡាញ់​គ្នា​យ៉ាង​ល្អ ដោយគ្មានការបង្ខំឱ្យរៀបការពីខាងភាគីណានោះទេ។

ពេល​ដែល​អ្នក​និយម​លេង​អ៊ីនធឺណិត​ បាន​ដឹង​ការពិត​ អ្នក​ខ្លះ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​រូបរាង​កូន​ក្រមុំ ដែលស្ទើរតែមិនគួរឲ្យជឿ និងបាន​កោត​សរសើរ​ចំពោះ​រូបរាង​ដ៏​ស្រស់​ស្អាត និង​ក្មេង​ជាង​វ័យរបស់នាងផងដែរ។

គួរបញ្ជាក់ថា យោងតាមច្បាប់របស់ប្រទេសចិន អាយុអាចរៀបការស្របច្បាប់បាន គឺសម្រាប់ស្រ្តីចាប់ពីអាយុ ​២០ ឆ្នាំឡើង ខណៈបុរសចាប់ពីអាយុ ២២ ឆ្នាំ ឡើងផងដែរ​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×