Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​កម្រមាន​ណាស់! ភរិយា​ជូនដំណើរ​ស្វាមី​ចុងក្រោយ រឹងមាំ​មិន​យំសោក​ទេ ដោយ​គាត់​ទទួលយក​ការពិត​នៃ​ជីវិត ពន្យល់​គ្រប់គ្នា​បានដឹង​ថា…

មនុស្សភាគច្រើន មិនអាចធ្វើចិត្តរឹងមាំបាននោះទេ នៅពេលដែលមនុស្សជាទីស្រលាញ់ បានលាចាកពីលើលោកនេះគ្មានថ្ងៃវិលត្រឡប់។ នោះក៏ព្រោះតែទង្វើ និងអនុស្សាវរីយ៍ ធ្វើល្អៗចំពោះគ្នាកាលពីនៅមានជីវិត ហើយក៏មិនគិតថានឹងបែកគ្នាយ៉ាងលឿនទាំងនៅវ័យក្មេងបែបនេះ ទើបធ្វើចិត្តមិនបាន។

ទោះជាយ៉ាងណា សម្រាប់ស្រ្តីជាភរិយា និងជាថៅកែហាងព្រីនរូបខ្នាតធំម្នាក់នេះ បានធ្វើឲ្យគ្រប់គ្នាសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះភាពរឹងមាំរបស់គាត់ ដែលមិនបង្ហាញក្តីក្តុកក្តួលរំជួលចិត្ត ឬ ស្រក់ទឹកភ្នែក នៅចំពោះមុខព្រះសង្ឃ និងមនុស្សគ្រប់គ្នាជាសាច់ញាតិដែលកំពុងមានទុក្ខនោះទេ ដោយសារតែគាត់បានយល់ពីផ្លូវព្រះធម៌ នៃច្បាប់ធម្មជាតិ ដែលកំណត់ថា សេចក្តីស្លាប់ គឺជាដំណើរមុននិងក្រោយ គ្មានសត្វលោកណាម្នាក់អាចគេចផុតបានឡើយ និងត្រូវទទួលយកនូវការពិត ដែលបានកើតឡើងចំពោះរូបកាយរបស់យើងម្នាក់ៗ។

ពិតណាស់ ក្នុងអំឡុងជូនដំណើរស្វាមីជាទីស្រលាញ់ចុងក្រោយ ស្រ្តីជាប្រពន្ធដែលជាអ្នកយល់ដឹងជ្រៅជ្រះពីផ្លូវព្រះធម៌ បានថ្លែងរៀបរាប់ឲ្យអ្នកទាំងអស់គ្នា បានយល់ថា «គ្រប់គ្នាអាចនឹងមានអារម្មណ៍សោកស្តាយ អាឡោះអាឡៃ និងមិនគួរឲ្យជឿពីហេតុការណ៍ដែលបានកើតឡើង ប៉ុន្តែ ទោះជាយ៉ាងណា មនុស្សយើង កើតចាស់ ឈឺស្លាប់ គឺវាជារឿងអណត្តា វាជាច្បាប់ធម្មជាតិ ដែលមិនមានអ្នកណាម្នាក់កើតមកថាមិនស្លាប់ មិនមានរូបកាយណាដែលកើតមកថាមិនមានទុក្ខនោះទេ គ្រាន់តែថា ទុក្ខផ្សេងៗគ្នា ពេលវេលានៃជីវិតមកដល់ គង់តែមកដល់នៅថ្ងៃណាមួយមិនខាន ព្រោះរឿងដែលប្រុងកើតឡើងហើយ គឺយើងមិនអាចរាំងឃាត់បានទេ»។

ទោះជាយ៉ាងណា ស្រ្តីដ៏រឹងមាំម្នាក់នេះ បាននិយាយថា សម្រាប់ស្វាមីរបស់គាត់ដែលបានស្លាប់ បើទោះជាពួកគាត់បានរួមរស់ជាមួយគ្នាត្រឹមរយៈពេលតែប្រមាណ ៨ ឆ្នាំ ក៏ដោយ ក៏អ្នកស្រ្តីសប្បាយនឹងទទួលការពិតមួយនេះ និងអរគុណគ្មានអ្វីប្រៀបបានទេ ចំពោះគុណតម្លៃ និងទង្វើរបស់គាត់ដែលជាស្វាមី ជាឪពុកដ៏ល្អ ដែលបានផ្តល់សេចក្តីសុខគ្រប់គ្រាន់សម្រាប់គ្រួសារ និងជាមេដ៏ល្អ របស់កូនចៅដែលជាបុគ្គលិកទាំងអស់គ្នាផងដែរ។

ជាមួយគ្នានេះផងដែរ ក៏មានបងប្អូនអ្នកលេងបណ្តាញសង្គមជាច្រើន ក្នុងនោះរួមមានទាំងព្រះសង្ឃ បានសម្តែងនូវការលើកសរសើរ និងយល់ឃើញដូចនេះថា៖ «អាត្មាលើកទី១ហើយឃើញអ្នកយល់យ៉ាងនេះ សូម្បីខ្លួនឯងកាលញោមស្រីស្លាប់ក៏ក្តុកក្តួលដែរ, គតិល្អគួរពិចារណា សេចក្តីស្លាប់គឺដំណើរមុននិងក្រោយម្តងម្នាក់គេចមិនផុត, ពិតជាកម្ររកបានមនុស្សដែលយល់ពីច្បាប់ធម្មជាតិដូចបងស្រី ហើយទទួលស្គាល់ការពិតដោយភាពរឹងមាំ, បងស្រីពិតជាមានភាពរឹងមាំ ហើយជាភរិយាដ៏ល្អ, រឹងណាស់អូន, ខ្ញុំក៍ធ្លាប់ឆ្លងកាត់ដែរតែខ្ញុំធ្វើមិនបានដូចអូនទេ, មិនអាចមានច្រើននោះទេមនុស្សពូកែ ហើយរឹងមាំដូចជាបងស្រី សូមជូនពរបងស្រី ជួបតែសំណាងល្អ… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×