កាសែតចិនចុះផ្សាយព័ត៌មានថា ប៉ុន្មានថ្ងៃមកនេះកសិករនៅខេត្តជឺជាំង កំពុងសម្រុកប្រមូលផលផ្លែស្រកានាគ ដែលគេទើបពង្រីកបន្ថែមដីដាំដុះ ។ រីឯវៀតណាមវិញ បានព្យាករណ៍ថា ទីផ្សារនាំចេញផ្លែស្រកានាគនៅចិននឹងត្រូវ… បិទព្រោះពុំអាច “ប្រជែងថ្លៃ” បាន។
តាមគេហទំព័រ Giuang Ming Online ចុះផ្សាយព័ត៌មានឲ្យដឹងថា នៅស្រុកចាងស៊ីង ខេត្តជឺជាំង គេកំពុងប្រមូលផលស្រកានាគសាច់ក្រហម ត្រូវបានដាំក្នុង “កសិដ្ឋានកញ្ចក់” ។ ២ឆ្នាំមកហើយ ដែលរដ្ឋអំណាចនៅទីនោះបានចាប់យកផលិតផលនេះដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈការវិនិយោគសព្វបែបយ៉ាង… ។
កសិកសរចិនកំពុងវេចខ្ចប់ផលិតផលនៅខេត្តជឺជាំង ។
ទិន្នផលបានកើនឡើងខ្ពស់ ហើយគេសង្ឃឹមថា នាពេលខាងមុខចិនលែងនាំចូលផ្លែស្រកានាគទៀតហើយ ។
ក្រសួងឧស្សាហពាណិជ្ជចិនឲ្យដឹងថា បច្ចុប្បន្នផ្ទៃដីដាំដុះស្រការនាគនៅចិនគឺ ៣៥.៥៥៥ ហិកតា គឺប្រហែលនឹងវៀតណាមហើយ ។ ក្នុងនោះខេត្តក្វាងស៊ី មានផ្ទៃដីដាំដុះ ច្រើនជាងគេគឺ ១០.៦៦៦ ហិកតា ។ បន្ទាប់មកគឺខេត្តក្វាងស៊ី ហ្គីហ្សូ ហៃណាន យូណាន ហ្វូជិន… ។ ផ្ទៃដីដាំដុះនឹងទិន្នផល កំពុងកើនឡើងជាប្រចាំ ។
កសិករចិនម្នាក់ជាមួយផលិតផល ផ្លែស្រកានាគធំៗ ។
ប្រធានសហករណ៍ដាំផ្លែស្រការនាគវៀតណាមម្នាក់ លោកទ្រឿង ក្វាងអាង និយាយថា ៖ កន្លងមកផ្លែស្រកានាគសាច់ក្រហមរបស់វៀតណាម ពឹងពាក់ទាំងស្រុងលើការនាំចេញទៅប្រទេសចិន ហើយបើបែបនេះ តើទីផ្សារណាសម្រាប់នាំចេញ ? … អាចគ្រវាត់ចោល ឬឲ្យគោស៊ី ដូចពេលចិនបិទព្រំដែនមុននោះ? ។
ច្រកចេញកាន់តែចង្អៀត ប្រាកដណាស់ គេច្បាស់ជាងាកមកបឋមគឺទីផ្សារ នៃប្រទេសជាប់គ្នាធ្វើឲ្យផ្ទុះឡើងនូវសង្គ្រាមតម្លៃ ។ បារម្ភណាស់ ស្រកានាគរបស់ខ្មែរយើង ៕ ចន្ទ្រា