Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ពិនិត្យ​ទាំងអស់គ្នា ប្រភព​សង្ស័យ​ស្រមោល​ខ្មោច​ឈរ​ពីមុខ!? បើកឡាន​ពេលយប់ ហើយ​លឿន​ទៀ​ត ជាន់​ហ្វ្រាំង​អូស​ព្រលះ​ម៉ូតូ​ពេញទំហឹង សំណាង​ទឹកដោះម្តាយ​ថ្លៃ…

ថ្មីៗនេះ វីដេអូមួយបានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម ស្លុតរន្ធត់យ៉ាងខ្លាំង នៅពេលដែលបានឃើញហេតុដ៏ញាក់សាច់ រថយន្ត១គ្រឿងបើកលឿននៅពេលយប់ ប៉ុន្តែ មិនដឹងថាមានរឿងហេតុអ្វី ស្រាប់តែជាន់ហ្វ្រាំងពីចម្ងាយ អូសជាច្រើនម៉ែត្រ និងរេចេញពីផ្លូវ ទៅបុកម៉ូតូ១គ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូផ្លោងខ្ទាតចេញដ៏រន្ធត់ តែសំណាងទឹកដោះម្តាយថ្លៃ មិនមានគ្រោះថ្នាក់ដល់អាយុជីវិត។

បើតាមបុរសបើកបរម៉ូតូដែលរួចផុតពីគ្រោះថ្នាក់ដ៏មហាសំណាងនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Horn Radet បានបញ្ចេញវីដេអូកាមេរ៉ាសុវត្ថិភាព នៃហេតុការណ៍ដែលបានកើតឡើងមកលើរូបគាត់ និងភ្ជាប់សាររៀបរាប់ថា៖ «ជម្រាបសួរពុកម៉ែបងប្អូន ខ្ញុំបានជួបគ្រោះថ្នាក់ដ៏រន្ធត់មួយនេះនៅលើផ្លូវជាតិលេខ២ ជិតផ្សារសំរោងយ៉ោង អារម្មណ៍ពេលនោះដូចព្រលឹងចុះស៊ីព្រលិតបាត់អស់ចឹងបងប្អូន សូមបើកបរមានទំនួលខុសត្រូវ និងមានការយល់យោគគ្នា អធ្យាស្រ័យគ្នា ប្រកាន់ខ្ជាប់ការគោរពច្បាប់ចរាចរណ៍ផង ខ្ញុំលោតផុតតែបន្តិចទេបងប្អូនកុំអីអនាគតខ្ញុំទៅជាយ៉ាងណា សូមបងប្អូនអ្នកបើកបរប្រុងប្រយ័ត្នអោយបានខ្ពស់ សូមជូនពរបងប្អូនមានសុខសុវត្ថិភាពទាំអស់គ្នា សូមអរគុណ»។

បុរសរងគ្រោះខាងលើ ក៏បានឲ្យដឹងបន្ថែមថា ហេតុការណ៍នេះបានកើតឡើងនៅទល់មុខ COLC ក្បែរផ្សារសំរោងយ៉ោង កាលពីវេលាម៉ោង ៤ និង៥៥ នាទី ទៀបភ្លឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។ ប៉ុន្តែ ជុំវិញករណីនេះ គាត់ពុំបានបញ្ជាក់ឲ្យដឹងពីមូលហេតុ ដែលនាំឲ្យរថយន្តចាប់ហ្វ្រាំងអូសបង្កគ្រោះថ្នាក់បែបនេះទេ ដោយគ្រាន់តែប្រាប់ថា ខាងរថយន្តបានផ្តល់សំណងដែរ តែមិនគ្រប់គ្រាន់សម្រាប់ការខូចខាតម៉ូតូរបស់គាត់នោះទេ។

តែយ៉ាងណាមិញ នៅពេលមានអ្នកសង្ស័យថា អាចមានស្រមោលខ្មោចឈរកាត់ពីមុខឡាន ក៏មានអ្នកលើកឡើងថា រឿងអរូបពិបាកនិយាយដែរ ឬអាចនិយាយថារូបបំភាន់ ស្រមៃ បង្កើតឡើងដោយប្រព័ន្ធប្រសាទ… ខណៈអ្នកដែលមានផ្ទះរស់នៅម្តុំកន្លែងកើតហេតុ ក៏បានឲ្យដឹងថា «ផ្លូវជាតិលេខ២ ម្ដុំបំពងចង្រិត មកដល់រោងចក្រស្បែកជើង ខ្ញុំមកពីធ្វើការពេលយប់ ឧស្សាហ៏ជួបដូចមនុស្សដើរកាត់មុខឡាន ខ្ញុំជាន់ហ្រាំងគេច តាមពិតចន្លោះហ្នឹងជើងកប ឧស្សាហ៍មានគ្រោះថ្នាក់ណាស់!»។

ទោះជាយ៉ាងណា មនុស្សជាច្រើនបានសម្តែងការហួសចិត្តថា៖ «ចោទខ្មោចទៀតហើយ, បើកឡានលឿនខ្វះការប្រុងប្រយ័ត្នខ្លួនឯងទៅបន្ទោសខ្មោច, ខុសទទួលស្គាល់ខ្លួនថាខុសទៅកុំទន្លាក់កំហុសលើខ្មោច មនុស្សអើយមនុស្ស, ជាលេសដោះសារ ដើម្បីកុំអោយមានរឿងធំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×