Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធ–ត់! ស្រ្តី​ទេសចរ​ម្នាក់ រ​អិ–ល​ជើង របូ–តដៃ ពី​ជណ្តើរ​ឡើងភ្នំ​ ដា–ច់​ផ្ងា–រ​ធ្លា–ក់​ចុះក្រោម​ទាំង​កម្រោល…

ស្ត្រីទេសចរម្នាក់ បានធ្វើឲ្យគ្រប់គ្នាតក់ស្លុតយ៉ាងខ្លាំង ​ក្នុងហេតុការណ៍ដែលស្រ្តីនោះបានរបូតដៃពីលើជណ្តើរដ៏ចោត ធ្លាក់ចុះក្រោមទាំងកម្រោល ខណៈកំពុង​​ឡើងទៅលើកំពូល​ភ្នំ​ទេសចរណ៍​ដ៏​ល្បី​មួយ ​ក្នុង​ប្រទេស​ចិន។

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ គេហទំព័រ NetEase បានរាយការណ៍ថា ឧបទ្ទវហេតុដ៏រន្ធត់នេះបានកើតឡើងនៅគោលដៅទេសចរណ៍ដ៏ល្បីល្បាញ គឺភ្នំ Huashan ក្នុងខេត្ត Shaanxi ដែលជាភ្នំពិសិដ្ឋមួយក្នុងចំណោមភ្នំទាំង ៥ នៅក្នុងប្រទេសចិន។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺនៅពេល​ដែល​​ស្រី​ជាភ្ញៀវ​ទេសចរម្នាក់ ​បានកំពុងព្យាយាមឡើង​ជណ្តើរ ស្រាប់តែរអិលជើង ហើយរបូតដៃពីខ្សែច្រវ៉ាក់ដែក បណ្តាលឱ្យគាត់ផ្ងារក្រោយធ្លាក់ទាំងកម្រោលតែម្តង។

ឃ្លីបវីដេអូនៃឧបទ្ទវហេតុនេះ ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម បានបង្ហាញថា ក្នុងអំឡុងពេលនោះមានភ្ញៀវទេសចរច្រើន កំពុងឡើងជណ្ដើរដើម្បីទៅលើភ្នំ។ ជណ្តើរគឺចោតណាស់ ដូច្នេះ អ្នកឡើងត្រូវតែប្រើដៃរបស់តោងខ្សែច្រវ៉ាក់ និងប្រុងប្រយ័ត្នបំផុត។ ប៉ុន្តែ ​ស្ត្រី​ទេសចរ​នោះដែលមាន​សំណាង​មិនល្អ​ ស្រាប់​រអិលជើង ហើយរបូតដៃពី​ខ្សែច្រវ៉ាក់​ ដាច់ផ្ងារធ្លាក់​ចុះ​ ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​ផ្សេង​ទៀតមាន​ការ​ភ័យ​ស្លន់​ស្លោ​គ្រប់គ្នាតែម្តង។

ទោះជា​ណា​ក៏​ដោយ របាយការណ៍​មិន​បាន​បញ្ជាក់​ឲ្យ​ប្រាកដ​ថា តើ​អ្នក​ទេសចរ​ស្រី​នោះរង​របួស​ធ្ងន់​ប៉ុណ្ណាទេ? ហើយនាងមានសុវត្ថិភាពពីឧបទ្ទវហេតុនេះដែរឬទេ? ប៉ុន្តែ​មាន​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​អ្នក​អះអាង​ថា​ជា​សាក្សី ​បាន​និយាយ​ថា សំណាង​ល្អ​មាន​អ្នក​ទេសចរ​ប្រុស​ជាច្រើន​នៅខាងក្រោមដែលឈរស្រប​ក្បែរខ្លួន​នាងដែលធ្លាក់ចុះ មានភាពរហ័សរហួន អាចនាំគ្នាជួយចាប់ទ្រ ដែលធ្វើឲ្យស្រ្តីនោះរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។

បន្ទាប់ពីវីដេអូឃ្លីបនៃព្រឹត្តិការណ៍នេះ ត្រូវបានចែករំលែក មនុស្សជាច្រើន​ដែល​បាន​ឃើញ​ ក៏​មាន​ការ​តក់ស្លុត និង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ពួកគេ​ដូចគ្នាផងដែរ។ ទន្ទឹមនឹងនោះ ពួកគេក៏សូមឲ្យ​មន្ត្រី​ជំនាញ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ​មាន​វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់ ​ជាពិសេស​នៅ​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ​នេះ​ផង ដើម្បី​កុំ​ឲ្យ​មាន​ស្ថានការណ៍​បែប​នេះ​កើត​ឡើង​ទៀត​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×