មិនចាំបាច់ចំណាយប្រាក់ទៅស្ប៉ា អ្នកក៏អាចមានស្បែកទន់ល្មើយ សខ្ចី ប្រសិនអនុវត្តន៍រូបមន្តថែសម្ផស្សពីAspirin ខាងក្រោមនេះ ។
ក៏ដូចជាវីតាមីន E ដែរ ក្រៅពីប្រើដើម្បីព្យាបាលជំងឺ, Aspirin ក៏ត្រូវបានប្រើក្នុងការថែសម្ផស្សដោយសុវត្ថិភាព ពិសេស គឺធ្វើឲ្យស្បែកស ។ អ្នកអាចប្រើAspirin តាមការណែនាំ និងមិនត្រូវប្រើច្រើនជ្រុល ដើម្បីទទួលបានប្រសិទ្ធភាពដូចបំណង ។
ដំបូង យកថ្នាំAspirin មួយបន្ទះ មាន១០គ្រាប់ ដាក់ចូលក្នុងចានតូចមួយ រួចលាយជាមួយទឹកក្តៅបន្តិច ទុក ១០ ទៅ ១៥ នាទី ។ បន្ទាប់មក យកកន្ទក់អង្ករ ១ គីឡូក្រាម លាយជាមួយទឹកដោះគោស្រស់គ្មានស្ករ រួចចាក់ចូលជាមួយទឹកAspirin កូរចូលគ្នាឲ្យសព្វ, ល្បាយដែលទទួលបាននោះចូរដាក់ក្នុងកែវមានគម្របយកទៅរក្សាទុកក្នុងទូទឹកកក ។
រាល់ពេលងូតទឹក អ្នកគ្រាន់តែយកវាមកលាបពេញខ្លួន ទុក ៣០ នាទី រួចលាងសម្អាតដោយទឹក (ចៀសវាងលាបលើផ្ទៃមុខ) ។ ព្យាយាមធ្វើឲ្យបាន ២ ដង ក្នុង១សប្តាហ៍ មួយខែក្រោយអ្នកនឹងឃើញលទ្ធផលគួរឲ្យភ្ញាក់ផ្អើល ។
ចំណុចគួរឲ្យយកចិត្តទុកដាក់មួយ គឺប្រសិនពេលលាបថ្នាំលើស្បែក អ្នកស្រាប់តែមានអារម្មណ៍ពិបាកទ្រាំ ក្តៅផ្សានោះ ត្រូវលាងសម្អាតចេញភ្លាម ព្រោះស្បែករបស់អ្នកស្ថិតក្នុងប្រភេទអាលែកហ្ស៊ី ៕ លីសា