Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ទៀតហើយ! នាង ទ្រិ​ញ ផល្លា ដេញ​តាម​ប្តី ជីងចក់ ផ្អើល​ពេញ​ផ្លូ​វ ចោ-ទ​ថា​ប្រើ​អំពើ​ហឹ-ង្សា​លើ​ប្រពន្ធ​យ៉ាងដំ​ណំ ព្យាយាម​រត់គេច​ខ្លួ​ន

ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា រឿងរ៉ាវជម្លោះប្តីប្រពន្ធរបស់លោក ជឿន ប៊ុនចក់ ឬហៅថា Admin ជីងចក់ និងនាង ទ្រិញ ផល្លា បានស្ងាត់អស់រយៈពេលជាច្រើនខែមកហើយ បន្ទាប់ពីអ្នកទាំងពីរបានបញ្ចប់ការប្តឹងផ្តល់ត្រូវរ៉ូវគ្នាវិញ ចំពោះការប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមក និងយករឿងគ្រួសារមកហែកហួរឡើងកក្រើក ផ្តើមចេញពីរឿងរ៉ាវដំបូង នាង ទ្រិញ ផល្លា ចេញមុខប្រកាសលែងលះជាសាធារណៈ បន្ទាប់ពីចាប់បានលោក ចក់ លួចទាក់ទងស្រី ១០-២០ នាក់ ក្នុងពេលតែមួយ មិនចោល​ «សន្តាន» ខិលខូចមានស្រីរហូតកើតជំងឺប្រមេះទឹកបាយទៀតផងនោះ។

ទោះជាយ៉ាងណា ជីវិតគូរបស់ប្តីប្រពន្ធនេះ ត្រូវបានមហាជនដាក់ឈ្មោះឲ្យថា ស្នេហាសាច់កម្ម! ព្រោះថា អ្នកទាំងពីរដែលឈ្លោះហើយ យកគ្នាវិញរាប់ភ្លេច គឺសុទ្ធសឹងបានឆ្លងកាត់រងការប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមក ក្នុងនោះ នាង ទ្រិញ ផល្លា ត្រូវប្តីវាយជាំមុខជាំមាត់ និងស្ទើរសន្លប់ម្តងៗ ខណៈលោក ជីង ចក់ វិញ ក៏ធ្លាប់ត្រូវប្រពន្ធយកទូរស័ព្ទវាយបែកចុងចិញ្ចើមដេរអស់ ៥ ថ្នេរ ផងដែរ។

ដោយឡែក ថ្មីៗនេះ ប្តីប្រពន្ធនេះធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈគេបានឃើញគេនាង ទ្រិញ ផល្លា បានចុះពីលើឡាន យកទូរស័ព្ទថតឡាយ ដេញតាមលោក ជីង ចក់ ដែលកំពុងដែរគេចខ្លួននៅលើដងផ្លូវ ស្ថិតនៅទល់មុខមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងនោះ នាង ទ្រិញ ផល្លា បានឲ្យមហាជនបានដឹង ដោយនិយាយទាំងកំហឹងឈឺចាប់ថា «បងប្អូនមហាជនជួយកាត់ក្តី ខ្ញុំអត់សម្រួលទៀតទេ វាវ៉ៃខ្ញុំតាំងពីម៉ោង១២យប់ ឥឡូវ វារត់ សូមសមត្ថកិច្ចធ្វើការតាមច្បាប់ អត់មានឲ្យជនបង្កវ៉ៃហើយរត់រួចខ្លួនទៅណាទេ…»។ ជាមួយគ្នានោះ នាង ទ្រិញ ផល្លា ក៏បានបង្ហាញស្លាកស្នាមជាំនៅលើដៃជាច្រើនកន្លែង និងឈាមប្រឡាក់ជាប់នឹងសំពត់ ព្រមទាំងប្រាប់ថា រូបនាងត្រូវបានលោក ជីងចក់ ជាប្តីវាយបែកក្បាល និងបាក់ឆ្មេញទៀតផង។

ទោះជាយ៉ាងណា ការចេញមកបង្កឲ្យការភ្ញាក់ផ្អើលរបស់ប្តីប្រពន្ធនេះលើកនេះ គេមិនដឹងថា ជាការពិត ឬ ក៏សម្តែងនោះទេ ខណៈនៅលើគណនីហ្វេសប៊ុកនាង ទ្រិញ ផល្លា ក៏ពុំឃើញមានការបង្ហោះពីប្រតិកម្មប្តឹងផ្តល់អ្វី និងក៏ដូចបង្ហាញស្លាកស្នាមរបួសដូចដែលនាងបាននិយាយនៅក្នុងការឡាយនាពេលនោះទេ ខណៈដែលមហាជនបានត្រឹមសម្តែងការហួសចិត្តថា៖ «ចេញវគ្គថ្មី ឆ្កួតទាំងព្រឹកទៀតហើយ, សម្តែងសមណាស់ ចង់អួតឡានទៀតមែននាង, វ៉ល់ៗអស់ពីរឿង១ចូលរឿង១, រន្ទះបាញ់ខែវស្សាអើយជួយសារ៉េអោយឆាប់ចប់រឿងផង ធុញណាស់!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×