នៅតំបន់ជនបទក្នុងប្រទេសថៃ គ្រួសារនីមួយៗ តែងតែមានចិញ្ជឹមក្របី។ ក្របី តែងតែត្រូវបានគេបង្កាត់ ដើម្បីយកកូនលក់ ឬយកកាប់សាច់លក់។ ទោះយ៉ាងណា មានរឿងចម្លែកមួយកើតនៅក្នុងប្រទេសថៃ នៅពេលក្របីមួយក្បាលកើតកូនមកមានរូបរាងដូចមនុស្ស។
បើស្តាប់ទៅ ហាក់ដូចជាមិនជឿទេ ប៉ុន្តែរូបថតទាំងអស់នេះ អាចបញ្ជាក់ថា វាពិតជាកើតមានមែន។
កូនក្របីនោះមើលទៅមានទំរង់ដូចមនុស្សបេះបិត ជាពិសេសផ្បែកក្បាល និងមុខតែម្តង។ ដៃ ជើង និងផ្នែកផ្សេងៗទៀត ជាក្របី ប៉ុន្តែមានទំរង់ដូចមនុស្ស។
ទោះយ៉ាងណា កូនក្របីដែលកើតមកដូចមនុស្សនេះ បានស្លាប់នៅពេលវាចាប់កំណើត។
អ្នកភូមិទាំងអស់មានជំនឿថា អភូតហេតុចម្លែកនេះ អាចនឹងនាំលាភសំណាងដល់ពួកគេ ដូច្នេះហើយមានមនុស្សជាច្រើនមកបួងសួងនៅមុខសពរបស់កូនក្របីនោះ ដោយធ្វើការរោយម្សៅ និងមានអុចធូប បន់ស្រន់ផងដែរ៕ សុភ័ក្ត្រ
ប្រភព៖ trendszilla