តាម Daily Star ទេសចរមួយក្រុម បាននាំគ្នាជិះទូកតាមទន្លេ Puerto Rico ក្រោយពីសម្រាកកម្សាន្ត ១សប្តាហ៍មក ។ ហើយជាថ្ងៃចុងក្រោយ ក្រុមទេសចរនេះបានចាប់កាមេរ៉ាថតដំណើរកម្សាន្តចុងក្រោយទុកជាអនុស្សាវរីយ៍ ។
នៅពេលទូកកម្សាន្តឆ្លងផុតល្អាងក្រោមស្ពាន ស្រាប់តែហាក់ដូចមានសភាវៈអ្វីមួយនោះកំពុងលាក់ខ្លួនក្នុងទឹកប្រដេញតាម ។ សំឡឹងឲ្យច្បាស់ទៅវាហាក់ដូចជាមនុស្សម្នាក់អីចឹង ។
ពួកគេថ្វីបើម្នាក់ៗស្លុតអារម្មណ៍ ព្រឺរោម តែពុំហ៊ាននិយាយស្តីអ្វីទេ ។ ពួកគេបានឡើងមកលើច្រាំងដោយសុវត្ថិភាព ។
ពេលគេបង្ហោះខ្សែវីដេអូនេះឡើងបណ្តាញសង្គម មនុស្សជាច្រើនបានបង្ហាញនូវការភ័យខ្លាច ខ្លះថាជាមនុស្សម្នាក់បានស្លាប់ក្លាយជា…ខ្មោចទឹក ៕ ចន្ទ្រា