Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បក្សី​ដ៏​ធំ​ជាប់គាំង​នៅ​ក្បាល​យន្តហោះ ក្រោយ​ការប៉ះទង្គិច​លើ​អាកាស​

spot_img

យន្តហោះ​របស់​ក្រុមហ៊ុន American Airlines (​អាមេរិក​)​បាន​ចុះ​សំចត​ដោយ​ជោគជ័យ ក្រោយពេល​បើក​បុក​បក្សី​ទំហំ​ធំ​១ ពេល​កំពុង​ហោះហើ​រលើ​អាកាស​។ ប្រការ​គួរ​និយាយ​នោះ គឺ “​ជនរងគ្រោះ​” បាន​ជាប់គាំង​នៅ​ក្បាល​យន្តហោះ​ដែល​កំពិត​ធ្លុះ​។​តាម Daily Mail យន្តហោះ Airbus A319 របស់​ក្រុមហ៊ុន American Airline ហោះហើរ​ពី​ទីក្រុង Mexico City បាន​ចុះ​សំចត​សុវត្ថិភាព​នៅ​ព្រលានយន្តហោះ Miami អាមេរិក វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៤/១១ បន្ទាប់ពី​បុក​បក្សី​មួយ​ក្បាល​ដែល​មាន​ទំហំ​ដ៏​ធំ​។​

បក្សី​ជាប់គាំង​នៅ​ក្បាល​យន្តហោះ​ក្រោយ​ការប៉ះទង្គិច​

មន្ត្រី​នៅ​ព្រលាន​យន្តះ​ឲ្យដឹងថា ជើងហោះហើរ​មាន​លេខ​សម្ពាល់​1498 ពុំមាន​បញ្ហា​អ្វី​កើតឡើង​ទេ ។ ហើយ​អ្នកដំណើរ​បាន​ចុះ​រង់ចាំ​នៅ​ព្រលាន ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​កម្រ​នេះ​។ រូបភាព​និង​ខ្សែ​វីដេអូ​ថត​បាន បាន​បញ្ចាំង​ឲ្យឃើញ​បក្សី​នោះ​កំពុង​ជាប់​គាំង​នៅ​ក្បាល​យន្ត​ក្រោយ​ការប៉ះទង្គិច​។ តាម​សាក្សី​នៅ​កន្លែងកើតហេតុ នោះ​គឺ​ស្លាប​របស់​វា​នៅ​ខាងក្រៅ រីឯ​ក្បាល​និង​ខ្លួន​របស់​វា​បាន​ផុង​ចូល​សំបក​យន្តហោះ​។ ក្រុមហ៊ុន​យន្តហោះ​ត្រូវ​ទូរល័ព្ទ​ហៅ​សេវាកម្ម​ផ្នែក​សត្វមកយក​បក្សី​នេះ​ចេញ​ពី​ក្បាល​យន្តហោះ​។​

​យន្តហោះ​ត្រូវបាន​គេ​បញ្ជូន​ទៅ​ជួសជុល ហើយ​ក្រុមហ៊ុន អា​ម បាន​យក​យន្តហោះ​ប្រភេទ អា ៣១៩ មក​ដឹក​អ្នកដំណើរ​បន្តទៀត ។​

បក្សី​ជាប់គាំង​នៅ​ក្បាល​យន្តហោះ​ពេល​ថត​កៀក​។​

spot_img
×