ពិធីមង្គលការ គឺជាពេលវេលាដ៏អស្ចារ្យ សម្រាប់គូស្វាមីភរិយាថ្មី។ ហេតុដូច្នេះហើយ គ្រប់ដំណាក់កាលនៃកម្មពិធី គឺចាំបាច់ត្រូវរៀបចំយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងនោះសូម្បីតែអ្នកកំដរកូនក្រមុំ-កូនកំលោះ ដែលត្រូវបានជ្រើសរើស ក៏ទាមទារឱ្យមានការយកចិត្តទុកដាក់ជាពិសេស ព្រោះពាក្យសម្តី និងសកម្មភាពរបស់ពួកគេ សុទ្ធតែដើរតួសំខាន់ក្នុងការបង្កើតបរិយាកាសដ៏ស្រស់ស្អាត។
ទោះជាយ៉ាងណា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ គេហទំព័រ SAOstar បានបញ្ចេញរឿងដ៏ហួសចិត្តខ្លាំងបំផុតមួយ ដែលកំពុងក្លាយជាប្រធានបទក្តៅគគុក នៅលើបណ្តាញសង្គមក្នុងប្រទេសវៀតណាម។ នោះគឺរូបភាពមួយសន្លឹករបស់នារីមួយក្រុម ដែលថ្វីត្បិតតែស្លៀកពាក់យ៉ាងស្រស់ស្អាតក្នុងឈុត អូយ យ៉ៃ តុបតែងខ្លួនពេញទំហឹង និងធ្វើសក់មើលទៅស្អាតទាំងអស់ ប៉ុន្តែបែរជាបញ្ចេញអាកប្បកិរិយា «ឆ្គួត» ជាមួយនឹង «ស្តាយល៍ពិសេស» មួយនេះ ដែលមិនអាចទទួលយកបាន។
តាមរយៈរូបភាពដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម បង្ហាញឱ្យឃើញនារីវ័យក្មេងចំនួន ៤ នាក់ ស្លៀកពាក់ស្អាតៗ តុបតែងខ្លួនយ៉ាងស្រស់ស្អាត ឈរ និងថតរូបក្នុងពិធីមង្គលការ។ ក្នុងរូបភាពខ្លះ គេឃើញនារី២នាក់ ឈរ «ទយគូទ» ដាក់កាមេរ៉ា ខណៈម្នាក់នៅកណ្ដាលឈរកន្ធាចជើង ហើយយកដៃទាំងពីរចាប់គូទនារីទាំងពីរ ដែលឃើញហើយហួសចិត្តខ្លាំងតែម្តង។
ក្រៅពីនេះ ក៏នៅមានរូបថតអាកប្បកិរិយាមិនសមរម្យជាច្រើនផងដែរ។ ទោះបីជានៅមិនទាន់អាចបញ្ជាក់បានថា តើនារីទាំង៤នាក់នោះជាកូនក្រមុំ និងអ្នកកំដរ? ប៉ុន្តែ អ្វីគួរឱ្យកត់សម្គាល់នោះ គឺពួកនាងស្លៀកឈុតដូចគ្នា ដែលស្រដៀងនឹងកូនក្រមុំដែលតែងស្លៀករ៉ូបដែលកាត់ឈុតដូចគ្នា។
ក្រោយរូបភាពនេះត្រូវបានគេផ្សព្វផ្សាយ អ្នកលេងអ៊ីនធឺណិតជាច្រើន បានបញ្ចេញមតិតរិះគន់ដាក់យ៉ាងធ្ងន់ៗបែបនេះថា៖ «ឆ្គួតឡប់មែន! កុំអះអាងថា នេះគ្រាន់តែថតរូបលេងសើចណ៎ា?, មុខមាត់ស្អាត តុបតែងខ្លួនស្អាត ស្លៀកពាក់ស្អាត ប៉ុន្តែទង្វើរបស់អ្នកពិតជាគួរឲ្យស្អប់ខ្ពើមណាស់, ត្រូវចាំថា ពិធីមង្គលការគឺជាពិធីដ៏ធំមួយសម្រាប់គូស្វាមីភរិយាថ្មី ដែលត្រូវបានរៀបចំយ៉ាងល្អ។ ប៉ុន្តែសកម្មភាពដ៏អាសអាភាសរបស់អ្នក ធ្វើឱ្យអាពាហ៍ពិពាហ៍នេះមើលទៅអាក្រក់បំផុត មានភ្ញៀវច្រើនណាស់ មិនមែនមានតែក្រុមអ្នកទេ!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង